Part 11 : គឺអូនបារម្ភពីបងណា

1.2K 76 0
                                    

រាងក្រាស់បីរាងតូចចុះទៅក្រោមធ្វើឱ្យម៉ែដោះនឹងជំនិតតបស់នាយឆ្ងល់យ៉ាងខ្លាំងតែមិនហ៊ានសួរហើយរាងក្រាស់ក៏ដាក់ឱ្យរាងតូចអង្គុយលើភ្លៅខ្លួនព្រោះខ្លាចឈឺ

<< Jung..ឱ្យអូនអង្គុយធម្មតាទៅ >> Taehyung មានអារម្មណ៍អៀនៗពេលនាយធ្វើបែបនេះ

<< បងខ្លាចអូនឈឺ..ហាមប្រកែក..ម៉ែដោះអាVinមកនេះ >> Jungkook និយាយចប់ក៏ហៅម៉ែដោះនឹងជំនិតខ្លួន

<< បាទ/ចាស៎ >> អ្នកទាំង2ក៏ឆ្លើយព្រមគ្នា

<< ពេលនេះ Taehyung មិនមែនជាកូនបំណុលទៀតទេគេជាចាហ្វាយតូចនៅទីនេះ >> Jungkook និយាយទាំងដៃឱបចង្កេះរាងតូចឯរាងតូចឮហើយបើកភ្នែកធំៗ

<< Jung ... >> Taehyung

<< បងនិយាយមែន..សឺត >> Jungkook និយាយចប់ក៏លោរទៅថើបថ្ពាល់រាងតូច

<< ចាហ្វាយ sweet មើលក្បាលអាមួយនេះផង >> Kevin និយាយឡើងទាំងសើចតិចៗ

<< យ៉ាងម៉េចច្រណែន >> Jungkook ឌឺទៅនាយវិញ

<< បានហើយអ្នកប្រុសមើលអ្នកប្រុសតូចអៀនឡើងក្រហមមុខអស់ហើយ >> ម៉ែដោះសើចឡើងពេលឃើញថ្ពាល់រាងតូចក្រហម

<< ចឹងម៉ែដោះធ្វើអីឱ្យខ្ញុំនឹង Tae ញុាំបន្តិចមក >> Jungkook

<< ចាស៎..ចាំបន្តិច >> ម៉ែដោះនិយាយចប់ក៏ដើរទៅផ្ទះបាយ

រីង រីង រីង 📞 សម្លេងទូរស័ព្ទរបស់ Kevin ក៏បានបន្លឺឡើងហើយនាយក៏ប្រញាប់លើក

" ហាឡូ..បង Vin ពេលនេះមានរឿងហើយ "

" មានរឿងអីនិយាយមួយៗមក "

" គឺ..គឺ..ពេលនេះឃ្លាំងបានត្រូវគេលួចដុតហើយឆេះទំនិញខ្ទេចអស់ហើយ "

" ឯងចាប់បានអ្នកដុតទេ "

" គឺចាប់បានហើយសួរវាថាអ្នកណាជាអ្នកបញ្ជារក៏វាមុនប្រាប់ដែរល្បង "

" អញ្ចឹង..យើងទៅឥឡូវហើយ " និយាយចប់ក៏បិទទូរស័ព្ទ

<< ចាហ្វាយមានរឿងហើយ >> Kevin

<< រឿងអី >> Jungkook

<< គឺឃ្លាំងទំនិញមានគេលួចលុត >> Kevin

ភ្លើងគំនុំស្នេហ៍Where stories live. Discover now