Part 26 : បងសុំទោសពិតមែន

786 57 0
                                    

ព្រឹកថ្ងៃថ្មីរាងតូចងើបឡើងងូតទឹកស្លៀកពាក់ស្អាតបាតហើយក៏ចាប់ផ្តើមលាយទឹកក្តៅមកជូតខ្លួនឱ្យរាងក្រាស់

<< Jung ងើបមកអូនជូតខ្លួនឱ្យ >> Taehyung ដាក់គូទអង្គុយលើគ្រែជិតរាងក្រាស់ហើយក៏ទាញភួយចេញពីនាយ

<< ហុឹម..សុំ5នាទី >> Jungkook និយាយទាំងបិទភ្នែកដដែល

<< មិនបានទេ..ដឹងខ្លួនឡើង >> Taehyung ទាញដៃរាងក្រាស់ឱ្យក្រោកតែនាយមិនក្រោក

<< Tae បងរងារណា៎ >> Jungkook ទាញភួយមកគ្រប់វិញ

<< បងកើតអី >> Taehyung ឮហើយក៏ចាប់ផ្តើមកាន់ដៃរាងក្រាស់

<< បង..រងារ >> Jungkook ពោលទាំងដៃកំពុងស្រវារាងតូចមកឱបឯរាងតូចឃើញហើយក៏ស្ទាបថ្ងាសរាងក្រាស់ហើយក៏...

<< ហា៎ .. Jung បងក្តៅខ្លួនម៉្លេះ .. ចាំអូនជូតខ្លួនឱ្យ >> Taehyung ដកភួយចេញពីរាងក្រាស់បន្តិចហើយចាប់ដៃរាងក្រាស់ចេញស្រួលដោះអាវ

<< Tae បង .. បង .. រងារ .. ប-បង .. ចុក .. ជ-ជើង .. ណាស់ >> Jungkook ចុកជើងផងរងារញាក់ផងនេះមកពីអ្វីបានឱ្យរាងក្រាស់ទៅជាបែបនេះ

<< Jung .. អូនបិទម៉ាស៊ីនត្រជាក់សិន >> Taehyung ឃើញរាងក្រាស់បែបនេះភ័យណាស់ហើយលក៏យកតេឡេមកបិទម៉ាសុីនត្រជាក់

<< បងយ៉ាងម៉េចហើយ 🥺 >> Taehyung ចាប់ដៃរាងក្រាស់ជាប់ហើយចាប់ផ្តើមប្រឡេះអាវរាងក្រាស់ដើម្បីជូតខ្លួន

<< Tae ប-បង .. អ្ហឹម >> Jungkook និយាយមិនទាន់ចប់ផងរាងតូចក៏បានមកថើបបំបិតមាត់កុំឱ្យនាយនិយាយទៀតហើយមួយសន្ទុះក៏ដកចេញរួចចាប់ផ្តើមជូតខ្លួនឱ្យរាងក្រាស់រួចរាល់

<< បងយ៉ាងម៉េចហើយ >> Taehyung សួរទាំងបារម្ភ

<< បងមិនអីទេ ( ក្នុងចិត្ត : លោកអើយបើដឹងថាបោកហើយចំណេញបែបនេះយើងធ្វើតាំងពីយូរហើយ😂 ) >> Jungkook លួចសើចក្នុងចិត្តនៅពេលដែលឃើញរាងតូចបារម្ភខ្លួនបែបនេះការពិតទៅវាជាល្បិចរបស់រាងក្រាស់ដែលចង់ឱ្យរាងតូចបារម្ភឬក៏បានរាងតូចឱបថើប );

<< អញ្ចឹងចាំអូននៅទីនេះហើយអូនទៅឱ្យម៉ែដោះធ្វើស៊ុបឱ្យបង .. សឺត >> Taehyung ញញឹមធូរចិត្តហើយឱនទៅថើបរាងក្រាស់បន្តិចមិននឹងដើរចេញទៅ

ភ្លើងគំនុំស្នេហ៍Where stories live. Discover now