Part4:រៀបការ....

327 38 0
                                    

+ភរិយា សម្អប់ 💔🥀
ភាគទី4:រៀបការ....
#Enjoy your reading 🥰❤️

____Skip______

"Jungកូនទេីបតែមកពីណា?"អ្នកស្រីចនគ្រាន់តែក្រលែកឃេីញកូនមកភ្លៀមក៏ក្រោកពីការអង្គុយលេីសាលុងមក សួរកូនខ្លួនភ្លាម

"គ្មានអ្វីទេម៉ាក់គ្រាន់មកពីចាត់ការរឿងតិចតួច.."និយាយចប់រាងក្រាស់វិសនឹងឡេីងទៅលេីតែម៉ាក់គេកាត់ទាន់

"ល្ងាចនេះរៀបចំខ្លួនអោយស្អាតបាតម៉ាក់នាំអែងទៅផ្ទះអ្នកស្រីគីម"អ្នកស្រីចននិយាយទាំងទ២កមុខរាបស្មេី..

"អ្នកម៉ាក់..."ជុងហ្គុកនិយាយបង្អូសរាងវែងបន្តិច.

"ស្អីរបស់ឯង.??"

"អ្នកម៉ាក់ក៏ដឹងថា ខ្ញុំមិនត្រូវគ្នាជាមួយអាក្មេងពូកែរំអួយម្នាក់នោះទេ.."ជុងហ្គុកនិយាយទាំងផ្អាកដំណេីរនៅនឹងមួយកន្លែង..

"ម៉ាក់មិនដឹងទេ .;!!យ៉ាងណាឯងគង់បានរៀបការជាមួយគេដដែល.."អ្នកស្រីចននិយាយទាំងមិនយកភ្នែកទៅមេីលនឹងកូនខ្លួនអីបន្តិចសោះ

"អ្នកម៉ាក់់..."ជុងហ្គុកនិយាយទាំងបង្អូស..

"យ៉ាងមិចអ្នកប្រុស ចននននន....."ចុងប្រយោគអ្នកជាម្ដាយបង្អូសរាងវែងបន្តិច..

"យ៉ាងណាក៏ខ្ញុំមិនព្រម"ជុងហ្គុកនិយាយទាំងទឹកមុខមាំ

"ឯងគិតថាឯងអត់ព្រមបាន?"អ្នកស្រីចននិយាយទៅកានកូនខ្លួន

"ខ្ញុំមិនព្រម"ជុងហ្គុកបានត្រឹមតែនិយាយពាក្យរឹងកំព្រឹសរបស់គេ ធ្វេីអោយអ្នកជាម្ដាយចង់ចាប់ទះអោយងាប់អីទេបានសមនឹងអាចរឹតចឹង..

"បេីឯងមិនព្រមកាតខ្មៅឯង ព្រមទាំងអ្វីៗគ្រប់យ៉ាងរបស់អែងម៉ាក់នឹង..."ក្រោយពីស្ដាប់ប្រយោគមិនប់ចុងចប់ដេីមរបស់ម្ដាយខ្លួនហេីយជុងហ្គុកដែលជាកូនប្រុងនឹងឡេីងទៅលេីទៅហេីយ តែអ្នកស្រីចននិយាយកាតមុន

"ម៉ាក់នឹងដកគ្រប់យ៉ាងចេញពីឯង.."ក្រោយពីលឺប្រយោគអ្នកជាម្ដាយជុងហ្គុកហាក់គាំងឈរតែម្ដង ជុងហ្គុកក៏សម្រេចចិត្តមកសម្រួលជាមួយម្ដាយគេវិញ

"អ្នកម៉ាក់ធ្វេី...ធ្វេីបែបនេះមិនបានទេណា..."ជុងហ្គុកបានត្រឹមតែពេបុមាត់ធ្វេីមុខកម្សត់..

ភរិយា សម្អប់ [Slow Update]Where stories live. Discover now