Part16:ឯងដណ្ដើមគ្រប់យ៉ាងពីយេីង!!!

339 29 1
                                    

+ភរិយា សម្អប់ ❥︎
ភាគទី១៦:ឯងដណ្ដើមគ្រប់យ៉ាងពីយេីង!!!
#រីករាយក្នុងការអាន ☺︎︎♥︎

៚Skip៚

ជុងហ្គុកនិងថេយ៉ុងពួកគេបានត្រឡប់មកផ្ទះដោយមានសុវត្ថិភាពទៅហេីយ តែគ្រាន់តែវារៀងយប់បន្តិចបុ៉ណ្ណោះ ពេលនេះវាម៉ោង៧ទៅហេីយ ហេីយអត់បានថតរូប pre-wedding ទៀត តេីគួរទៅប្រាប់ម៉ាក់គេថាយ៉ាងម៉េចទៅ?លោកអេីយពេលនេះគេសឹងតែវសល់ខួរអស់ទៅហេីយមិនដឹងថាវានឹងមានរឿងអ្វីកេីតឡេីងទេនៅពេលបន្តិចទៀតនេះ។ ដោយសារតែកន្លែងដែលជុងហ្គុកជិះទៅនោះវាឆ្ងាយពីក្រុងអាចនិយាយថាវាស្ថិតនៅជាយក្រុង ល្មមតែទៅដល់ល្ងាច ហេីយមកវិញគឺយប់ទៅហហេីយ។មិនដឹងថាគួរដោះស្រាយយ៉ាងមិចទេលោកអេីយ!!!យ៉ាប់ពិតមែនហេីយ។

+ភូមិគ្រឹះត្រកូលចន

~~~ងឺត!!!~~~

ឡានសេរីទំនេីបចុងក្រោយចតនៅមុខភូមិគ្រិះត្រកូលចនយ៉ាងរហ័ស ដោយមានរាងចំណាស់គឺអ្នកស្រីចនឈរនៅមុខចាំរួចជាស្រេច មេីលទៅមុខដូចជាកំពុងខឹងយ៉ាងមិចមិនដឹងទេ។

"សួស្ដីអ្នកម៉ាក់"ជុងហ្គុកនិយាយទាំងញញឹមដូចជាគ្មានរឿងអ្វីកេីតឡេីងសោះ គឺថាពូកែសម្ដែងតែម្ដង ជុងហ្គុកញញឹមយ៉ាងស្រស់ទៅកាន់អ្នកជាម្ដាយ ឯអ្នកស្រីចនមេីលទៅមុខកូនខ្លួនហាក់ដូចចង់សុីសាច់ហុតឈាមទាំងរស់ ខ្សែរភ្នែកកំណាចសម្លឹងទៅមេីលជុងហ្គុកទាំងឈរ

"ហឹស!!ឯងមិនបានទៅថតPre wedding ទេហេស?"អ្នកស្រីចននិយាយទាំងប្រេីខ្សែរភ្នែកកំណាចសម្លឹងទៅមេីលជុងហ្គុកម្ដងទៀតឯជុងហ្គុកធ្វេីដូចជាគ្មានរឿងអ្វីកេីតឡេីងកំពុងតែដេីរឡេីងកាំជន្តេីរដេីរទៅលេី អ្នកស្រីចនដាក់សំណួរមួយនេះទៅអោយជុងហ្គុកឯជុងហ្គុកគេសឹងតែគាំងនឹងសំណួរនេះរបស់ម្ដាយគេទៅហេីយ តេីគួររកវិធីអ្វីមកដោះស្រាយទៅ?លោកអេីយ!!!ជុងហ្គុកកំពុងតែគិត គិតចុះគិតឡេីងគេក៏ចុះមកនិយាយមួយនឹងមួយនៅទល់មុខម្ដាយគេ ជុងហ្គុកចុះមកបន្តេីររួមទាំងស្នាមញញឹមព្រមរួចជាស្រេច៕

"បាទ"ជុងហ្គុកឆ្លេីយទាំងញញឹមទៅកាន់អ្នកម្ដាយរបៀបឌឺ

"ឯងរវល់តែទៅណា?មានធ្វេីបាបប្អូនទេ?ហេីយបាននាំប្អូនទៅណាខ្លះ?ប្រាប់ម៉ាក់អោយអស់ ហេីយហេតុអីបានជាឯងខកខាបមិនបានទៅថតរូប Pre-wedding??"អ្នកស្រីចននិយាយយ៉ាងញាប់ស្អេកជាប់គ្នាគ្មានបាត់មួយម៉ាត់សោះ គ្រានតឺរាប់សំណួរមេញនេះវឆចូលជិត៥សំណួរទៅហេីយមិនដឹងជាស្អីខ្លះទេ សួរនោះសួរលោកអេីយ អ្នកណាឆ្លេីយទាន់ទៅអ្នកម៉ាក់??ពិតជាមិនយល់ពិតមែនហេីយ !!ជុងហ្គុកគេគ្រាន់តែឮសំណួរហេីយគឺថាសឹងតែឈឺក្បាលទៅហេីយ កុំថាឡេីយមនុស្សធម្មតាសូម្បីតែទេវតាក៏ឆ្លេីយមិនទាន់សំណួរសួរមកញាប់ស្អេកបែបនេះ។អ្នកស្រីចនឈរអោបដៃមេីលមុខជុងហ្គុករងចាំចម្លេីយដែលគេនឹងឆ្លេីយព្រោះចង់ដឹងថាគេនឹងដោះសារយ៉ាងមិចទៀតបេីរឿងវាឈានដល់ចំណុចនេះហេីយ អ្វីដែលគាត់ចង់បាននោះគឺ..ឃេីញកូនមានក្ដីសុខរៀងរហូតមិនមែនតែមួយថ្ងៃ តែគាត់ព្រួយបារម្ភថាខ្លាចជុងហ្គុកធ្វេីបាបថេយ៉ុង មិនដឹងថាមានរឿងអ្វីកេីតឡេីងទេនៅពេលពួកគេរៀបការរួច៕

ភរិយា សម្អប់ [Slow Update]Where stories live. Discover now