+ភរិយា សម្អប់ 💔🥀
ភាគទី6:វិបត្តិផ្លូវចិត្ត!!
#Enjoy your reading💖✍️នៅក្នុងបន្ទប់មួយដែលមេីលទៅវាពិតជាងងឹតខ្លាំងណាស់ សភាពបន្ទប់វិញគឺវាពិតជាគួរអោយខ្លាចខ្លាំងណាស់ មានប្រដាប់ប្រដា និងរួមទាំងរូបថត បូករួមទាំង ឧបករណ៍ប្រដាប់ ធ្វេីទារុណកម្មជាច្រេីន ដែលយេីងគ្រាន់តែស្រម៉ៃក៏ព្រឺរោមដែរ ។ ក្នុងបន្ទប់នោះមិនត្រឹមតែមានឧបករណ៍ប្រដាប់ ធ្វេីទារុណកម្មទេ ក្នុងនោះថែមទាំងមានជាមួយនឹងអាវុធតូច ធំជាច្រេីនតាមលំដាប់ ព្យួររាយប៉ាយលេីចិញ្ចាំង ឯខ្លះទៀតប្រឡាក់ឈាមពណ៌ ក្រហមឆ្អិនឆ្អៅ អ្នកណាមិនដឹងទេតែបេីអេតមីនសូមរត់ទៅមុនហេីយ ។ បន្ទប់នោះគឺជាបន្ទប់របស់ ..... កូនប្រុសច្បងត្រកូលលីនេះហេីយ គេគឺ លី ខ្វាងសុខ គេគឺជាពពួកម៉ាហ្វៀលាក់មុខ មួយចំនួនដែលមិនដែលបានបង្ហាញអោយអ្នករាល់គ្នាឃេីញពីចរិតរបស់គេឡេីយ តែពួកគេក៏កាចសាហាវមិនចាញ់គ្នាប៉ុន្មានឡេីយ មានមនុស្សភាគតិចណាស់ដែលដឹងថាពួកគេជាម៉ាហ្វៀនេះ ភាគច្រេីនអាចជា គ្រួសារ ហេីយក៏ដូចជាជំនិតរបស់គេថែមទៀត ។ បេីហ៊ានតែនរណាម្នាក់ធ្វេីអោយគេមិនពេញចិត្តនោះគឺ ថាអាចនឹងត្រូវតែរំលងពពួកអាវុធ ខុសច្បាប់និង ពពួកឧបករណ៍ដ៏កាចសាហាវយង់ខ្នងនេះ ។ ពួកគេអាចរកសុីទាំងផ្លូវភ្លឺនិងផ្លូវងងឹត ដូចនេះហេីយទេីបពួកគេអាចមានលុយចាយហូរហៀរ ខ្លាចជាអ្នកមាន មហិច្ឆតា និងអំណាចនៅក្នុងសង្គម ហេីយក៏សរបញ្ជាក់អោយយេីងដឹងដែរថាពួកគេនេះមិនត្រឹមតែកាចសាហាវទេ ថែមទាំងជាមនុស្សដែលយេីងអាចនិយាយបានថា បេះដូងថ្ម មិនងាយនឹងចាប់ចិត្តទៅលេីនរណាឡេីយ តែបេីគេហ៊ានតែចាប់ចិត្តរឺពេញចិត្តលួចស្រឡាញ់ហេីយនោះអ្វីក៏គេហ៊ានលះបង់ដែរ តែហ៊ាននរណារមកប៉ះពាល់បន្តិចអាចនឹងឈានចូលដល់ការស្លាប់ក៏អាចថាបាន តែក៏អាចគ្មានអ្នកណាគិតថាពួកម៉ាហ្វៀអស់នេះអាចនឹងលួចស្រឡាញ់ចាប់ចិត្តទៅលេីនរណាម្នាក់បានឡេីយ ព្រោះថាសូម្បីតែអ្នកដែលជា ស្រីក្រមុំរាប់រយនាក់ត្រូវមកខូច ព្រហ្មចារីយ៍ ដោយសារតែគេនេះឯង ពួកគេអាចនឹងជាមនុស្សល្មោប កាមតណ្ហា ប៉ុន្តែពួកស្រីអស់ទាំងនោះថែមទាំងមិនអាចធ្វេីអោយចិត្តគេរង្គោះរង្គេីចិត្តទៅវិញ ៕
YOU ARE READING
ភរិយា សម្អប់ [Slow Update]
Actionចន ជុងហ្គុក / គីម ថេយ៉ុង មីន យ៉ុងហ្គី / ផាក ជីមីន ខ្ញុំមិនយល់ថាហតុអីបានជាខ្ញុំស្រឡាញ់គេ ដល់ថ្នាក់នេះទេ គេស្អប់ខ្ញុំគ្រប់យ៉ាង តែខ្ញុំនៅតែស្រឡាញ់គេ ក្ដីស្រលាញ់ដ៏ធំធេងបំផុតរបស់ខ្ញុំវាធំលេីសលប់អ្វីៗ ត្រូវចាំថាខ្ញុំស្រឡាញ់លោកគ្មានថ្ងៃប្រែឡេីញ " ចន ជុងហ...