Part5:ឮថាឯងជិតបានប្ដីហេីយមិនចឹង?

367 37 0
                                    

+ភរិយា សម្អប់ 💔🥀
ភាគទី5:ឮថាឯងជិតបានប្ដីហេីយមិនចឹង?
#Enjoy your reading💖✍️

[បច្ចុប្បន្នភាព]

នៅក្នុងផ្ទះមានសភាពស្ងាតច្រងំ បង្ហាញអោយយេីងឃេីញថាមាន បុរសចំណាស់ម្នាក់ អាចនិយាយថាជា ប៉ារបស់បុរសជាកូនដែលអង្គុយនៅជំហៀងម្ខាងទៀត ម្នាក់នោះគឺគ្មាននរណាក្រៅពី ចន ជុងហ្គុក នោះឡេីយ..

"យ៉ាងមិចហេីយរឿងរៀបការ..ឯងយល់យ៉ាងមិច"រាងចំណាស់ចោទសំណួរសួរទៅកាន់កូនខ្លួន..

"គ្មានយ៉ាងម៉េចទេលោកប៉ា យ៉ាងណាក៏អ្នកម៉ាក់អោយខ្ញុំរៀបការជាមួយអាក្មេងនោះដែរ ខ្ញុំមិនយល់សោះថាអ្នកម៉ាក់គិតអ្វី លោកប៉ាជួយប្រាប់អ្នកម៉ាក់អោយខ្ញុំបន្តិចបានទេ"រាងសង្ហាកំពុងទទូចសុំអង្វរអ្នកដែលជាប៉ារបស់ខ្លួនដោយទឹកមុខគួរអោយអាណិត..

"ប៉ាមិនដឹងទេ..."

"ប៉ុន្តែប៉ាលឺអ្នកម៉ាក់ឯងថា បេីមិនរៀបការ ជាមួយនឹងកូនត្រកូលគីមឯងត្រូវ តែរៀបការជាមួយនឹងកូនស្រីត្រកូល លី"រាងចំណាសបន្តប្រយោគទៅកាន់កូនប្រុសធ្វេីអោយកូនប្រុសដែលស្ដាប់នោះឡេីងចំហរមាត់ទៅហេីយ ។ យ៉ាងមិច? បេីមិនរៀបការជាមួយកូនត្រកូលគីម ត្រូវរៀបការនឹងកូនត្រកូលលីចឹងរឺ? នេះប៉ាម៉ាក់គេគិតអី?គេស្អប់ថេយ៉ុងពិតមែនតែគេកាន់តែស្អប់កូនត្រកូលលីនោះថែមមួយកម្រិតទៀតហេីយ ព្រោះប៉ាម៉ាក់គេដឹងថាកូនខ្លួនស្អប់នឹងហេីយទេីបដាក់គោលការណ៍ដ៏សែនឆ្កួតនេះមក។ ហេីយយេីងដឹងបន្តទៀតថាគ្រួសារត្រកូលលីនេះមានកូនពីរនាក់ ដោយកូនបងឈ្មោះថា លី ខ្វាងសុខ ( Lee Kwaggsok ) និងកូនស្រីពៅឈ្មោះថា លី ជីអា (Lee Jiah) ក្រុមគ្រួសារត្រកូលលីនេះក៏មានគំនិតអាក្រក់លេីគ្រួសារចនដែរ គ្រួសារចនអាចនឹងដឹងតែពួកគេក៏សុខចិត្តធ្វេីមិនដឹង ព្រោះពួកគេចង់ដឹងថាគ្រួសានោះធ្វេីអ្វីបន្ត??(មិនយល់សោះ)

"តែលោក.."មិនទាន់និយាយចប់ផងអ្នកស្រីចនដែចុះមកពីខាងលេីនិយាយកាត់មុនបាត់ទៅហេីយ..

"ម៉ាក់មិនខ្វល់ យ៉ាងណាកូនប្រសារម៉ាក់ត្រូវតែជាកូនត្រកូលគីមតែមួយគត់ ទោះបីពេលនេះអែងប្ដូរចិត្តយកជីអា ក៏ម៉ាក់មិនព្រម ម៉ាក់ដឹងថាឯងអាចនឹងពិបាកក្នុងការសម្របខ្លួនក្នុងការរស់នៅដោយមានគ្រួសារនឹងធ្វេីជាមនុស្សដែលរស់នៅដោយមានភាពជាម្ចាស់ការ នេះហេីយទេីបម៉ាក់អោយឯងរៀនឯងមិនក្មេងទៀតទេចន ជុងហ្គុកឯងស្ដាប់ម៉ាក់ណា កូនគេល្អ សុភាពរាបសារ ថែមទាំងអាចនាំយកមមកនូវភាពរុងរឿងចូលមកក្នុងគ្រួសារយេីងបាន ហេីយឯងមាននាមជាលោកប្រុសចន អ្នកដែលត្រូវបន្តកិច្ចការងារ គ្រប់គ្រងក្រុមហ៊ុនជំនួសប៉ាឯង ឯងត្រូវតែមានភាពតែមានភាពជាម្ចាស់ការលេីខ្លួនឯង មិនមែន មួយថ្ងៃៗគិតតែពីដេីរលេងស្រីទេ ឯងធំហេីយរៀនគិតខ្លះទៅ"អ្នកស្រីចននិយាយបន្ដេីចុះពីលេីកាំជន្ដេីរបន្តេីរ ដោយនៅក្នុងដៃមានកាន់កែងកាហ្វេមួយកែវរួចជាស្រេច..

ភរិយា សម្អប់ [Slow Update]Where stories live. Discover now