Part10:Bed scene?

270 30 0
                                    

+ភរិយា សម្អប់ 💔🥀
ភាគទី10:Bed scene?
#Enjoy your reading💖✍️

"មីចង្រៃយ៍ មីស្រីពេស្យា មីស្រី..."ជីមីននិយាយបន្តេីរយកនំញុកមាត់បន្តេីនេះជីមីនគេកំពុងតែឈ្លោះជាមួយទូរទស្សន៍ហេីយ ព្រោះថារឿងដែលគេមេីលនោះតួរឯកត្រូវបានស្លាប់ដោយសារតែស្នាដៃមីស្រីពេស្យានោះ ឃោឃៅដេីម្បីតែប្រុសធ្វេីបានគ្រប់យ៉ាង គឺនិយាយអោយចំតែម្ដងនោះគឺ កតញ្ញូជាមួយប្រុសតែម្ដង

"ហឺយធុញណាស់គួរមេីលរឿងអីបន្តទៅនរ៎.."ជីមិននិយាយទាំងនំនៅពេញនឹងមាត់ដដែល នេះគេទេីបតែមេីលបាន18រឿងទេ ហេីយមិចក៏អស់រឿងលឿនម្ល៉េះ?

"អូស៎..!រឿងនេះទំនងល្អមេីល"ជីមីននិយាយទាំងញញឹម ហេីយក៏ចុចចូលទៅមេីលរឿងនោះយ៉ាងប្រងេីយ ជីមីនមួយថ្ងៃៗគ្មានខ្វល់អ្វីសោះ គឺដេកតែសុីចាំការងារហោះមករកតែម្ដងមិនមែនដេីររកការងារទេគឺចាំការងារហោះមករក គេស្អាតបាតបុិនេះដែររឿងអីគ្មានការងារ បេីអ្នកមេីលមិនឃេីញគេល្អច្បាស់ជាខ្វាក់ភ្នែកមិនខាន នេះគេទាំងក្មេងទាំងស្អាតទាំងខ្យូតហេីយថែមទាំងពូកកែសម្ដែង និយាយអោយះស់គឺគេគិតថាខ្លួនគេពូកែគ្រប់យ៉ាង ជីមីនគេកំពុងតែដាក់ពាក្យចូលសិល្ប:ទៀតផងព្រោះគេនេះពូកែណាស់អាខាងច្រៀងអាខាងរាំអីនឹង

+Skip~~~

"ថេយ៍ហា៎បងទៅថតអោយគេបន្តិច ថេយ៍នៅផ្ទះម្នាក់ឯងបានទេ?"ជុងអ៊ូនិយាយទៅកាន់អ្នកជាប្អូនក្រោយពីផ្អាកការថតមួយរយ:មកនេះគេក៏ធុញដូចគ្នាព្រោះគ្មានការងារធ្វេី គេក៏សម្រេចចិត្តបេីកទទួលការងារវិញតែគ្រាន់តែប្រកាសតែបន្តិចទូរស័ព្ទរបស់គេក៏រោទិ៍ជាប់គ្នាដល់ថ្នាក់ថេយ៉ុងឆ្ងល់តែម្ដង ក៏ដឹងដែរថាបងប្អូនមួយគូរនេះស្រឡាញ់គ្នាប៉ុន្នា ជុងអ៊ូមហាបារម្ភហេីយ សម្ដីរបស់គេអាចនឹងអាក្រកបន្តិចតែយ៉ាងណាៗក៏ចិត្តរបស់គេនៅតែមិនអាក្រក់ដដែលព្រោះមានចិត្តជាមនុស្សល្អ ទោះព្រឹងធ្វេីអាក្រកប៉ុណ្ណាក៏គេនៅតែមានចិត្តអាណិតអាសូររឺមួយក៏បារម្ភដែរព្រោះពួកគេគឺជាមនុស្សល្អ

"ហៃយ៉ាបងជុងអ៊ូ ខ្ញុំទៅលេងជីមីនដែរតេី.."ថេយ៉ុងនិយាយទាំងញញឹមទៅកាន់បងប្រុសរបស់ខ្លួន គេក៏ដឹងថាបងប្រុសរបស់ខ្លួនមានការងារច្រេីនច២ដងហេីយទេីបគេមិនសូវជានិយាយអ្វីច្រេីនព្រោះគេខ្លាចរំខាន់បងប្រុសរបស់គេ

ភរិយា សម្អប់ [Slow Update]Where stories live. Discover now