Ep1:ទន្សាយសាច់ដុំ

2.1K 107 2
                                    

សេអ៊ូល ប្រទេសកូរ៉េខាងត្បូងជាទីក្រុងដែលឈានមុខគេទាំងបច្ចេកទេសនិងការវិវត្ត ចំនែកនៅចំកណ្ដាលទីក្រុងសេអ៊ូលមានក្រុមហ៊ុនមួយធំបំផុតខ្ពស់ត្រដែន អ្នកណាៗក៏ស្គាល់ថាក្រុមហ៊ុននេះគ្រប់គ្រងដោយអគ្គនាយកវ័យ25ឆ្នាំឈ្មោះរបស់គេគឺ ចនជុងគុក ជាបុគ្គលជោគជ័យក្នុងវ័យក្មេងតែម្នាក់គត់ក្នុងប្រទេសនេះគេសង្ហារ ឆ្លាត ពូកែរថែមទាំងជាសេដ្ឋីលុយពាន់លានវ័យក្មេងទៀតផងអ្នកណាដែលថាមិនស្គាល់រាជទាយាតចនជុងគុកស្នងត្រកូលចនតាំងពីអាយុ20ឆ្នាំមកម្លេះ

<<ចនជុងគុក!!!!!>>សម្លេងឆ្មើងឆ្មៃរបស់កម្លោះវ័យ18ឆ្នាំស្រែកចេញមកពេលដែលម្ចាស់សម្លេងកំពុងតែបោះជំហានចូលមកក្នុង office ក្រុមហ៊ុនរបស់អ្នកជាសង្សារ

<<គីមថេយ៉ុងអូនសម្លាញ់ស្រែកលឺៗម្លេះ!?>>ជុងគុក យកដៃខ្ទប់ត្រចៀកព្រោះហឹងនិងសម្លេងស្រែករបស់សង្សារដ៏មហាឆ្មើងឆ្មៃរបស់ខ្លួន គីមថេយ៉ុងជាកូនប្រុសពៅរបស់ត្រកូលគីមហើយក៏ត្រូវជាសង្សាររបស់ជុងគុកផងដែលត្រកូលគីមនិងត្រកូលចនជាដៃគូរសហការនិងគ្នាក្នុងការគ្រប់គ្រងក្រុមហ៊ុននេះ
ថេយ៉ុងខាំមាត់ក្នាញ់និងអ្នកជាសង្សារហើយដើរទន្ទ្រាំជើងខ្លាំងៗទៅអុកគូទមួយទំហឹងលើសាឡុង

<<ថេហ៍បែកគូទអស់ហើយអូនអឺយ!>>ជុងគុករហ័សនាំខ្លួនមកលួងលោមប្រពន្ធខ្លាចូលដែលខឹងមិនលោះមួយថ្ងៃណាសោះឡើយប្រសិនបើនាយមិនលួងធានាប្រាកដជាដាច់របបមិនខានទេ

<<បែកៗទៅ!>>ថេយ៉ុង យកដៃអោបទ្រូងលើកជើងគងទាក់ខ្លាដោយមិនខ្វាយខ្វល់ពីរាងក្រាស់ដែលអង្គុយច្របាច់ធ្វើសរសៃរឲ្យរាងតូចល្អិតកំពូលឆ្នាស់ឆ្នើម

<<អូនខឹងអីប្រពន្ធសម្លាញ់ហេតុអីមកស្រែកចង់បែក office បងបែបនេះអ្នកណាធ្វើអីអូន?>>ជុងគុក យកដៃទៅវៀសសរសៃរសក់ពណ៌ខ្មៅរលោងចេញពីផ្ទៃមុខរបស់ថេយ៉ុង

<<នាងលេខារបស់បងនិងវាថាអូនជាប្រុសលក់ខ្លួនមករកប្រុសដល់ក្រុមហ៊ុន!>>ថេយ៉ុង អោបដៃផ្ដេកខ្នងទៅលើសាឡុងពេបមាត់ពេបក៏នឹកខឹងដល់ពាក្យនាងលេខាស្ដីឲ្យគេអំម្បាញ់មិញ

រឿង ប្រុសមុខពីររបស់អូនꨄ︎❦︎Where stories live. Discover now