<<មិនបានយេីងមិនឲ្យឯងផ្ដាច់ពាក្យជាមួយកូនខ្សាលីជាដាច់ខាត>>អ្នកស្រីចន និយាយតបទៅរាងក្រាស់វិញយ៉ាងខឹងសម្បារជាខ្លាំងគាត់ពិតជាខឹងកូនប្រុសគាត់ខ្លាំងណាស់គាត់ដែលហ៊ានជំទាស់បញ្ជាគាត់បែបនេះ
<<តែអ្នកម៉ាក់.....>>ជុងគុក រាងក្រាស់រកតបទៅអ្នកស្រីចន វិញហេីយតែគាត់និយាយកាត់
<<គ្មានតែ គ្មានស្ករអីទេយ៉ាងណាឯងនិងកូនខ្សាលីគឺត្រូវតែជាគូដណ្ដឹងនិងគ្នាម៉ាក់បាននិយាយជាមួយគ្រួសារគេរួចហេីយដូច្នេះគឺមិនអាចផ្ដាច់ពាក្យវិញជាដាច់ខាត បើមិនចង់ឲ្យម៉ាក់កាត់ការកូនចោលទេ>>អ្នកស្រីចន និយាយយ៉ាងដាច់ អហង្ការទៅកាន់រាងក្រាស់ធ្វេីរាងក្រាស់ពិបាកនិងតបទៅគាត់បានត្រឹមតែអង្គុយមេីលមុខគាត់និងសម្លក់ខ្សាលីថ្មែរខ្សាលីបានត្រឹមតែអង្គុយអោនមុខចុះមិនហ៊ានសម្លឹងជុងគុកសូម្បីតែបន្ដិច
<<អ្នកម៉ាក់កុំបន្ទោសគាត់អីប្រហែលលឿនពេកសម្រាប់គាត់ទេីបគាត់មិនអាចទទួលយកបានភ្លាមៗបែបនេះណាមួយគាត់អាចនឹងរាងភ្ញាក់ផ្អើលបន្ដិចទេីបគាត់និយាយបែបនេះ>>ខ្សាលី ឃើញស្ថានភាពមិនស្រួលក៏រហ័សនិយាយសម្ដីផ្អែមស្រទន់ដេីម្បីលួងលោមអ្នកស្រីចនកុំឲ្យខឹងនឹងរាងក្រាស់ជាងនេះក្លាយមានរភងកាន់តែធំ
<<មែនហើយអូនត្រជាត់ចិត្តសិនទៅ យើងមិននិយាយរឿងគូរដណ្តឹងទេ>>លោកប្រុសចន ក៏មកនិយាយសម្រួលព្រោះហៅកូនមកនិយាយរឿងគូរដណ្តឹងតែបែបមកឈ្លោះគ្នា
<<ម៉ាក់យល់ដល់កូនប្រសារទេកុំអីឯងច្បាស់ជាត្រូវធ្ងន់មិនខានបានហេីយឆាប់នាំខ្សាលីទៅញាំអីហេីយដេីរលេងជាមួយគ្នាដេីម្បីឲ្យកាន់តែស្គាល់គ្នាច្បាស់ជាងនឹង>>អ្នកស្រីចន ក្រោយខ្សាលីនិយាយលួងលោមហេីយគាត់ក៏ចិត្តទន់តាមពាក្យសម្ដីលួងលោមរបស់ខ្សាលីអ្នកស្រីចនក៏បង្គាប់ឲ្យរាងក្រាស់នាំខ្សាលីទៅញាំអីនិងដេីរលេងដេីម្បីឲ្យកាន់តែស្គាល់គ្នាជិតស្និទ្ធជាងមុន
<<ខ្ញុំមិនជូននាងទៅទេបេីចង់ទៅៗខ្លួនឯងទៅខ្ញុំមានការងារច្រេីនទៀតដែលត្រូវធ្វេីមិនមានពេលទំនេរដូចនាងទេ>>ជុងគុក បដិសេធនិងសម្ដីអ្នកស្រីចនភ្លាមគ្រាន់តែមកជួបមុខនិយាយគ្នាមិញនេះគេធុញនិងនាងសឹងស្លាប់ទៅហេីយទៅដល់ក្រុមហ៊ុនមិនទាន់បានធ្វេីការស្រួលបួលផងក៏តេហៅគេមកឥឡូវនៅឲ្យគេជូននាងទៅញាំអីហេីយជូនដេីរលេងទៀត
YOU ARE READING
រឿង ប្រុសមុខពីររបស់អូនꨄ︎❦︎
Açãoជាប្រភេទរឿង BL Vkook សាច់រឿងទី១ដែល admin សរសេរ BL និពន្ធដោយ:លីហេ