<<ទេៗ បងសុំទោសបងគ្មានចេតនាទេ>>ជុងគុក មានស្មារតីមកវិញសម្លឹងមើលផ្ទៃមុខរាងតូចនិយាយទាំងញ័រមាត់ឯដៃក៏ញ័រដូចគ្នា
<<ថេយ៉ុងអូនក្រោកមកវិញមកបងសុំទោសថេយ៍>>ជុងគុក អោបខ្លួនរាងតូចទឹកភ្នែកជាកូនប្រុសស្រក់មកហេតុអ្វីក៏ព្រហ្មលិខិតធ្វើឲ្យគូរស្នេហ៍មួយគូរនេះបែកបាក់ដោយចេតនា
<<តើអ្នកណាហ៊ានប្រើអំពើលើយើងយើងនឹងសងសងសឹកដែលហ៊ានធ្វើឲ្យថេយ៉ុងក្លាយជាបែបនិង>>ជុងគុក ដៃអោនមាត់ស្រែកខឹងក្រសែនភ្នែកឡើងក្រហមចេះ។
គ្រាំង~រាងក្រាស់មាឌមាំទម្លុះទ្វារចូលមកខាងក្នុងទាំងកំហឹងពួកគេទាំងអស់មើលងាយធ្វើបាបនាយមិនថាអ្វីនោះទេហេតុអ្វីក៏ដាក់អំពើបញ្ជានាយឲ្យទៅសម្លាប់សង្សារសំណព្វចិត្តខ្លួនទៅ
<<សប្បាយណាស់មែនដែលម៉ាក់ហ៊ានប្រើមន្តអាគមបញ្ជាខ្ញុំឲ្យទៅសម្លាប់មនុស្ស>>ជុងគុក ចូលមកខាងក្នុងនាយស្រែកទៅកាន់ពួកគេទាំងអស់គ្នា
<<សម្លាប់ទៅម៉ាក់មិនចូលចិត្តអាក្មេងនឹងទេ>>អ្នកស្រីចន ឆ្លើយប្រងើយកន្តើយហាក់ដូចមិនខ្វល់ពីអារម្មណ៍នាយសូម្បីបន្តិច
<<អញ្ចឹងរឺ?? បើសិនជាអ្នកស្រីចង់ឲ្យខ្ញុំក្លាយជាឃាតករទៅហើយខ្ញុំនឹងសម្លាប់អ្នកស្រីចោលតែម្តងទៅ ផាំង>>ជុងគុក ទាញកាំភ្លើងបាញ់ទៅអ្នកស្រីចនពេលនេះនាយមិនមានអារម្មណ៍នៅក្នុងខ្លួនទេដឹងត្រឹមថាកំហឹងកើនឡើងមិនអាចបន្ថយចុះបានទេ
<<ជុងគុក អាក្មេងរមើសគុណយើងនឹងម៉ាកឯងខំចញ្ចឹមឯងតាំងពីតូចឯងហ៊ានលើកដៃសម្លាក់ម៉ាក់ឯងទៅកើត>>លោកប្រុសចន តឹងសរសៃរកផ្ទៃមុខពោលពេញទៅដោយសរសៃរប៉ោងៗ
<<ចញ្ចឹមរឺ? លោកមានដឹងទេលោកយកខ្ញុំឲ្យគេមើលថែខ្ញុំអង្វរអ្នមទាំងពីរឲ្យមកលេងជាមួយតើអ្នកទាំងពីរទៅណា? ឯណាទៅក្តីស្រឡាញ់របស់អ្នកទាំងពីរ ពេលខ្ញុំរកមនុស្សដែលខ្ញុំស្រឡាញ់ផ្តល់សុភមង្គលហើយហេតុអ្វីក៏ទាំងពីរមិនព្រមឲ្យខ្ញុំស្រឡាញ់គ្នា តើអ្នកសមជាអ្នកមានគុណទេតាំងពីខ្ញុំកើតមកបើកភ្នែកមកគ្មានឃើញអ្នកទាំងពីរទេ>>ជុងគុក សម្រក់ទឹកភ្នែករៀបរាប់ទាំងញ័រមាត់
YOU ARE READING
រឿង ប្រុសមុខពីររបស់អូនꨄ︎❦︎
Actionជាប្រភេទរឿង BL Vkook សាច់រឿងទី១ដែល admin សរសេរ BL និពន្ធដោយ:លីហេ