Ep11:បាទលោកពូ

406 38 1
                                    

<<រឿងនេះចាំយើងពន្យល់ប្រាប់នៅពេលក្រោយ>>ជុងគុក អូសទាញដៃជីមីន

<<កុំប្រាប់ណាថាលោកលួចលាក់មានស្រីចោលថេយ៉ុង>>ជីមីន និយាយលឺៗផ្អើលពេញភោជនីយដ្ឋាន ដោយឃើញជីមីនមិនទាន់យល់នៅអ្វីដែលខ្លួនចង់និយាយក៏អូសទាញជីមីនទៅកន្លែងឆ្ងាយ ជុងគុកនិយាយរឿងទៅប្រាប់ជីមីនទាំងអស់

<<សូមកុំប្រាប់នឹងថេយ៉ុងអី លាក់ជាការសង្ងាត់ផងបានទេ>>ជុងគុក អង្វរជីមីនឲ្យលាក់ជាការសង្ងាត់មិនឲ្យប្រាប់ទៅអ្នកណាទាំងអស់

<<លោកមានគូរដណ្តឹងហើយ ហេតុអីនៅតែទាក់ទងមិត្តទៀត>>ជីមីន នឹងតែសួរព្រោះតែមិនយល់មានគូរដណ្តឹងហើយតែបែបជានៅទាក់ទងគ្នាជាមួយនឹងមិត្តខ្លួន

<<យើងទើបតែដឹងថ្មីៗនឹងទេ យើងមិនអាចនឹងជំទាស់នឹងរឿងនឹងបានទេ>>ជុងគុក អង្គុយចុះយកដៃញីសក់ធ្វើមុខបែបអស់សង្ឃឹម

<<ហឹុម រឿងនឹងខ្ញុំមិនប្រាប់អ្នកណាក៏បានដែលតែលោកមិនត្រូវធ្វើឲ្យថេយ៉ុងឈឺចាប់ទេណា>>ជីមីន ដកដង្ហើមធំបន្តិចទើបនិយាយ ជុងគុកក៏ញញឹមហាក់ដូចជាមានសង្ឃឹមឡើងវិញ។

កាត់មកមើលនឹងថេយ៉ុងវិញដែលកំពុងតែជួយធ្វើការនឹងរៀនធ្វើកាហ្វេខ្លះៗ

<<លោកត្រូវការកម៉្មង់អីដែល>>ថេយ៉ុង និយាយព្រមទាំងលើកដៃសរសេរឈ្មោះមុខកាហ្វេដែលភ្ញៀវត្រូវការតែនាយមិនបានមើលមុខថាជាអ្នកណានោះទេ

<<ខ្ញុំកាហ្វេខ្មៅ>>ឌីថា និយាយស្រទន់ដាក់នឹងថេយ៉ុង នៅពេលដែលឌីថានិយាយហើយរាងតូចក៏ងាកទៅមើលព្រោះសម្លេងប្រហាក់ប្រហែលនឹងអ្នកណា

<<លោកគ្រូ!!!!>>ថេយ៉ុង ស្រែកលឺៗតែក៏ខ្ទប់មាត់ទៅវិញ

<<ចំណាំសម្លេងគ្រូលែងបានហើយមែនទេ>>ឌីថា និយាយទាំងចងចិញ្ចើមឡើងលើ

<<មានណាលោកគ្រូ ថ្ងៃនេះលោកគ្រូហេតុអីបានជាចូលមកទីនេះព្រោះមិនដែលឃើញលោកគ្រូចូលមកសោះ>>ថេយ៉ុង និយាយព្រមទាំងទាញកៅអីអង្គុយចុះ

<<ដើរកាត់ឃើញហាងនេះមើលទៅប្លែកក៏ចូលមកទៅ>>ឌីថា នាយចាប់ផ្តើមញញឹមដាក់នឹងថេយ៉ុងម្តងទៀតតែនាយហាក់ដូចជាមិនខ្វល់នឹងភាពស្រស់សង្ហារបស់ឌីថានោះទេ តែក្មេងស្រីដែលនៅក្នុងហាងកំពុងតែជ្រួលជ្រើមនឹងភាពស្រស់សង្ហាររបស់ឌីថា

រឿង ប្រុសមុខពីររបស់អូនꨄ︎❦︎Where stories live. Discover now