<<ទេ ជុងគុកបងកុំធ្វើបែបនេះអី ហ៊ឹក>>ថេយ៉ុង ដែលក្លាយជាវិញ្ញាណនាយស្រក់ទឹកភ្នែកចុះមកសារជាថ្មី
<<មិនថាអូនជាអ្វីក៏ដោយក៏បងនៅតែចងចាំនឹងរង់ចាំអូនទោះជាប៉ុន្នានជាតិក៏ដោយ>>ជុងគុក ឧទានក្នុងចិត្តកែវភ្នែកសម្លឹងមើលទៅផ្ទៃមេឃ
<<ទេ!! នេះមានរឿងអ្វីនឹងនឹង>>ថេយ៉ុង ព្រលឹងក៏ចេះតែរលាយម្តងបន្តិច
<<អាយយ៎!!!>>ថេយ៉ុង ភ្ញាក់ពីដំណេកដោយអាការៈមើលមិនយល់នាយសម្លឹងមើលជុំវិញដែលនាយកំពុងតែនៅ
<<ហ្អាយ!! ក្រាន់តែជាសុបិន្តអាក្រក់មួយប៉ុណ្ណោះឈប់គិតទៅ>>ថេយ៉ុង ដកដង្ហើមជាប់គ្នាញើសក៏នៅបន្តស្រក់មក នាយងើបចេញពីគ្រែដើរសំដៅទៅបន្ទន់ទឹកដើម្បីជម្រះខ្លួនចេញ។
កាត់មកដល់ពេលដែលរាងតូចមកដល់សាលារៀននាយសឹងតែគ្មានអារម្មណ៍នៅក្នុងខ្លួនព្រោះតែសុបិន្តអាក្រក់មួយនោញដកជាប់ក្នុងខួរក្បាល
<<ថេយ៉ុង!!!>>ជីមីន លាតដៃទះខ្នងឲ្យថេយ៉ុងនាយមាស្មារតីឡើងវិញ
<<ហាស៎? មានរឿងអី?>>ថេយ៉ុង ក៏ងាកមកសួរជីមីនទាំងទឹកមុខគ្មានអារម្មណ៍
<<កើតអីនឹង នេះម៉ោងចេញសម្រាកហើយឃើញអង្គុយមួយកន្លែងអត់គិតចេញទៅក្រៅទេ>>ជីមីន ចោតសួររាងតូចទាំងមានចម្ងល់ជាខ្លាំង តើថេយ៉ុងគេកើតអ្វីហេតុអ្វីថ្ងៃនេះមិនដូចសព្វមួយដង
<<យើងឈឺក្បាលណាស់ ចេញទៅក្រៅតែម្នាក់ឯងទៅ>>ថេយ៉ុង ដាក់ដៃផ្តេកខ្លួនទៅលើតុដកដង្ហើមធំ
<<ប្រាកដអត់ថាមិនទៅ>>ជីមីន មុននឹងចេញទៅក៏សួរបញ្ជាក់ថេយ៉ុងក្រែងល៎នាយដូរចិត្ត
<<អ៉ឹម~>>ថេយ៉ុង នាយក្រហឹមបំពុងករបញ្ជាក់ថានាយមិនបានទៅជាមួយទេ ជីមីននាយក៏ដើរចេញទៅខាងក្រៅទោះជាមានសំណួរចង់សួរតែមិនអាចសួរបានព្រោះតែថេយ៉ុងនាយមើលទៅអារម្មណ៍មិនល្អ
<<តើជុងគុកយ៉ាងម៉េចហើយ>>ថេយ៉ុង ងាកសម្លឹងមើលទៅតាមបង្អួចចិត្តនឹកគិតដល់ទៅសង្សារ។
ងាកមកសម្លឹងមើលទៅជុងគុកដែលនៅក្រុមហ៊ុននាយចេះតែបន្តគេចវេសពីខ្សាលី
YOU ARE READING
រឿង ប្រុសមុខពីររបស់អូនꨄ︎❦︎
Actionជាប្រភេទរឿង BL Vkook សាច់រឿងទី១ដែល admin សរសេរ BL និពន្ធដោយ:លីហេ