<<អ្នកប្រុសថ្ងៃស្អែកដល់ថ្ងៃចូលរៀនរបស់អ្នកប្រុសហេីយ>>ម៉ែដោះ ងាកទៅនិយាយទៅកាន់ថេយ៍ដែលកំពុងតែចុចទូរស័ព្ទអង្គុយនៅនឹងសាឡុង
<<ពិតមែនហេីយនេះខ្ញុំបិះតែភ្លេចរឿងនឹងទៅហេីយ>>ថេយ៉ុង នាយភ្ញាក់ខ្លួនរួចក៏រត់ឡេីងទៅបន្ទប់ដេីម្បីរៀបចំអីអោយហេីយ
<<ម៉ែដោះមានឃេីញអាវរៀនរបស់ខ្ញុំទេ>>ថេយ៉ុង ដៃកំពុងកែរកអាវរៀនហេីយព្រមទាំងស្រែកសួរម៉ែដោះនៅខាងក្រោមផ្ទះ
<<អ៊ំរៀបចំជូនអ្នកប្រុសហេីយៗ>>ម៉ែដោះ ស្រែកប្រាប់ទៅរាងតូចវិញ
<<ហេីុុយ!!!! ធូរទ្រូង>>ថេយ៉ុង ដកដង្ហេីមធំព្រោះអស់ព្រួយ រាងតូចចុះមកក្រោមវិញទាំងអស់កង្វល់រឿងការរៀបចំ
<<អ្នកប្រុសមានគេមករកអ្នកប្រុស>>អ្នកបម្រេី ដេីរចូលមករករាងតូចព្រមទាំងអោនក្រោនក្បាលនិយាយទៅកាន់រាងតូចរួចក៏ចេញទៅវិញទៅ ថេយ៉ុងដេីរទៅមេីលថាជាអ្នកណា
<<អាមីន!!!>>ថេយ៉ុង ភ្ញាក់ផ្អើលជាខ្លាំងព្រោះតែមិត្តសម្លាញ់មកដោយមិនប្រាប់ដំណឹងគេជាមុនសិន
<<ម៉េចបានឯងមកដល់ទីនេះមិនប្រាប់យេីងអោយដឹងមុនចឹង>>ថេយ៉ុង សួរទៅកាន់ជីមីនដែលមកដល់មុខផ្ទះខ្លួន
<<យេីងគួរតែសួរឯងទេហេតុអីទៅមិនប្រាប់គ្នាដឹងទេថាយេីងបារម្ភប៉ុណ្ណា>>ជីមីន សម្លុតរាងតូចដែលទៅណាមិនចេះប្រាប់គ្នា
<<គឺ!! គឺ!!!>>ថេយ៉ុង រកនឹកឆ្លេីយនឹងសំណួរដែលជីមីនសួរអម្បាញ់មិញ
<<ឯងនឹងជុងគុកឈ្លោះគ្នាមែនទេ>>ជីមីន បោះប្រយោគទៅអោយរាងតូចគាំងមិនស្ទេីរនោះទេ
<<នេះដឹងបានយ៉ាងម៉េចបាន>>ថេយ៉ុង នាយកាន់តែឆ្ងល់ហេតុអីបានជាដឹងគ្រប់រឿង
<<រឿងប៉ុណ្ណឹងមិនដឹងទៀតប្រាកដជាចប់ហេីយ ហេីយកាលបានឲ្យយេីងចូលទៅក្នុង>>ជីមីន ដោយសារតែមិនឃេីញរាងតូចនិយាយអនុញាត្តអោយចូលទេីបសួរ
<<ហេីយមិនអញ្ជេីញចូលតាំងពីដំបូងទៅ>>ថេយ៉ុង តបទៅវិញធ្វេីអោយជីមីនគាំងមិនស្ទេីរនោះទេ ថាហេីយក៏ពួកគេនាំគ្នាដេីរចួលទៅខាងក្នុង
YOU ARE READING
រឿង ប្រុសមុខពីររបស់អូនꨄ︎❦︎
Aksiyonជាប្រភេទរឿង BL Vkook សាច់រឿងទី១ដែល admin សរសេរ BL និពន្ធដោយ:លីហេ