Ep 03 : មិនសរសើរមិនបាន 🤧🔞

1K 114 6
                                    

រាងកាយតូចស្ដើងរបស់ Jimin ត្រូវបាននាំចូលមកដល់ក្នុងបន្ទប់ Jeongguk បានសម្រេច
ក្នុងបន្ទប់នេះវាធំ ធំសឹងនឹងស្មើបន្ទប់ទទួលភ្ញៀវនៅផ្ទះ Jimin បានទៅហើយ ការតុបតែងនៃបន្ទប់នេះមានសុទ្ធតែរូបព្រះអាទិត្យ មិនថាវាំងនន កម្រាលពូក ចម្លាក់នៅក្បាលគ្រែ តុសម្អាង ទូរដាក់សម្លៀកបំពាក់ និងនាឡិកាធំព្យួជាប់នឹងជញ្ជាំងក៏មានរូបព្រះអាទិត្យ

ចិត្តឆ្ងល់វាកើតមានឡើង តែក៏មិនឈ្នះនឹងចិត្តដែលខឹងនឹង Jeongguk ដែរ ទើបមិនលូកមាត់សួរ ហើយក៏ធ្វើមិនចាប់អារម្មណ៍

កំពុងលង់នឹងការគិតតែម្នាក់ឯង ខ្លួនរបស់ Jimin ស្រាប់តែធ្លាក់ទៅដល់លើពូកទន់ៗនោះសឹងកប់ទៅហើយ មុននឹងអោយរាងល្អិតងើបខ្លួនរួច Jeongguk ក៏ទៅទ្រោបខ្លួនលើ Jimin មុន ដៃទាំងសងខាងក៏ចាប់ដៃទាំងគូររបស់រាងតូចជាប់សង្កត់នឹងពូកខ្លាំងៗ

« លែងខ្ញុំ !! » Jimin រើប្រកាច់ប្រកិនចាប់មិនចង់ឈ្នះ នេះឃើញខ្លួនតូចៗចឹងទេ តែកម្លាំងមិនមែនតិចស្របនឹងមាឌឯណា គឺវាខ្លាំងល្មមនឹងធ្វើអោយ Jeongguk ចង់ទ្រេតខ្លួនទៅក្រោយម្ដងៗ

« ចុះបើខ្ញុំមិនលែងវាយ៉ាងមិច ?? » សម្ដីស្របកាយវិការ Jeongguk អោនមុខប្រថាប់នឹងបបូរមាត់ផ្លាំដែលស្រែកមិនឈប់នោះខ្លាំងៗ តែគិតថា Jimin ព្រមបើកមាត់មែនទេ គ្មានផ្លូវទេ

ដោយសារទទួលដឹងអារម្មណ៍ថាអ្នកខាងក្រោមដូចជារឹងទទឹងខ្លាំងយ៉ាងនេះ Jungkook មានតែប្រើហិង្សាដោយការខាំសាច់បបូរមាត់ផ្នែកខាងក្រោមនោះប៉ុណ្ណោះ ដែលគេជឿជាក់ថាវាប្រាកដជាបានផល ត្រូវហើយវាគ្មានអ្នកណាទ្រាំនឹងភាពឈឺចាប់ដោយការខាំបបូរមាត់បានទេ

ខាំបានបន្តិច Jimin ក៏ថ្ងូរឡើងពីបំពង់ ក ដោយភាពឈឺចាប់ ដែលវាជាឱកាសអោយអណ្ដាត Jeongguk ជ្រែកខ្លួនចូលក្រអូមមាត់ផ្អែមនោះ ហើយចូលទៅលលេងជាមួយអណ្ដាត Jimin

« ឯងដឹងទេថាឯងនេះប្រហើនខ្លាំងណាស់ដែលហ៊ានលើកដៃដាល់យើង !! » Jeongguk ដកបបូរមាត់ចេញមកវិញ ពេលដឹងថារាងល្អិតស្ទើរនឹងអស់ដង្ហើមដក ហើយក៏ពោលឡើងនូវពាក្យមុននេះទាំងកំហឹង វាត្រូវហើយគ្មានអ្នកណាហ៊ានធ្វើបែបនេះជាមួយគេទេ ហើយក្មេងនេះជាស្អីបានជាហ៊ានលើកដៃដាល់គេស្រួលៗនោះ

ដើម្បីអូន 🍂❤️ • Jikook Where stories live. Discover now