" កូនស្គាល់គេហេស Minie ?? " លោកស្រី Park ជ្រួញចិញ្ចើមខណៈពេលដែលលឺកូនប្រុសឧទានឈ្មោះរបស់ Jeongguk មុននេះដូចជាមនុស្សស្គាល់គ្នារួចមកហើយ
លឺសំនួររបស់អ្នកម៉ាក់ Jimin រហ័សទាញខ្លួនឯងពីចិត្តគំនិតអាឡោះអាល័យចេញ ងាកមុខទៅម្ខាងឆ្លើយតបនឹងម៉ាក់វិញ
" អត់ទេម៉ាក់ "
" ម៉ាក់ទៅជួបគេនៅកន្លែងណា " ឃើញស្ថាភាពមិនស្រួល Yoongi ក៏ចូលខ្លួនមកបំបែកភាពសង្ស័យរបស់អ្នកម៉ាក់ ទាំងចិត្តរបស់គេវាមិនបានស្ងប់អ្វីសោះឡើយ
មុននេះពេលដែលឃើញ Jeongguk អ្នកដែលគេបារម្ភជាងគេគឺ Jumin ខ្លាចថានាងនឹងកើតមិនស្រួលឡើងមកពេលឃើញ Jeongguk តែពេលសម្លឹងមើលនាង ក៏ឃើញថានាងគ្មានប្រត្តិកម្មអ្វីទាំងអស់ តែអ្នកដែលមើលទៅពិបាកបំផុតគឺ Jimin ឯណោះទៅវិញ
" ក៏នៅជិតផ្ទះយើងនេះឯង គេបានជួយម៉ាក់ហើយក៏កំពុងរកការងារធ្វើទើបម៉ាក់គិតថានឹងអោយគេធ្វើការនៅទីនេះ "
" មិនបានទេ !! " សម្លេង 2 បន្លឺឡើងដំណាលគ្នារវាង Yoongi និង Jimin ធ្វើអោយលោកស្រី Park ភ្ញាក់ផ្អើលម្ដងទៀត យ៉ាងមិចអោយប្រាកដហ្នឹង
" ពួកកូនលាក់បាំងអីនឹងម៉ាក់មែនទេ ?? " ម្ដងជាពីរដង ការសង្ស័យវាកាន់តែច្បាស់ឡើង អ្នកជាម៉ាក់ក៏ចោទសួរចំតែម្ដង
" គ្មានទេម៉ាក់ " Yoongi
" បើចឹងសម្រេចតាមហ្នឹងចុះ !! Soum ឆាប់នាំ Jeongguk ទៅកន្លែងដែលទំនេរផងទៅ "
ឃើញទឹកមុខដាក់សម្ពាធរបស់អ្នកម៉ាក់ដែលដើរចេញទៅ Yoongi ខថ្គាម ក្ដាប់ដៃយ៉ាងណែន អានាយ Jeon Jeongguk មិនឈប់ចងកម្មពិតមែន ខាំមិនលែងតែម្ដងឥឡូវបានម៉ាក់គេកាន់ជើងមួយទៀត
បើប្រាប់ម៉ាក់គេត្រង់ថាអាមួយធ្វើបាបកូនគាត់ទាំង 2 យ៉ាងណាក៏ប្រាប់មិនបាន ព្រោះគេព្យយាមលាក់បាំងរឿងទាំងនេះមកតាំងពីដើមមកទៅហើយ បើមកបកអាក្រាតពេលនេះមិនដូចជីកផ្នូរកប់ខ្លួនឯងទៅហើយទេហី
" តោះ Minie ទៅក្រៅជាមួយបង " មិនចង់នឹងឃើញមុខ Jeongguk តទៅទៀត Yoongi អូសដៃ Jimin ចេញទៅក្រៅតែម្ដង ពេលនេះនៅក្នុងបន្ទប់ទទួលភ្ញៀវសល់តែលោក Park, Jumin, Jeongguk និងមេបញ្ជាការផ្ទះម្នាក់ដែលនៅជិតនោះប៉ុណ្ណោះ
YOU ARE READING
ដើម្បីអូន 🍂❤️ • Jikook
Fanfictionការស្រលាញ់មិនមែនជារឿងខុសទេត្រូវទេ ?? នៅពេលដែលយើងស្រលាញ់នរណាម្នាក់ខ្លាំងយើងអាចធ្វើគ្រប់យ៉ាងដើម្បីគេត្រូវទេ ?? Jeon Jeongguk នាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សប្រុសដែលជឿជាក់លើខ្លួនឯង ជីវិតនេះគេឆ្លងកាត់អស់ហើយបញ្ហា ការលំបាក គេគិតថាគ្មានអ្វីដែលធ្វើអោយគេឈ...