Ep 24
Sunny លើកថាសកាហ្វេដើរដំណើរថ្នមៗតម្រង់ទៅរក Jeongguk ដែលកំពុងមើលអ្វីមិនដឹងក្នុងកុំព្យូទ័រ
" អ្នកប្រុសចាស៎ នេះជាកាហ្វេដែលបង Woosung អោយខ្ញុំឆុងអោយអ្នកប្រុស "
លឺសម្លេងស្រីបម្រើនិយាយ រាងសង្ហារងើបមុខឡើងធ្មឹងបន្តិច ក្នុងចិត្តគិតថា Woosung មិចក៏ប្រាប់អោយ Sunny ឆុងអោយគេទៅវិញ ក៏ធម្មតា Woosung ជាអ្នកឆុងដោយខ្លួនឯង
ក្នុងចិត្តនាយដឹងភ្លាមថា Sunny កុហក់ គ្មានថ្ងៃទេដែលថា Woosung អនុញ្ញាតអោយអ្នកផ្សេងឆុងកាហ្វេអោយគេនោះ តែមុននឹងជួល Sunny មកធ្វើអ្នកបម្រើនេះគេក៏បានស៊ើបពីនាងហើយដែរ នាងគួរតែគ្មានបំណងអាក្រក់ដល់សម្លាប់គេនោះទេ
" អរគុណ !! ទៅធ្វើការវិញបាន " នាយឆ្លើយតបរួចក៏អោនមុចមករកកុំព្យូទ័រវិញ រហូតទាល់តែកន្ទុយភ្នែកចាប់បានថា Sunny ចេញទៅវិញហើយ ទើបនាយងាកភ្នែកទៅសម្លឹងកាហ្វេ
« ទាល់តែសាកទើបដឹង !! » នាយគិតក្នុងចិត្ត សម្លឹងរកមើលកូនចៅនៅយាមមុខផ្ទះ រួចក៏ហៅពួកគេមកក្បែរខ្លួន
គេសម្រេចចិត្តថានឹងសាកវាដោយខ្លួនឯង ព្រោះមិនចង់នឹងយកជីវិតកូនចៅមកប្រថុយព្រោះតែការចង់ដឹងរបស់គេ តាមពិតគ្រាន់តែចាក់ចោលក៏អី តែគេជាមនុស្សធ្វើអីធ្វើអោយដល់ទីហ្នឹងណា ចង់ដឹង ចង់សាក !!
" បើសិនជាផឹកកាហ្វេនេះហើយមានបញ្ហាអី ឯងឆាប់ចាប់ Sunny ទុកណាដឹងទេ ?? ហើយត្រូវ call ហៅ Woosung អោយបានលឿនបំផុត "
" ចៅហ្វាយ !! នេះមានរឿងអីមែនទេ ?? " អ្នកជាកូនចៅលឺម្ចាស់មកផ្ដែផ្ដាំអីបែបនេះក៏កើតចិត្តបារម្ភភ្លាម
" គ្នានអីទេ ធ្វើតាមតែយើងប្រាប់ទៅ "
" បាទចៅហ្វាយ "
Jeongguk ងក់ក្បាលទទួលពាក្យកូនចៅ វិនាទីបន្ទាប់ក៏លើកកាហ្វេមកហិតក្លិន ក្រែងល៎ទទួលបានក្លិនថ្អ្វីដែលគេធ្លាប់ស្គាល់ តែដូចជាគ្មានក្លិនអ្វីដែលគេស្គាល់សោះ មិនចាំយូរគេក៏លើកផឹកតែម្ដង គ្មានស្ទាក់ស្ទើរអីសោះ
" អឹមមមម " នាយក្រហឹមទម្លាក់កែវកាហ្វេចុះ ចាំមើលប្រត្តិកម្មនៅក្នុងខ្លួនរបស់ខ្លួនឯង
YOU ARE READING
ដើម្បីអូន 🍂❤️ • Jikook
Fanfictionការស្រលាញ់មិនមែនជារឿងខុសទេត្រូវទេ ?? នៅពេលដែលយើងស្រលាញ់នរណាម្នាក់ខ្លាំងយើងអាចធ្វើគ្រប់យ៉ាងដើម្បីគេត្រូវទេ ?? Jeon Jeongguk នាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សប្រុសដែលជឿជាក់លើខ្លួនឯង ជីវិតនេះគេឆ្លងកាត់អស់ហើយបញ្ហា ការលំបាក គេគិតថាគ្មានអ្វីដែលធ្វើអោយគេឈ...