Ep 02 : គ្មានសុវត្ថិភាព

938 116 9
                                    


Jimin នៅតែបន្តអង្គុយចាំមុខបន្ទប់សង្រ្គោះបន្ទាន់តែម្នាក់ឯង ព្រោះគេបានអោយម៉ែដោះទៅផ្ទះសម្រាកហើយ គាត់មានវ័យមិនល្មមទេ អោយគាត់អង្គុយយូរគឺមិនល្អសម្រាប់គាត់ទេ

គេអង្គុយទាំងចិត្តមិនស្ងៀម ដោយសារចេះតែនឹកគិតដល់ពាក្យរបស់គ្រូពេទ្យ និង ម៉ែដោះមុននេះ គេពិតជាចង់ដឹងខ្លាំងណាស់ តើវាមានរឿងស្អីទៅទើបធ្វើអោយប្អូនស្រីរបស់គេ ធ្លាក់ដល់ដំណាក់កាលនេះ

« Jimin !! »

កំពុងអង្គុយឈ្ងោកមុខសុខៗ Jimin ក៏ត្រូវដាស់ខ្លួនអោយចេញពីការគិតដោយសារមានសម្លេងហៅឈ្មោះរបស់ខ្លួន ដែល Jimin ក៏ស្គាល់ច្បាស់ថាជាសម្លេងរបស់អ្នកណា

« បងប្រុស... » រាងតូចស្ដើងងើបមុខឡើងរត់ទៅអោបអ្នកជាបងយ៉ាងណែន មុននឹងខ្សឹបខ្សួលម្ដងទៀត

« កុំយំអី !! ហើយ Ju យ៉ាងមិចហើយ » Yoongi អង្អែលក្បាលប្អូនប្រុស ឆ្លៀតសួរដំណឹងរបស់ប្អូនស្រីផងដែរ

« មិនទាន់ដឹងទេបង »

សម្ដីរបស់រាងល្អិតនិយាយបញ្ចាប់ភ្លាម បន្ទប់សង្រ្គោះបន្ទាន់ក៏ប្ដូរភ្លើងពីពណ៌ក្រហមទៅជាពណ៌ខៀវបញ្ជាក់ថា ការសង្រ្គោះត្រូវបានបញ្ចប់ បងប្អូនប្រុសទាំងពីរងាកទៅសម្លឹងគ្រូពេទ្យដែលដើរចេញមកយ៉ាងលឿន មុននឹងដើរទៅក្បែរគាត់សួរអាការៈប្អូនស្រី

« គឺអ្នកជម្ងឺផុតពីគ្រោះថ្នាក់ហើយ តែ... » លឺប្រយោគដំបូងរបស់ doctor នាយកម្លោះទាំងពីរក៏ញញឹមឡើងមើលមុខគ្នា បិះនឹងអោបគ្នាទៅហើយ តែក៏ត្រូវអាក់វិញពេលលឺពាក្យ តែ ពីក្រោយ

« តែយ៉ាងមិច ?? » Yoongi ជ្រួញចិញ្ចើមសួរត្បកទៅពេទ្យវិញទាំងមុខមើលមិនចង់បាន

« គឺ.. សាច់ញាតិគួរតែទៅពិគ្រោះជាមួយខ្ញុំនៅបន្ទប់ពិគ្រោះវិញ ឆាប់មកខាងនេះមក » គ្រូពេទ្យនិយាយយក៏ដើរនាំផ្លូវ ពួកគេទាំង 2

« គឺអ្នកជម្ងឺរងការវាយប្រហារ ទាំងផ្លូវកាយ និងផ្លូវចិត្ត មុននឹងនាំមកទីនេះ នាងត្រូវបានគេរំលោភរំពានរាងកាយ ដោយហេតុថានាងនៅក្មេងហើយបែរជាត្រូវធ្វើរឿងនោះខ្លាំង វាបណ្ដាលអោយសភាវៈខាងក្នុងរបស់នាង មិនប្រក្រតីទេ ថែមទាំងនាងមានការភ័យខ្លាចដល់ថ្នាក់ ខួរក្បាលផ្អាកដំណើរការបណ្ដោះអាសន្នមិនអាចគ្រប់គ្រង ខ្លួនឯងបានទើបអាដៃខ្លួនឯងបែបនោះ »

ដើម្បីអូន 🍂❤️ • Jikook Donde viven las historias. Descúbrelo ahora