Warning 🚫: មានឈុតឆាកបង្ហូរឈាម
ខណៈពេលដែលស្មារតីកំពុងតែតក់ស្លុតខ្លាំង ឈាមវាពុះស្ទើរតែហុយផ្សែងមកខាងក្រៅរាងសង្ហារមិនបង្អង់បន្ត លើកកាំភ្លើងបាញ់រាស់ បាញ់បណ្ដើរ លោតសម្ដៅទៅរកកប៉ាល់អ្នកម្ខាងទៀតបណ្ដើរ ក្នុងចិត្តសង្ឃឹមថា Woosung នឹងមិនបណ្ដោយអោយ Jimin កើតអ្វី
Jeongguk បាញ់គេចៗគ្រប់គ្នាដែលចូលមករាំងផ្លូវរបស់គេ ដោយមានជំនួយពីកូនចៅផង ទីបំផុតគេក៏បានឈរទល់មុខនឹង Mr. Braze
វាយកាំភ្លើងពីដៃលោក Capitain ទៅម្ខាង Jeongguk វាយតទល់ជាមួយប៉ិនេះតែពីនាក់រហូត Mr.Braze ត្រូវដួលខ្ពាកលើកប៉ាល់ដោយមានជុងហ្គុកអង្គុយពីលើ
" យកកាំបិតមកអោយយើង !! " រាងក្រាស់ស្រែកបញ្ជាកូនចៅ
" ឯង-ឯងចង់ធ្វើស្អី ?? " Mr.Braze ស្ងួតមុខចេស ស្រែកសួរ Jeongguk ទាំងញ័រមាត់
" ធ្វើដូចដែលយើងនិយាយមុននេះនោះអី "
" ឯង...ឯងហ៊ានហេស ?? បើយើងកើតអ្វីទៅ ឯងប្រាកដជាមានបញ្ហា !! " Mr.Braze បើកភ្នែកប៉ុនពងមាន់ បុកពោះផើត
ធម្មតា Jeongguk មិនប៉ះពាល់ជីវិតប៉ូលីសទេ គេមិនចង់រញ៉េរញ៉ៃច្រើន ជាពិសេសអ្នកខ្សែធំដូចជា Mr.Braze នេះបើបាត់ប្រាកដជាមិនងាយនឹងសាបសូន្យទេ និយាយទៅ Mr.Braze នេះចាញ់ក្រោមដៃ Jeongguk ច្រើនដងហើយ តែ រាងសង្ហាររបស់យើងដោះលែងរហូតហ្នឹង
" គឺឯងមកប៉ះពាល់យើងមុន !! ឯងឈ្លានពានព្រំដែនរបស់យើង "
" តែ- "
*ឆ្វាក* មួយកាំបិតជ្រឹបត្រង់បំពង់ក ក្រោមស្នាដៃ Jeongguk ទៅលើ Mr.Braze
" យើងមិនចូលចិត្តនិយាយច្រើន រឹតតែមិនចូលចិត្តអ្នកណាដែលមកប៉ះពាល់របស់យើង !!! យើងស្អប់ !!! "
*ឆ្វាក....* នាយមិនបានដកកាំបិតចេញតែគឺអូសចុងកាំបិតបន្តតាមដើមករហូតមកដល់ទ្រូង រួចក៏ដកកាំបិតវិញ ហើយក៏ចាក់ទៅវិញ ចាក់រហូតទាល់តែ Mr.Braze ដាច់ខ្យល់ទើបគេព្រមឈប់ បោះកាំបិតចេញ ក្រោកឈរ
" យកវាទៅដកសរសៃហើយកំទេចរាងកាយវាចោលទៅ " និយាយតែប៉ុណ្ណេះ Jeongguk ដើរចេញទៅកប៉ាល់របស់គេវិញ ចូលទៅបើកដោយខ្លួនឯងសម្ដៅទៅរកកប៉ាល់របស់ Woosung និង Jimin
ESTÁS LEYENDO
ដើម្បីអូន 🍂❤️ • Jikook
Fanficការស្រលាញ់មិនមែនជារឿងខុសទេត្រូវទេ ?? នៅពេលដែលយើងស្រលាញ់នរណាម្នាក់ខ្លាំងយើងអាចធ្វើគ្រប់យ៉ាងដើម្បីគេត្រូវទេ ?? Jeon Jeongguk នាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សប្រុសដែលជឿជាក់លើខ្លួនឯង ជីវិតនេះគេឆ្លងកាត់អស់ហើយបញ្ហា ការលំបាក គេគិតថាគ្មានអ្វីដែលធ្វើអោយគេឈ...