Woosung ឈរយាមនៅមុខផ្ទះលំហែររបស់ចៅហ្វាយនាយជាមួយអង្គរក្សពីរនាក់ នាយកម្លោះហាក់បីដូចជាមានអារម្មណ៍ចម្លែកប្លែក ឆ្ងល់ដែរថាចៅហ្វាយជិះម៉ូតូដើរលេងបានយូរគ្រាន់បើ តែក៏មិនចង់នឹង call ទៅរំខានអ្វីនោះទេ
" បង Woosung !! បងគិតដូចខ្ញុំទេ ថាតាំងពីមានចៅហ្វាយតូចមក ចៅហ្វាយដូចជាមិនសូវផ្ដាច់ការនិងតឹងរ៉ឹងដូចមុនទេ !! "
កំពុងនឹងឈរគិតភ្លឹកពីវ៊ចៅហ្វាយនាយ សុខៗម្នាក់ក្នុងចំណោមអង្គរក្សពីរនាក់នោះក៏និយាយឡើង ក៏ទាញចំណាប់អារម្មណ៍ Woosung អោយងាកមើលភ្លាម
" ហ៉ឺយ...ឯងកុំចេះតែថា !! ចៅហ្វាយនៅតែដដែលនោះ !! ចូលចិត្តធ្វើមុខស្មើៗមិនញញឹម មិននិយាយច្រើន !! គ្រាន់តែឥឡូវគាត់មិនបានបញ្ចេញសកម្មភាពសម្លាប់សត្រូវដោយផ្ទាលើដៃប៉ុណ្ណោះ !! យើងថាចរិកចៅហ្វាយនេះណានិងគ្មានថ្ងៃប្ដូរបានទេ " នាយជំនិតដៃស្ដាំមិនទាន់ទាំងតបផង អង្គរក្សម្មាក់ទៀតក៏និយាយកាត់
Woosung ទ្រឹងបន្តិចគិតពីមតិផ្ទុយគ្នារបស់ពួកគេ ទាំងគេផ្ទាល់ក៏យល់ស្របនឹងម្នាក់ក្នុងចំណោមនោះដូចគ្នា តែក៏ជ្រើសយកមិននិយាយចេញមក បែរជា...
" ពួកឯងនេះក៏ពិភាក្សារឿងចៅហ្វាយនៅចំពោះមុខយើងនឹង តិចបានយើងរាយការណ៍ប្រាប់ចៅហ្វាយទៅពួកឯង " នាយនិយាយគម្រាមពីរនាក់នោះរហូតស្ងាត់មាត់ ងាកទៅសម្លឹងខាងមុខរៀងៗខ្លួនវិញ
« ចរិកដែលពួកឯងឃើញមកតាំងពីយូរនោះហើយ ដែលជាចរិកដែលប្រែក្លាយរបស់ចៅហ្វាយនោះ » ពេលឃើញថាពួកនោះឈបើនិយាយ អ្នកកម្លោះជាជំនិតដែលនៅជាមួយចៅហ្វាយតាំងពីក្មេងមកក៏ឧទានឡើងក្នុងចិត្តតែម្នាក់ឯង ដោយអារម្មណ៍សោកសៅរ៍តិចតួច
ចរិកស្នូលពិតរបស់ Jeon Jeongguk មិនមែនដូចដែលអ្នកផ្សេងជាច្រើនបានវាយតម្លៃក្នុងឋានៈជាម៉ាហ្វៀរបស់គេនោះទេ
ចរិកពិតប្រាកដរបស់ Jeongguk គឺគ្រាន់តែជាក្មេងប្រុសម្នាក់ឈ្មោះ Koo ដែលមានទឹកចិត្តល្អ ទន់ភ្លន់ខាងក្នុង ជាមួយនឹងកែងភ្នែកមូលក្រឡង់មូលៗ ចូលចិត្តញញឹមចេញធ្មេញទន្សាយ ជាក្មេងដែលឧស្សាហ៍ហើយក៏ចូលចិត្តជួយគេបំផុត និយាយទៅគឺ baby ពិសេសមួយទៀតនោះគឺគេមានមហិច្ឆតាយ៉ាងច្បាស់លាស់ក្នយងការរស់នៅ ទោះបីជាមិនដូវទទួលបានភាពកក់ក្ដៅពីប៉ាម៉ាក់ក៏ដោយ
YOU ARE READING
ដើម្បីអូន 🍂❤️ • Jikook
Fanfictionការស្រលាញ់មិនមែនជារឿងខុសទេត្រូវទេ ?? នៅពេលដែលយើងស្រលាញ់នរណាម្នាក់ខ្លាំងយើងអាចធ្វើគ្រប់យ៉ាងដើម្បីគេត្រូវទេ ?? Jeon Jeongguk នាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សប្រុសដែលជឿជាក់លើខ្លួនឯង ជីវិតនេះគេឆ្លងកាត់អស់ហើយបញ្ហា ការលំបាក គេគិតថាគ្មានអ្វីដែលធ្វើអោយគេឈ...