Part 18 : ការបើកភ្នែកឡើងម្តងទៀត

4.4K 333 6
                                    

___ ៦ខែក្រោយមក___
#ទីក្រុង London ប្រទេសអង់គ្លេស

" ថេយ៍ ពេលណាបានកូនដឹងខ្លួនមកវិញទៅកូន? " លោកស្រីគីមដែលទើបតែហោះពីកូរ៉េមកមើលកូនកាលពីអាទិត្យមុន ដើរមកកាន់ដៃកូនប្រុសនិយាយទាំងទឹកស្រពាប់ស្រពោន ព្រោះកូនគាត់គេងលើគ្រែបែបនេះអស់រយះពេល ៦ ខែ ហើយ ។

ក្រាក

"  អ្នកមីង ពិសាបាយសិនទេ ខ្ញុំបានទិញអាហារមក" សាងយូចូលមក ដៃកាន់ថង់អាហារពេញដៃ សួរទៅកាន់អ្នកស្រីគីមដែលអង្គុយមើលកូននោះ

" អត់ទេ ក្មួយញុាំចុះ មីងមិនឃ្លានទេ" លោកស្រីគីមញញឹមក្រវីលក្បាលថាមិនឃ្លាន

" អ្នកមីងពិសាបន្តិចទៅ អ្នកមីងមកទីនេះប៉ុន្មានថ្ងៃដូចមិនសូវបានពិសារអ្វីសោះ " សាងយូជួយនិយាយលួងលោមគាត់ រយះពេលប៉ុន្មានថ្ងៃមកនេះគាត់ឧស្សាហ៍មកអង្គុយមើលថេយ៍ បែបនេះ មិនសូវបានពិសារបាយ ព្រោះតែបារម្ភពីកូន គេគេងយូរពេកហើយ

" ចា៎ " ដោយសាងយូបង្ខំពេក គាត់ក៍យល់ព្រម តែស្រាប់តែពេលគាត់ងើបឡើងនោះ ដៃរបស់ថេយ៍ដែលគាត់កំពុងកាន់មិនទាន់លែងនោះ ស្រាប់តែកម្រើកម្រាមដៃឡើង ធ្វើអោយលោកស្រីគីមងាកមកមើលទាំងភ្ញាក់ផ្អើល

" កូនថេយ៍ !!!! " លោកស្រីគីមស្ទើរតែស្រក់ទឹកភ្នែកនៅពេលឃើញត្របកភ្នែកតូចស្តើងនោះ បើកឡើងមកសន្សឹមៗ ។

   ថេយ៉ុងបើកភ្នែកឡើងមកម្តងបន្តិចៗ ព្រោះវាចាំងភ្នែកពេក គេខានបើកភ្នែកយូរទៅហើយទើបវាមិនសុាំ ។

" ថេយ៍!! នេះកូនដឹងខ្លួនហើយ ហុឹក...ហុឹក..កូនម៉ាក់" ចុងក្រោយទឹកភ្នែករបស់អ្នកជាម្តាយក៍ហូរមកទាស់តែបាន ព្រោះតែក្តីរំភើបនៅពេលឃើញប្រុសជាទីស្រលាញ់បើកភ្នែកមើលមកគាត់ គាត់ក៍ចូលទៅអោបកូនដោយក្តីត្រេកអរជាពន់ពេក ។

" ម៉ាក់!! ម៉ាក់កុំយំអីណា ម៉ាក់យំដោយសារកូនមកច្រើនហើយ កូនសូមទោសណាម៉ាក់ដែលធ្វើអោយម៉ាក់យំដោយសារកូន " ថេយ៉ុងលើកដៃអោបជាម្តាយវិញ ព្រមទាំងនិយាយដោយការដឹងកំហុសដែលខ្លួនធ្វើឆ្គួតៗកាលពីប៉ុន្មានខែមុន ដោយសារតែខូចចិត្តរឿងប្រុសម្នាក់គេបែរជាធ្វើមិនគិតដល់គ្រួសាររបស់គេ។

🖤🍂 Now I'm change🍁🖤(Complete ✔️) Where stories live. Discover now