Part 28 : បងស្រលាញ់អូនទេ?🔞

4.3K 280 1
                                    

    បន្ទាប់ពីជិះសេះហោះហើយ ថេយ៉ុងបានអូសអ្នកកម្លោះជុងហ្គុកទៅជិះឧបករណ៍ផ្សេងៗស្ទើរតែទាំងអស់ ថេយ៉ុងសើចសប្បាយដូចជាកូនក្មេងយ៉ាងចឹង ព្រោះគេមិនសូវបានមកលេងកន្លែងអស់នេះទេ សម្បីតែពេលគេនៅជាឆេវី អង្គុយតែយំគ្មានពេលមកដើរលេងទេ។

" ហុើយ ហត់ណាស់ " នៅពេលចុះពីជិះឡានបុកគ្នា ថេយ៉ុងក៍ដកដង្ហើមមិនចង់ដល់គ្នាព្រោះតែហត់តែវាក៍សប្បាយ ។

" នេះញុាំទឹកសិនទៅ ខ្ញុំថាយើងទៅរកកន្លែងញុាំអីសិនទៅ ម្ចាស់តូចឃ្លានទេ? " ជុងហ្គុកហុចទឹកអោយទៅរាងតូចផឹក អោយបាត់ហត់បន្តិច មុននឹងនិយាយឡើង ។

" អឹម តែថាឯងទៅទិញមក យើងហត់ណាស់យើងខ្ចិលដើរ " ថេយ៉ុងធ្វើមុខស្អុយៗព្រោះតែហត់មែន សម្បីតែដើរទៅណាក៍មិនចង់ដែរ ជុងហ្គុកឃើញបែបនេះក៍សើចបន្តិច គ្រាន់តែជិះឧបករណ៍សោះហត់ទៅហើយ មើលតែអោយចូលរត់ប្រណាំង ។

" មិនអីទេ បើម្ចាស់តូចដើរមិនកើត ចាំខ្ញុំអៀវល្អទេ?" ជុងហ្គុកញញឹមនៅពេលនឹកឃើញគំនិតមួយ មុននឹងសួរទៅរាងតូច ។

" អឹម យ៉ាងមិចក៍បានដែរ សំខាន់យើងហត់យើងឃ្លាន" ថេយ៉ុងងក់ក្បាលធ្វើមុខជូហួចដូចជាកូនក្មេង ធ្វើអោយអ្នកកម្លោះខាងនេះអស់សំណើច និងគ្រឺងក្នាញ់ជាខ្លាំង ចង់តែចាប់ថើបអោយស្លេកគ្រប់កន្លែងទេ ។

" មោះ ឡើងខ្នងបងមកចាំបងអៀវអូនម្ចាស់តូចទៅ" ជុងហ្គុកបន្ទាបខ្លួនអង្គុយចុះ នៅឆ្លៀតនិយាយសម្តីយ៉ាងច្រលើម ដោយសព្វនាមបងនឹងអូនថែមទៀត ។

" អូយ !!! " សម្តីបានពេកក៍ទទួលបានកណ្តាប់ដៃថេយ៉ុងទះលើខ្នងឡើងពីរបីដៃ ។

" បានយើងមិនមាត់បានដៃសម្បើមណាស់ អូនម្ចាស់តូចស្អី ហៅយើងអោយស្រួលបួល ប្រយ័ត្នសុីកំភ្លៀង" ថេយ៉ុងញញឹមមុននឹងឡើងលើខ្នងរាងក្រាស់អោបករនាយជាប់ នៅឆ្លៀតស្តីថាអោយគេតែខ្លួនឯងទៅជាញញឹមទៅវិញ ។

    នាយកម្លោះអៀវថេយ៉ុងមកដល់កន្លែងលក់អាហារតាមចិញ្ចើមផ្លូវមួយកន្លែងទើបចូលទៅអង្គុយ ។

" ខ្ញុំមិនស្មានសោះថាលោកអាចញុាំអាហារបានផ្លូវបានដែរ " ថេយ៉ុងនិយាយឡើង មិនស្មានថានាយផ្លាស់ប្តូរថ្នាក់នេះទេ ពីមុនកាលនៅជាសង្សារនឹងគ្នា រាងតូចម្នាក់នេះបបួលយ៉ាងណាក៍មិនញុាំ ចូលតែហាងអាហារធំៗ ។


🖤🍂 Now I'm change🍁🖤(Complete ✔️) Where stories live. Discover now