Part 50 : ចង់បានណាស់ឬរបស់មានម្ចាស់នឹង?

2.5K 197 5
                                    

    បន្ទាប់ពីបានផឹកកាហ្វេរបស់ចាសមីនរួច នាយក្រាស់ដែលកំពុងអង្គុយធ្វើការមានអារម្មណ៍ថាដូចជាទន់ត្របកភ្នែកទាស់តែមែនទែន មួយសន្ទុះក្រោយមកនាយកម្លោះក៍លង់លក់ក្រាបនៅលើតុបាត់ទៅ។

ក្រាក

  ស្រីស្រស់ដើរចូលមកថ្នមៗ ស្លៀកពាក់សុិចសុីបម្រុងនឹងមកទាក់ទាញអារម្មណ៍នាយខាងនេះ តែក៍ត្រូវគាំងស្ញេញនៅពេលមកដល់ឃើញនាយគេងក្រាបនៅលើតុ ។

" ហេតុអីបានជាគេង? ខ្ញុំបានដាក់ថ្នាំសម្រើបទៅក្នុងកាហ្វេ ហេតុអីបានជាគេគេងទៅវិញ ? " ស្រីស្រស់ធ្វើមុខបែបឆ្ងល់ នាងប្រាកដណាស់ថាបានដាក់ថ្នាំសម្រើបអោយនាយ ចុះពេលនេះយ៉ាងមិចនឹង?

" លោក!!!...ជុងហ្គុក!!...លោក!!!...ហុើយ..នេះគេត្រូវថ្នាំងងុយគេងឬក៍យ៉ាងមិច? " ស្រីស្រស់ដកដង្ហើមធំ នៅពេលខំហៅនាយក្រាស់ តែនាយគេងដូចងាប់ ។

" អើយ...អ្នកលក់ឆ្គួតអើយ...យើងទិញថ្នាំសម្រើប...យកថ្នាំងងុយគេងមកអោយយើងទៅកើត " ស្រីស្រស់លើកកញ្ចក់ថ្នាំមកមើល ហើយក៍អានពីប្រសិទ្ធភាពថ្នាំទើបដឹងថាជាថ្នាំងងុយគេង នាងចង់តែបោកក្បាលអោយងាប់ទេ ។

" គេងក៍គេងទៅ យ៉ាងណាក៍យើងមានវិធីដែរ ហុឹក" ចាសមីនសើចចុងមាត់បន្តិច មុននឹងចូលទៅលើកនាយក្រាស់ឡើង គ្រានាយទៅបន្ទប់មាននៅក្នុងអូស្វីសនោះ ( អីយ៉ាចង់រំលោភប្តីគេមែននុង😒)

" ផឹប!!! ហុឹក..យ៉ាងណាក៍លោកនៅតែជារបស់ខ្ញុំដែរ" នាងទម្លាប់នាយក្រាស់ទៅលើពូក មុននឹងលើកដៃមកអង្អែលថ្ពាល់នាយថ្នមៗ សើចចុងមាត់សមចិត្តសមថ្លើម ។

" សុឺត...លោកសង្ហាខ្លាំងណាស់..វាសមជាមួយស្រីសម្រស់ស្រស់ស្អាតដូចជាខ្ញុំ..ចុះហេតុអីលោកទៅស្រលាញ់អាក្មេងនោះ...គេមានអីល្អទៅ? " ស្រីក្រមុំអោនទៅថើបថ្ពាល់នាយក្រាស់ ដោយញញឹមញញែម បណ្តាលអោយមានស្នាមក្រេមនៅលើថ្ពាល់នាយយ៉ាងច្បាស់ ។.

" ហាសហា..ថ្ងៃនេះយើងនឹងអោយឯងក្អូតឈាមតែម្តង គីម ថេយ៉ុង អាឡូបងឆាប់ចូលមកឥលូវនេះមក " បន្ទាប់ពីនិយាយទូរស័ព្ទជាមួយអ្នកណាមិនដឹងរួចរាល់ ចាសមីនក៍លូកដៃទៅប្រលេះលេវអាវនាយកម្លោះចេញអស់ ដោយសម្លឹងមើលរាងកាយមាំទាំ ទ្រូងហាប់ណែនរបស់នាយមិនដាក់ភ្នែក នាយពិតជាសង្ហា សង្ហាខ្លាំងមែនទែន មិនស្តាយក្រោយទេដែលនាងខំដាក់ទន់ច្រើនយ៉ាងនេះ ។ ស្រីក្រមុំប្រញាប់ចាត់ការសម្លៀកបំពាក់ខ្លួនឯងចេញពីខ្លួនអស់ មុននឹងឡើងទៅគេងក្បែរនាយ  ។

🖤🍂 Now I'm change🍁🖤(Complete ✔️) Where stories live. Discover now