# ភូមិគ្រឹះគីម
__ ថ្ងៃត្រង់ ___បន្ទាប់ពីញ៉ាំអាហារថ្ងៃត្រង់ហើយ រាងតូចក៍ឡើងទៅរៀបចំខ្លួនដើម្បីទៅក្រុមហ៊ុននាយកម្លោះជុងហ្គុក។
" ថេយ៍!! អូនចង់ទៅណាមែនទេ? " នៅពេលឃើញរាងតូចរៀបចំខ្លួនស្អាតបាត ទើបនាយកម្លោះសាងយូរមិនសួរមិនបាន ។
" គឺ អូនទៅក្រុមហ៊ុន " ថេយ៉ុងញញឹមបន្តិច ទើបដើរមកអង្គុយលើសាឡុងជិតនាយ ។
" អោយបងជូនទៅទេ ? " សាងយូញញឹមមុននឹងសួរទៅរាងតូចវិញ ។
" អត់អីទេ បងនៅផ្ទះចុះ ខ្ញុំអោយជុងហ្គុកជូនទៅបានហើយ " ថេយ៉ុងញញឹមមុននឹងងើបប្រុងដើរចេញទៅ
" បងមើលទៅអូននឹងជុងហ្គុកដូចធ្លាប់មានទំនាក់ទំនងអីនឹងគ្នាមែនទេ ? " សំណួររបស់សាងយូធ្វើអោយរាងតូចងាកមកវិញ ចងចិញ្ចើមមើលមុខនាយ
" ហេតុអីក៍បងសួរបែបនេះ ? " រាងតូចម្នាក់នេះចងចិញ្ចើមសួរទៅគេវិញបែបមិនពេញចិត្តនឹងសំណួររបស់នាយ ។
" ចុះវាពិតឬអត់ ? " សាងយូមិនឆ្លើយនឹងសំណួររបស់រាងតូច បែរជាសួរបកទៅវិញ តាមពិតទៅយប់មិញនេះគេបានទិន្នភាពដែលរាងតូចមកមើលថែជុងហ្គុកគ្រប់បែបយ៉ាង ។
" បងចាំបាច់ចង់ដឹងពីវាទេ? ទោះបីខ្ញុំនឹងគេជាអ្វីនឹងគ្នាក៍ដោយ ក៍មិនពាក់ព័ន្ធជាមួយបងដែលមិនចឹង " ថេយ៉ុងនិយាយទាំងខឹងមុននឹងងើបដើរចេញទៅ តែសាងយូរងើបមកអោបចង្កេះគេពីក្រោយជាប់ ។
" បងស្រលាញ់អូនណា មកពីបងស្រលាញ់ទើបបងប្រច័ណ្ឌ អូនយល់ពីចិត្តបងទេ? សុឺត " សាងយូអោបរាងតូចជាប់ នៅពេលក្រឡេកទៅឃើញនាយកម្លោះជុងហ្គុកចេញមក នាយកម្លោះខាងនេះប្រហើនអោនទៅថើបថ្ពាល់ថេយ៉ុងមួយសុឺតថែមទៀត ។
"......." ថេយ៉ុងមិនមាត់អីមួយម៉ាត់ តាមពិតគេត្រូវស្រែកស្តីអោយសាងយូវិញហើយ តែនៅពេលឃើញជុងហ្គុកក៍ឈរស្ងៀមអោយគេអោបតែម្តង ។
" ម្ចាស់តូច យើងទៅឥលូវទេ? " ជុងហ្គុកញញឹមមុននឹងសួរទៅរាងតូច ទងក្នុងចិត្តគេពេលនេះស្ទើរប្រេះបែកអស់ហើយ នៅពេលមកឃើញរូបភាពបែបនេះ ។
YOU ARE READING
🖤🍂 Now I'm change🍁🖤(Complete ✔️)
Romanceខ្ញុំមិនមែនជាគីម ឆេវី ទៀតនោះទេ តែពេលនេះខ្ញុំជា គីម ថេយ៉ុង🙂 Jeon jungkook x Kim Taehyung 💜🙆🏻♀️ Write by Jeon morin Date 25/07/2021