Part 35 : មនុស្សពូកែរបស់អូន !!!

3.7K 254 0
                                    

    បន្ទាប់ពីយំជាមួយគ្នាអស់មួយសន្ទុះ ជុងហ្គុកក៍គេងលក់ទៅដោយមិនដឹងខ្លួនដោយសារជាតិថ្នាំ ចំណែកថេយ៉ុងងើបឈរឡើងជូតទឹកភ្នែកចេញបន្តិច មុននឹងញញឹមអោនទៅថើបថ្ងាស់អ្នកដែលគេងលក់នោះ ។

" សុឺត!! អូនមិនអោយបងទៅណាទេ អូននឹងតាមរកសួតមកដោះដូរអោយបងអោយបាន " ថេយ៉ុងនិយាយហើយក៍ងើបដើរចេញមក ក៍ជួបនឹងសាងយូរដែលកំពុងបម្រុងនឹងដើរចូល ។

" ថេយ៍ !!! " សាងយូហៅរាងតូចតិចៗ ទើបថេយ៉ុងងាកមកមើលមុខនាយ ។

" បងមានការអី? " ថេយ៉ុងសួរទៅនាយវិញ យ៉ាងណានាយក៍ជាបងប្អូនជីដូនមួយគេ មិនអាចមិននិយាយរកបានទេ ។

" ថេយ៍ចង់ទៅណា ? "

" គឺខ្ញុំទៅតាមរកអ្នកបរិច្ចាគសួតយកមកព្យាបាទជុងហ្គុក " ថេយ៉ុងនិយាយដោយទឹកមុខមាំបែបប្រាកដប្រជា ។

" តែថេយ៍ ការដើររកអ្នកបរិច្ចាគសួតវាមិនងាយទេណា តើអ្នកណាដែលគេសុខចិត្តអោយសួតមកយើងនោះ " សាងយូនិយាយឡើង បែបពន្យល់ដល់រាងតូច មិនចង់អោយគេទៅតាមរកហត់អត់ប្រយោជន៍ទេ ។

" មិនថាយ៉ាងមិចទេ ទោះអោយខ្ញុំត្រូវអស់អី ឬជួបអ្វី ខ្ញុំក៍គ្មានថ្ងៃអង្គុយមើលជុងហ្គុកស្លាប់ដែល បើទាស់តម្រិះមែនទែន សូម្បីតែខ្ញុំត្រូវអស់ជិវិតក៍ខ្ញុំព្រមដែរ "ថេយ៉ុងនិយាយហើយក៍ដើរចេញទៅ រកតែអ្នកខាងនេះនិយាយអីមិនទាន់ ។

" អូនស្រលាញ់គេដល់ថ្នាក់នេះហេស៎? សម្បូតែជិវិតក៍អូនព្រមអោយគេដែរហេស៎? " សាងយូមើលដំណើរអ្នកដែលដើរចេញទៅនោះ មុននឹងនិយាយដោយសោកសៅ រាល់ថ្ងៃនេះនៅក្នុងបេះដូងថេយ៉ុង គ្មានគេសម្បីតែ ១% ហេតុអីគេខំប្រឹងយ៉ាងនេះ ?

ក្រាក🚪

   សាងយូដើរចូលទៅខាងក្នុង មើលអ្នកដែលគេងស្ងៀមនោះ ដោយសភាពរបស់គេនេះវាពិតជាពិបាកមើលណាស់ គឺនាយឃើញដូចដែលថេយ៉ុងឃើញយ៉ាងចឹង ត្រូវពាក់អុកសុីសែនជាជំនួយការដកដង្ហើមប៉ុណ្ណោះ ។

" ហ្ហឹម " ជុងហ្គុកក្រហឹមបន្តិច មុននឹងបើកភ្នែកឡើង ទើបឃើញសាងយូកំពុងមើលមកគេ ។

🖤🍂 Now I'm change🍁🖤(Complete ✔️) Where stories live. Discover now