Part 48: គ្រប់យ៉ាងក៍ព្រោះតែអូន

2.5K 213 0
                                    

# ភូមិគ្រឹះគីម

" ហុើយ យើងគួរទៅផ្ទះវិញនិយាយជាមួយជុងយ៉ាងមិចទៅ? " ថេយ៉ុងដើរចុះដើរឡើងនៅមិនសុខ  មិនដឹងថាគួរនិយាយជាមួយស្វាមីយ៉ាងមិច ។

" គេបាត់ខឹងយើងហើយឬនៅ? ចុះបើនៅ យើងគួរលួងគេយ៉ាងមិចទៅ? " ថេយ៉ុងយកធ្មេញខាំម្រាមដៃខ្លួនឯងតិចៗ ប្រឹងគិតថាត្រូវគួរធ្វើបែបណា ?


" ត្រូវហើយ ជីមីនយើងគួរតែទៅជួបជីមីន " ថេយ៉ុងគិតចុះគិតឡើងក៍នឹកឃើញដល់ជីមីន គេប្រាកដអាចជួយដោះស្រាយបញ្ហានេះបាន ។


   បន្ទាប់ពី call ទៅណាត់ជីមីនរួច ថេយ៉ុងក៍ប្រញាប់ចេញទៅជួបរាងតូចភ្លាម ។

____________

" ជីមីន!! ខាងនេះ " រាងតូចថេយ៉ុងលើកដៃហៅជីមីនដែលទើបនឹងដើរចូលមក ។

" ឯងមានការអីហេស៎ថេយ៍? បានហៅយើងប្រញាប់ៗបែបនេះ រកតែយើងប្រាប់យ៉ុនសិនមិនបាន" គ្រាន់តែដាក់គូទអង្គុយភ្លាម ជីមីនប្រញាប់សួរភ្លាម ព្រោះរាងតូចខាងនោះប្រាប់អោយគេចេញមកភ្លាមៗតែម្តង ។

" យើងមានរឿងអោយឯងជួយគិតយើងនឹងណា " ថេយ៉ុងធ្វើមុខស្អុយៗ មិនសប្បាយចិត្តនៅគិតរឿងដែលខ្លួនបានធ្វើដាក់អ្នកជាប្តី ។


" គឺយើងបានធ្វើរឿងខុសធ្ងន់មួយទៅលើប្តីយើង ហើយពេលនេះគេកំពុងអន់ចិត្តនឹងខឹងយើងខ្លាំងហើយ ឯងជួយប្រាប់យើងបន្តិចបានទេ? តើយើងគួរធ្វើយ៉ាងមិចទៅ? ឬយើងត្រូវទៅលួងគេតែយើងមិនសូវចេះលួងទេ " ថេយ៉ុងនិយាយដោយធុញថប់ មិនដឹងធ្វើយ៉ាងមិច តែធ្វើអោយជីមីនផ្ទុះសំណើចឡើង ។


" ហាសហា យើងស្មានតែមានការអីសំខាន់ណាស់ គ្រាន់តែចង់លួងប្តីសោះ មោះកុំធ្វើមុខចឹងទៅមើល ចាំយើងជួយប្រាប់ខ្លះពីបទពិសោធន៍ដែលយើងធ្លាប់លួងយ៉ុន " ជីមីនសើចឡើងកាខឹក នៅពេលឮអ្នកជាមិត្តមកសុំជំនួយជួយបង្រៀនលួងប្តីបែបនេះ ។ (ជីមីនបទពិសោធន៍ពេញខ្លួន🌚😹)


" ឯងធ្លាប់លួងបងយ៉ុនគីដែលហេស៎? ហាសហា យើងស្មានតែបងយ៉ុនគីអ្នកលួងឯងរហូតតាស " ថេយ៉ុងក៍ផ្ទុះសំណើចឡើង គេស្មានខុសហើយ ខំគិតថាយ៉ុនគីតាមលួងជីមីនគ្រប់រឿងហើយតាស ។


🖤🍂 Now I'm change🍁🖤(Complete ✔️) Where stories live. Discover now