Jungkook Top
Taehyung Bottom (BL)ជុង....បងល្មមភ្ញាក់ហើយប្រយ័ត្នហួសម៉ោងធ្វើការណា...>>រាងតូចស្រឡូនKim Taehyungឡើងមកគោះទ្វាបន្ទប់អ្នកដែលមាននាមជាប្តីទើបតែរៀបការហើយម្សិលមិញនេះតែមិនលឺសម្លេងតមពីស្វាមីគេសោះ គិតចង់ដេកដល់យប់វិញឬយ៉ាងម៉េចនៀក៎?
ជុងហា៎....ងាប់ហើយប្រពន្ធមកឈរហៅមួយថ្ងៃហើយមិនលឺទេអីលោកប្តី...ប្តី....ភ្ញាក់ឡើង>>ដោយមិនលឺសម្លេងតបពីអ្នកជាប្តីទើបគេបើកទ្វាចូលទៅមិនខុសពីការគិតរបស់គេមែនព្រះស្វាមីដេកធ្វើមិនដឹងទាំងប្រពន្ធមកឈរហៅចង់កន្លះម៉ោងទៅហើយ(តាមពិតពួកគេមិនមែនគេងបន្ទប់ផ្សេងគ្នាទេគ្រាន់តែនាយតូចភ្ញាក់មុនដើម្បីរៀបចំឥវ៉ាន់អោយប្តីទៅធ្វើការហើយឃើញថាជិតដល់ម៉ោងធ្វើការទើបឡើងមកត្រឹមមាត់ទ្វាព្រោះប្រញាប់ទៅមើលម្ហូបទុកចោលនៅតែឥឡូវចូលទាល់តែបានព្រោះហៅមិនភ្ញាក់😒)
លោកប្តី...អូនហៅបងឡើងស្អកកហើយបងមិសូម្បីតែឆ្លើយជាមួយអូនមួយម៉ាត់...ហឹស...បើចឹងក៏គេងទៀតទៅមិនបាច់មកនិយាយរកអូនទៀតទេ>>នាយតូចខឹងនឹងអ្នកជាប្តីមិនហារស្តីមួយម៉ាត់ជាមួយខ្លួនប្រុងនឹងដើរចេញវិញហើយតែដៃធំក្រាស់លូកទៅចាប់ដៃស្រឡូនទាញរាងកាយស្តើងអ្នកជាប្រពន្ធអោយដួលលើខ្លួន
អូយ....កុំមកប៉ះអូន...អូនខឹងហើយ>>នាយតូចប្រឹងទាញដៃដែលព័ទ្ធជុំវិញចង្កេះខ្លួនចេញតែមិនឈ្នះប្រុសមាឌធំម្នាក់នេះសោះ
កុំខឹងអីប្រពន្ធសម្លាញ់...មកពីយប់មិញបងផឹកច្រើនពេកនឹងណា>>រាងក្រាស់អោបអ្នកជាប្រពន្ធជាប់ហើយឆ្មុលមុខទៅនឹងទ្រូងដ៏សែនក្រអូបនោះធ្វើអោយឆួលក្លិនក្រអូបពេញច្រមុះនាយ
បើភ្ញាក់ហើយក៏ក្រោកមកកុំទាញអូនទៅគេងជាមួយអូនប្រញាប់ទៅមើលម្ហូប...នែ៎...លែងអូនភ្លាម>>រាងតូចប្រឹងដៃរាងក្រាស់ចេញតែគេនៅតែមិនព្រមលែង
អូនភ្លេចអីមួយហើយ...អូនមិនទាន់ថើបបងទេថើបបងសិនមកចាំទៅ>>រាងក្រាស់ទាញមុខរាងតូចមកទល់មុខខ្លួន
អត់ទេ...ថ្ងៃនេះមិនអោយថើបទេទាល់តែបងទៅធ្វើការសិន...យប់ចាំអូនអោយមួយខ្សឺត>>រាងតូចរុញមុខអ្នកជាប្តីចេញមិនអោយប៉ះថ្ពាល់ខ្លួន មិនមែនគេកំណាញ់ខ្លួនអីទេគេគ្រាន់តែចង់អោយរាងក្រាស់ប្រញាប់ងើបទៅរៀបចំខ្លួនមិនចង់អោយគេខកខានការងារ