លោកទៀតហើយហេតុអីផែនដីនេះចង្អៀតយ៉ាងនេះទៅណាក៏ជួបមនុស្សរោគចិត្តនេះដែរ"Taeលោក...លែងខ្ញុំទៅ...លែង"Taeប្រឹងរើចេញពីរង្វង់ដៃរាងក្រាស់
ខំជួយហើយមិនអរគុណទេហេស៎"JKញញឹមព្រានដាក់រាងតូច
អរគុណ..."Taeថាហើយក៏រត់ទៅបាត់ព្រោះមនុស្សមើលមកគេច្រើនពេក
#ក្នុងថ្នាក់
សិស្សទាំងអស់គ្នានេះគឺសិស្សថ្មីផ្ទេរមកពីDaeguគេត្រូវរៀនក្នុងថ្នាក់នេះជាមួយពួកយើងប្អូនណែនាំឈ្មោះទៅ"គ្រូ
បាទខ្ញុំឈ្មោះKim Taehyungអាយុ20ឆ្នាំ"Taeណែនាំខ្លួនពេលនេះJungkookក៏ដើរចូលមកព្រោះគេរៀនថ្នាក់នេះដែរ
ជួបគ្នាទៀតហើយនិស្ស័យពិតមែន"JKនិយាយខ្សិបៗដាក់រាងតូចតែថេមិនបានតបទេគ្រាន់តែខិតខ្លួនចេញពីរាងក្រាស់
ណែនាំខ្លួនហើយប្អូនអាចចូលតុបានហើយ"គ្រូ
អ្នកគ្រូខ្ញុំអាចសុំអង្គុយរាងឆ្ងាយពីគេតែម្នាក់ឯងបានទេ"Taeគេសុំអង្គុយឆ្ងាយពីគេខ្លាចនាំសយទៀត
ហេតុអីទៅ...ប្អូនត្រូវតែរៀនចុះសម្រុងជាមួយមិត្តភក្តិទើបល្អប្អូនអង្គុយជាមួយJungkookទៅតុគេទំនេរ"គ្រូ
តែ....សម្រេចចឹងហើយប្អូនយល់ស្របទេJungkook"រាងតូចប្រុងប្រកែកហើយគ្រូក៏និយាយកាត់
មែនហើយ...អង្គុយជាមួយខ្ញុំសាកសមបំផុតហើយ"JKញញឹមខ្ចឹប
បើអស់ការអីហើយពួកប្អូនចូលចិត្តទៅពួកយើងខាតម៉េាងរៀនអស់ច្រើនហើយ"គ្រូថាហើយពួកគេក៏ចូលតុអង្គុយរៀនធម្មតាទៅ
ចម្លែកមែនខ្ញុំជួបប្រុសម្នាក់នេះពីរដងរួចមកហើយគ្រប់ពេលដែលនៅជិតគេភាពសយរបស់ខ្ញុំមិនដឹងជាបាត់ទៅណាអស់ទេ..ហេតុអីក៏បែបនេះ"Taeនៅអង្គុយភ្លឹកគិតរឿងដែលគេនឹងរាងក្រាស់បានជួបគ្នាពេលដែលមានរាងក្រាស់នៅជិតគេ...គេមិនបាននាំសយដល់អ្នកណាទេ
មនុស្សឬក៏ទេវតាទៅនៀក...យើងមិនអាចដកភ្នែកចេញពីគេបានសោះ"JKអង្គុយច្រត់ដៃសម្លឹងមុខរាងតូចអត់មើលគ្រូពន្យល់មេរៀនទេ