Jungkook Top
Taehyung Bottomឯងមិនបាច់មកឃាត់យើងទេ....ហិក...ហិក....គេមិនបានស្រលាញ់យើងទេ គេក្បត់យើងម្តងហើយម្តងទៀតយើងតែងតែលើកលែងអោយគេតែគេមិនដែលគិតពីយើងទេគេមិនដឹងថាទ្រូងយើងនេះវាឈឺប៉ុណ្ណាទេយើងទ្រាំលែងបានហើយឯងអោយយើងស្លាប់ទៅ>>កម្ល៉ោះតូចវ័យប្រហែល19ឆ្នាំជានិស្សិតឆ្នាំទី2មិនដឹងជាមានរឿងអីទេបែរជាគិតខ្លីចង់ស្លាប់មកឈរនៅលើស្ពានបម្រុងនឹងលោតទឹកសម្លាប់ខ្លួន
ថេ...កុំបែបនេះអីចុះមកពួកយើងអាចនិយាយគ្នាបានណាបើប៉ាម៉ាក់ឯងដឹងពួកគាត់ច្បាស់ជាបារម្មណ៍ពីឯងខ្លាំងណាស់ហើយចុះសិនមកណាគ្រោះថ្នាក់ណាស់>>អ្នកកម្ល៉ោះJeon Jungkookដែលជាមិត្តជិតស្និតបំផុតរបស់គេពួកគេស្គាល់គ្នាតាំងពីតូច...គេព្យាយាមពន្យល់រាងតូចកុំអោយគេគិតខ្លីបែបនេះ ទទួលស្គាល់ថារាងតូចត្រូវអាប្រុសចោលម្សៀតម្នាក់នោះក្បត់រាប់ភ្លេចទៅហើយគេក៏បានហាមឃាត់រាងតូចដែរតែគេនៅតែនិយាយថាស្រលាញ់ប្រុសម្នាក់នោះហើយក៏ត្រូវឈឺម្តងហើយម្តងទៀតមានតែរាងក្រាស់នេះឯងជាអ្នកតាមលួងមើលថែគេគ្រប់ពេល
អាយ....>>ពេលដែលរាងតូចភ្លេចខ្លួនJungkookប្រញា៉ប់រត់ទៅទាញដៃគេចុះមកយ៉ាងលឿនហើយអោបគេជាប់ទ្រូង
យំទៅ...យំអោយអស់ចិត្តទៅយើងមិនហាមឯងទេយើងហាមតែរឿងមួយកុំគិតខ្លីបែបនេះអីអាណិតប៉ាម៉ាក់ឯងអាណិតយើងផង>>អ្នកកម្ល៉ោះអង្អែលខ្នងរាងតូចតិចៗអោយគេយំអោយធូរទ្រូងខ្លះ
ហិក...ហិក...យើងមិនល្អត្រង់ណាយើងព្យាយាមកែគ្រប់យ៉ាងដើម្បីគេហើយហេតុអីគេនៅតែមិនស្មោះជាមួយយើងទៀត>>នាយតូចអោបរាងក្រាស់យ៉ាងណែនហើយយំយកៗតាមអារម្មណ៍ដែលទ្រាំមកជាយូរ
ឯងល្អបំផុតសម្រាប់យើង គេអស្ចារ្យប៉ុណ្ណាបានជាឯងពិបាកបំភ្លេចគេម្ល៉េះ...មិនមែនគ្មានអ្នកស្រលាញ់ឯងទេមកពីឯងមើលមិនឃើញ គេតែងតែនៅក្បែរឯងចាំការពារឯងកាន់ដៃឯងដើរទៅមុខតែឯងបែរជាមើលឃើញតែពួកដែលស្មោះតែមាត់>>JKតាមពិតរាងក្រាស់គេក៏ស្រលាញ់រាងតូចដែរស្រលាញ់តាំងពីតូចម្ល៉េះគេព្យាយាមតាមការពាររាងតូចគ្រប់កន្លែងគេតែងតែទៅតាមរាងតូច