Jungkook= Top
Taehyung= Bottomថេថេ!!យើងមកដល់ហើយចាំយូរទេ"JKរត់មកទាំងត្រហេបត្រហប(Jungkookគេជាកូនអ្នកមានមុខមាត់ម្នាក់រូបរាងក៏សង្ហា...គេរៀនថ្នាក់ទី12នៅសាលាចំកណ្តាលក្រុងSeoul)
មិនយូរទេឯងទុំតែមកពីណាមើលចុះបែកញើសជោគ"Taeលូកដៃទៅជូតញើសអោយរាងក្រាស់(Taehyungគេមុនមែនជាកូនអ្នកមានអីទេជីវភាពគេក៏ធូរធារដែរ...គេនិងJungkookជាមិត្តជិតស្និតនឹងគ្នាតាំងពីតូចមកម្ល៉េះព្រោះផ្ទះពួកគេជាប់គ្នាហើយរៀនថ្នាក់ជាមួយគ្នាទៀត
យើងទៅទិញសៀវភៅអោយថ្ងៃកំណើតឯងនឹងណា"JKហុចសៀវភៅមួយក្បាលអោយរាងតូច
សៀវភៅអង់គ្លេសម៉េចក៏ឯងដឹងថាយើងចង់បានវា"Taeគេមិនធ្លាប់ប្រាប់Jungkookទេតែម៉េចក៏គេដឹង
គឺពេលចេញពីរៀនយើងទភទិញសៀវភៅ...យើងឃើញឯងឈរមើលសៀវភៅមួយក្បាលនេះចង់កន្លះម៉ោងយើងគិតថាឯងចូលចិត្តយើងក៏ទិញទៅ"JK
ខិ...ខិ...អរគុណឯងហើយ"Taeញញឹមខ្ចិបដាក់រាងក្រាស់
អឺ...ថេថេយើងមានរឿងចង់សួរឯង"JK
រឿងអីនិយាយមក"Tae
គឺយើងលួចស្រលាញ់មនុស្សម្នាក់ហើយគេជាមនុស្សប្រុស...យើងមិនដឹងថាសារភាពប្រាប់គេយ៉ាងម៉េចទេយើងមិនហ៊ានខ្លាចគេខឹង"JK
ហេតុអីឯងសង្ហាចឹងគេច្បាស់ជាស្រលាញ់ឯងដែរហើយ"Tae
តែគេជាមនុស្សរៀនពូកែ...ហើយយើងរៀនមិនពូកែទេគេម៉េចនឹងស្រលាញ់យើងទៅ"JK
ហឹស...ទោះឯងរៀនមិនពូកែដូចគេតែឯងឆ្លាតជាងគេហើយមុខមាត់គួរអោយស្រលាញ់ទៀត"Taeច្បិចថ្ពាល់រាងក្រាស់
អឺ...ចុះបើយើងសុំឯងទាក់ទងគ្នាយ៉ាងម៉េចដែរ....គឺមិនមែនទេៗ...យើងចង់មានន័យថា"JKរកនិយាយអីមិនត្រូវតាមពិតគេលួចស្រលាញ់ថេតែគេមិនហ៊ានប្រាប់ខ្លាចថេខឹង
យើងប្រាកដជាព្រមហើយ"Taeនិយាយកាត់រាងក្រាស់ហើយញញឹមខ្ចិបគេក៏មានចិត្តស្រលាញ់រាងក្រាស់ដែរ
មែនហេស៎ថេ...មែនហេស៎...យើងសប្បាយចិត្តណាស់...អរគុណណាថេ...អរគុណឯងខ្លាំងណាស់"JKគ្រាន់តែលឺរាងតូចថាព្រមភ្លាមរំភើបចង់ហោះទៅហើយនៅហក់ទៅអោបមាឌតូចចង់ដាច់ខ្យល់ទៅហើយគេស្មានតែរាងតូចមិនព្រមទៅហើយ