Part 3
#Evening
ឯងទៅជាមួយគេមែនហេស៎"Jinសួរទាំងបារម្ភ
Hyungកុំបារម្មណ៍អីណា...សន្យាខ្ញុំនឹងការពារខ្លួន"Taeថ្ពក់ដៃជាមួយអ្នកម្ខាងទៀត
អឹម...មានរឿងអីទាក់ទងមកបងលឺទេ...នោះគេមកហើយដើរលេងអោយសប្បាយណា"Jin
បាទ..."Tae
រៀបចំខ្លួនរួចហើយមែនទេ"JKដើរមកជិតរាងតូចគេបើកឡានមកខ្លួនឯង
រួចហើយ"Tae
ផ្ញើប្អូនខ្ញុំផង"Jinដើរមកនិយាយជាមួយរាងក្រាស់
Ok"JKថាហើយក៏នាំរាងតូចទៅឡាន
# មហោរស្រប
រាងតូចអង្គុយជិតរាងក្រាស់មើលបណ្តើរសួរបណ្តើរព្រោះគេមើលមិនឃើញទេមានតែសួរនឹងឯងអ្នកណាទៅដឹងថាមនុស្សស្ងប់ស្ងាត់ដូចរាងក្រាស់នេះមិនចេះនិយាយច្រើនគ្រាន់តែរាងតូចសួរបណ្តិចក៏ធុញហើយថាអោយគេទាំងខ្លួនជាអ្នកនាំគេមក
លោកតួស្រីនោះស្អាតទេ?ហើយគេពាក់ស្បែកជើងពណ៍អី?ស្លៀកខោអាវម៉ូតអី?ហើយតួប្រុសខ្ពស់ដែរទេ?សង្ហាទេ?"Tae
ម៉េចក៏ឯងសួរច្រើនយ៉ាងនេះឯងមិនដឹងថាទីនេះគេមិនអោយនិយាយគ្នាទេហេស៎"JKថាអោយរាងតូចខ្លាំងៗភ្លេចថាគេពិបាកភ្នែក
សុំទោស...ព្រោះខ្ញុំមើលមិនឃើញទើបសួរខ្ញុំស្តាប់លឺតែសំឡេង"Taeអោនមុខចុះសម្រក់ទឹកភ្នែកព្រោះអន់ចិត្តនឹងរាងក្រាស់ដឹងថាគេមើលមិនឃើញដែរនៅថាអោយគេទៀត
នេះយើងកំពុងធ្វើអីក្រែងគេពិការម៉េចនឹងអាចមើលឃើញទៅ"JKក្រោយឃើញទឹកភ្នែករាងតូចក៏ហាក់ភ្ញាក់ខ្លួននេះគេភ្លេចខ្លួនចេញចរិកបិសាចមកទៀតហើយ
យើងសុំទោស...កុំយំអីយើងភ្លេចថាឯងមើលមិនឃើញចាំយើងប្រាប់ឯងក៏បានកុំយំអី"JKលួងរាងតូចជូតទឹកភ្នែកអោយគេ
តួស្រីស្អាតណាស់ គេពាក់ស្បែកជើងពណ៌ក្រហមហើយតួប្រុសស្អាតហើយសង្ហាណាស់"JKរៀបរាប់ភិនភាគរបស់តួអង្គអោយរាងតូចស្តាប់
មែនហេស៎..."Taeហាក់សប្បាយចិត្តវិញពេលរាងក្រាស់រៀបរាប់ប្រាប់គេ