អ្នកជំងឺវិកលចរិត💉💊 2/2

4.9K 239 27
                                    


    #ពេលយប់ម៉ោងប្រហែលប្រហែល10

    រាងតូចបន្ទាប់ពីដាក់អោយរាងក្រាស់គេងហើយគេចេញមកបង្ហើយការងាររបស់គេតែក៏មានស្រមោលមនុស្សរត់កាត់មុខបន្ទប់គេកំពុងធ្វើការនោះ

    អ្នកណា?>>រាងតូចស្រែកសួរក្រែងលមានអ្នកណាមករកគេតែគ្មានអ្នកណាឆ្លើយតបជាមួយគេទេគឺឃើញតែស្រមោលមួយភ្លែតនឹង

    ដោយមិនលឺមានអ្នកឆ្លើយតបទើបគេសម្រេចចិត្តចេញទៅរកតាមទិសដៅដែលស្រមោលនោះរត់ទៅក៏បានឃើញរាងក្រាស់កំពុងផ្លោះរបងមន្ទីរពេទ្យចេញទៅណាមិនដឹងទេរាងតូចប្រញាប់តាមពីក្រោយគេ(ស្មានតែខ្មោច😆)

    រាងក្រាស់បន្ទាប់ពីចេញមកបានហើយគេបានធ្វើដំណើរទៅផ្ទះម៉ាក់របស់គេដោយមិនដឹងថារាងតូចកំពុងតាមគេពីក្រោយឡើយ

    គេកំពុងធ្វើអី?>>ថេយ៍និយាយម្នាក់ឯងតិចៗឆ្ងល់នឹងសកម្មភាពរាងក្រាស់ក្រែងគេវិកលចរិតហីហេតុអីចាំផ្ទះម៉ាក់គេច្បាស់ម្ល៉េះ?

    ងាកមកមើលរាងក្រាស់វិញគេកំពុងតាមដានប៉ាចុងរបស់គេរួចក៏បានឃើញមែនគឺប៉ាចុងរបស់គេកំពុងអង្គុយនិយាយជាមួយមនុស្សស្រីម្នាក់ប្រហែលជាស្រីស្នេហ៍របស់គេហើយពួកគេកំពុងនិយាយរឿងរៀបផែនការអាក្រក់ដាក់ម៉ាក់រាងក្រាស់ឃើញបែបនេះគេប្រញាប់យកទូរស័ព្ទគេមកថតសកម្មភាពមួយនោះទុក

    អូនចង់អោយបងចាត់ការពីរនាក់ម៉ែកូននឹងអោយឆាប់ៗហើយពួកយើងនឹងបានលុយធានារាប់រងទាំងអស់នោះហើយ>>

    ស្រីម្នាក់នឹងទិញធានារាប់រងហើយដាក់ឈ្មោះកូនប្រុសឆ្កួតរបស់គេម្នាក់នោះពេលដែលគេស្លាប់ទៅលុយធានារ៉ាប់រង1000លានវ៉ុននឹងធ្លាក់ទៅលើកូនប្រុសគេតែកូនប្រុសគេជាមនុស្សវិកលចរិតចឹងលុយនោះនឹងអោយបងជាអ្នកគ្រប់គ្រង>>

    បងពិតជាឆ្លាតខ្លាំងណាស់សម្លាប់ស្រីម្នាក់នឹងអោយឆាប់ៗទៅអូនចង់នៅជាមួយបង>>

    បងមិននៅជាមួយស្រីចាស់ម្នាក់នឹងទេមិនយូរទេបងនឹងបាននៅជាមួយអូនវិញហើយទ្រាំបន្តិចទៅ>>ពួកគេផ្អែមល្ហែមជាមួយគ្នាមិនដឹងថារាងក្រាស់កំពុងផ្តិតយករូបភាពនេះបានយ៉ាងច្បាស់កម្រិតHD

You've reached the end of published parts.

⏰ Last updated: Jun 05, 2022 ⏰

Add this story to your Library to get notified about new parts!

Short Novel🔥🔞Where stories live. Discover now