Part " 30 "heartbeat

350 29 0
                                    

អង្រួនបេះដូង
Ep " 30 "
        បន្ទាប់ពីបានឆ្មក់ថើបថ្ពាល់កូនកម្លោះគេរួចជេករត់មករកកន្លែងគេវិញដោយឃើញយូមីនអង្គុយញញឹមដាក់នាយ ឯជេកសឹងតែជ្រែកខ្លួនចូលដីទៅហើយនេះគេគិតឆ្កួតអីនិងបានទៅធ្វើតាមនាងតូចនិងចឹងស្លាប់ហើយខ្មាស់គេណាស់ព្រះអឺយ

«ឯងកើតអីនិងជេក?ថ្ពាល់ក្រហមម្លេះនិង?»ជុងវ៉ុនដែរអង្គុយជិតជេកក៏សួនេះគេទៅធ្វើអីបានមុខក្រហមម្លេះ?ឬក៏គេឈឺ?
« អត់មានអីទេ!!»ជេកក៏សម្រួលឥរិយាថ ពេលនោះដែរជេហុបក៏ដើរមកដូចគ្នា នាយសម្លឹងទៅរាងតូចដែរអង្គុយរឹងខ្លួនមិនហ៊ានសម្លឹងមុខគេនោះ មើលក៏ដឹងថាកំពុងតែអៀន
« ជេហុបឯងមិនអីទេមែនទេ? មិញនេះឃើញងើបដើរទៅត្រុយតែម្តង!»ជីមីនសួពេលជេហុបដាក់ខ្លួនអង្គុយជិត
« ក៏លែងអីហើយ ព្រោះមិញនេះណា មានកូនឆ្កែតូចគួអោយស្រលាញ់មួយទៅលួងយើង»ជេហុបនិយាយទាំងដៀងភ្នែកទៅជេក ឯយូមីននាងក៏លួចសើច
« នែ......កូនឆ្កែតូចនោះជាជេកមែនទេ?»ជុងគុកដែរអង្គុយនៅម្ខាងទៀតរបស់ជេហុបក៏សួឡើងតិចៗជេហុបក៏ញាក់ចិញ្ចើមបញ្ជាក់ថានិងហើយ
« នេះ ជុងវ៉ុនផឹកបន្ងិចទៅ!!»នៅសុខៗសូហ្គាក៏ហុចស្រាអោយទៅជុងវ៉ុន ជុងវ៉ុនគេមិនចេះផឹកស្រានោះទេស្ទាក់ស្ទើក្នុងកាទទួលតែក៏មានអ្នកកញ្ឆក់កែវស្រាទៅ
« អោយមកនេះ!!»ជុងគុក កញ្ឆក់កែវស្រាពីដៅសូហ្គាយកមកផឹកអោយអស់រួចសម្លក់មុខសូហ្គា
« ហួងហែងសម្បើមណាស់!!» ជីមីន ក៏ក្រវីក្បាលហួសចិត្តនិងជុងគុក
« អ្នកទាំងអស់គ្នា.......»យូមីនស្រាប់តែងើបឈរនិយាយ ហើយពួកគេក៏មើលមកនាង
« បងសូហ្គា បងជីមីន បងជុងគុកសទតែមានគូស្នេហ៍របស់គាត់ហើយ តែហតុអីបានបងប្រុសរបស់ខ្ញុំមិនទាន់មាននិងគេហា?» យូមីន
« នែ នែ......នាងប្អូនចម្កួចមកស្អីទៀតហើយហា?»ជេហុប ខ្នាញ់និងនាងមិនស្ទើរទេ
« អាវក៏ពឹតមិនចឹង? បងមិនឯកាទេហេស? បងឯងនេះណាsingle តាំងពីកើតមកហើយមិនចឹងមឹចក៏មិនព្រមយកសង្សា ខ្ញុំប្រាប់បងណាថាបងមិនយកទេ ខ្ញុំយកសង្សាមុនបងហើយ»យូមីន ញញឹមទាំមានល្បិច
« ចុះឯងចង់យកនាក់ណាហា? នៅក្នុងចំណោមពួកបងដែរទេ?ថេយ៉ុង
« គឺនៅណាបងប្រុសនេះ.....ក៏ជាជេកនោះអី!!»នាងក៏ចង្អុលទៅជេក ធ្វើអោយជេកភាំង
« ខ្ញុំ.......ខ្ញុំហេស?»ជេក ចម្អុលមុខខ្លួនឯង នេះនាងលេងមែនទែនឬ?
« មិនបានទេយូមីន!!»ជេហុបស្រាប់តែចេញប្រតិកម្ម នេះនាងកំហូចយូមីនចង់លេងមែនទែនឬ?
« ហេតុអីទៅបងប្រុស? ខ្ញុំគ្រានតែចង់បានស្នេហាបងហាមខ្ញុំធ្វើអី?» យូមីន នាងនិយាយខ្លាំងៗទៅបងប្រុសដូចជាកំពុងនាំបងខ្លួនឈ្លោះគ្នាចឹង

Heartbeat 💗 ( season 1)Where stories live. Discover now