អង្រួនបេះដូង
Ep " 31"
Jake ជ្រើសមិនឆ្លើយនិងសំណួររបស់ជេហុបឡើយ ក៏នាំខ្លួនដើរចេញតែជេហុបក៏ឃាត់ម្តងទៀត
« ឯងចង់គេចពីបងមែនទេជេក? រឿងយប់មិញបងសុំទោសផង!»ជេហុប ចាប់ដៃជេកជាប់
« សិស្សច្បងខ្ញុំមិនបានគេចមុខបងទេ ខ្ញុំគ្រាន់តែចង់ទៅលេងជាមួយមិត្តភិក្តប៉ុណ្ណោះ»ជេក បកស្រាយដើម្បីកុំអោយជេហុបងល់ច្រឡំថាខ្លួនគេចពីគាត់
« អឺម........អញ្ចឹងប្រយ៉ាត់ប្រយែងផងកុំទៅលេងជ្រៅៗពេក» ជេហុបក៏ព្រមលែងដៃជេកងក់ក្បាលទទួលដឹងហើយក៏បានដើរទៅរកគ្នានៅក្នុងទឹកនោះបាត់ទៅ
« អាហុប!!ឯងគិតយ៉ាងមឹចហាស?»ជីមីនក៏ដើរមកអង្គុយជិតជេហុបបន្ទាប់ពីជេកដើរចេញទៅបាត់
« គិតស្អីឯង?»ជេហុបក៏សួត្បក់វិញព្រោះមិនយល់ពីសម្តីមិត្តនាយឡើយ
« គឺរឿងឯងនិងជេកនោះអី?យើងដឹងណាថាឯងក៏មានចិត្តស្រលាញ់ជេក»ជីមីន
« ហឺយ យើងកំពុងតែមិនយល់ពីខ្លួនឯង តែយើងគ្រាន់តែអាណិតគេលំបាក»ជេហុប
« តែទង្វើឯងវាលើសពីថាអាណិតហើយដឹងទេអាហុប»ជីមីនទះក្បាលជេហុបមួយដៃ ព្រោះប៉ាភ្លើពេកស្រលាញ់កូនគេហើយនៅមិនដឹងខ្លួនទៀត ពួកគេមិននិយាយអីទៀតក៏នាំគ្នាទៅកន្លែងសូហ្គាអង្គុយវិញ« នែ......ឆាប់ឡើងមក មេឃចាប់ផ្តើមក្តៅហើយ!!»ថេយ៉ុងដើរទៅមាត់ឆ្នេរស្រែកហៅអ្នកលេងទឹកអោយឡើងមកពួកគេក៏ឡើងមកលើនៅតែនីគីចង់លេងបន្ត
« នីគី ឯងឆាប់ឡើងមក!» ថេយ៉ុងឈរជ្រែកខោប៉ាវឈរនិយាយជាមួយនីគីនៅក្នុងទឹក
« បន្តិចទៀតឡើងទៅហើយសិស្សច្បង ខ្ញុំសុំលេងបន្តិចទៀតសិន»នីគី ថេយ៉ុងងក់ក្បាលរួចក៏មានអ្នកខលមកគេ« អាឡូ? »យ៉ុង បន្ទាប់ពីឃើញថាលេខសំណព្វចិត្តខលមកគេក៏លើកយ៉ាងលឿន
« ថេយ៉ុង!! បងនៅឯណា?» យូរី ( សង្សាលួចលាក់ថេ ពួកគេprivate ព្រោះមិនចង់អោយនរណាដឹង ទើបទាក់ទងគ្នាបាន2ខែទេ )
« គឺ បងមកដើរលេងជាមួយមិត្តភិក្ត.....អូនមានអ្វីមែនទេ?»ថេយ៉ុងឈរនិយាយទូរស័ព្ទ ជាមួយនាងទាំងញញឹមញញែម តែគ្រប់យ៉ាងត្រូវនីគីស្តាប់លឺ
« គឺ អូនមកកូរ៉េវិញហើយ តើពេលណាយើងអាចជួបគ្នា?»យូរី
« ចាំបងទៅវិញបងនិងទៅជួបអូន!! នេះអូនមកជាមួយគ្រួសាមែនទេ?»ថេយ៉ុង និយាយដូចមានក្តីសុខណាស់ចឹង ឯនីគី ដែរទ្រាំស្តាប់មិនបានក៏ដើរចូលសមុទ្រវិញរួចគេក៏ទៅហែលទឹកលេងវិញកុំអោយស្មុកស្មាញ តែចង្រៃអីអារម្មណ៍វាចេះតែឈឺទឹកភ្នែកគិតតែស្រក់ ធ្វើអោយបេះដូងគេរើឡើងភ្លាមៗ រាងកាយតូចត្រូវលង់ទឹកប្រឹងយកដៃវាទឹកខ្លាំងៗអោយថេលឺដើម្បីមកជួយខ្លួនតែថេកំពុងតែជួបស្នេហាអូនបងមិនចាប់អារម្មណ៍អ្វីឡើយ