អង្រួនបេះដូង❤️
ពេលវេលាក៏ចេះតែបន្តទៅមុខ ចំណែកឯគូស្នេហ៍របស់ពួកគេទាំង4គូក៏កាន់តែផ្អែមល្ហែមទៅសប្បាយរីករាយជាមួយគ្នាសិងរាល់ថ្ងៃ អាចថានេះជានិស័្សយរបស់ពួកគេដែរបានអោយជួបគ្នា៚ប្រលានយន្តហោះ
ថ្ងៃនេះផងដែរ ក៏ជាថ្ងៃដែរថេត្រូវចាក់ចេញពីប្រទេសកូរ៉េទៅបន្តកាសិក្សាជំនាញពេទ្យនៅឯប្រទេសជប៉ុនចំនួន3ឆ្នាំបន្ថែមទៀតផងដែរ« សុខសប្បាយតាមផ្លូវណាសម្លាញ់!!»ជីមីន អោបថេយ៉ុង ព្រោះថេត្រូវលាពួកគេទៅយូណាស់
« នែ....កុំភ្លេចខលមកលេងពួកយើងផងណា»ជុងគុក
« ហឺយ នឹកឯងស្លាប់ហើយអាសម្លាញ់!»ជេហុបក៏អោបថេម្នាក់ទៀត
« អឺ យើងទៅតែ3ឆ្នាំប៉ុណ្ណោះ ធ្វើតែយើងទៅរហូតមិនត្រឡប់មកវិញអញ្ចឹងឯងនេះ!! តែពួកឯងក៏ចឹងដែរពេលមានដំណឹងល្អកាលណាកុំភ្លេចខលប្រាប់យើងផងណា!!»ថេយ៉ុង
« ប្រហែលជាពេលសិស្សច្បងរៀនចប់ពួកយើងនឹងមណដំណឹងល្អហើយ!!» សូនូដែរបានមកជាមួយពួកគេដែរនោះក៏និយាយឡើង 3ឆ្នាំទៀតល្មមគេរៀនចប់ឆ្នាំទី4ល្មម
« ហួយយយ!! យូមេសពួកយើងកាឆ្នាំក្រោយទៅ»ជីមីន
« អត់ ចាំអូនរៀនចប់សិនទៅ!! » សូនូ និយាយបែបនេះហើយជីមីនក៏ធ្វើមុខស្អុយ« ហាហា!! អីឡូវយើងទៅសិនហើយណា!! សុខសប្បាយទាំងអស់គ្នា!!» ថេយ៉ុងក៏ញញឹមដាក់គ្រប់គ្នាពួកគេក៏លាគ្នាត្រឹមនិង បើសិនជាគិតពេលនេះគឺវាជាថ្ងៃដែរបើកវិសមកាលថ្មីវាក៏គ្រប់មួយឆ្នាំដែរខ្លួនស្គាល់គ្នាជាមួយនីគីផងដែរ
« រដូវធ្លាក់ព្រិលជិតមកដល់ទៀតហើយ!!»ថេនិយាយពេលដែឡើងមកលើអង្គុយនៅកៅអីរបស់ខ្លួនព្រោះអីឡូវមេឃចាប់ផ្តើមចុះត្រជាក់ហើយ នាយក៏ទាញយកកន្សែងបង់ក៏មួយមករុំក៏ដែរនៅចុងកន្សែងមានដាក់នីគី មានន័យថាម្ចាស់កន្សែងនេះជានីគី វាជាកន្សែងបង់របស់នីគីដែរថេយកពីបន្ទប់របស់នីគី
មិនយូប៉ុន្មានយត្តហោះជើងរបស់ថេយ៉ុងក៏បានធ្វើកាហោះហើរឆ្ពោះទៅកាន់ប្រទេសជប៉ុន
_________________
នៅយប់ប្រហែលម៉ោង8ថេក៏បានមកដល់ទីលានប្រលានយន្តហោះរបស់ប្រទេសជប៉ុនបន្ទាប់ពីធ្វើដំណើរមកអស់ជាច្រើនមក ថេក៏បានបន្តទៅសម្រាកនៅខុនដូរបស់ខ្លួនដែរបានអោយកូនចៅរបស់ប៉ាខ្លួនរៀបចំអោយនោះឯង