Ep " 34" heartbeat

371 29 0
                                    

អង្រួនបេះដូង

ការងចាំជាយូរបស់អ្នកខាងក្រៅបន្ទប់សង្រ្គោះបន្ទាន់ទីបំផុតក៏បានមកដល់ លោកដុកទ័រក៏បានដើរចេញមកទាំងទឹកមុខសោកសៅ
« លោកដុកទ័រតើគេយ៉ាងមឹចហើយ?» ថេយ៉ុងក៏ប្រញ៉ាប់ស្ទុះទៅសួលោកដុកទ័រ តែចម្លើយទទួលបានមកវិញនោះបានត្រឹមតែ យកដៃទះស្មារបស់ថេយ៉ុងតិចៗរួចគាត់ក៏ដើរចេញទាំងក្រវីក្បាល គាត់ពឹតជាខំអស់ពីសមត្ថភាពហើយតែនៅតែមិនអាចជាបានព្រោះនីគីត្រូវគ្រាប់កាំភ្លើងហើយជំងឺរបស់គក៏រើឡើងនៅពេលតែមួយផងដែរ
« ហើស!! មិនអាចទេ នីគី!»រាងក្រាសថេយ៉ុងក៏ប្រញ៉ាប់រត់ចូលបន្ទប់សង្រ្គោះបន្ទាន់នោះដែរមានរាងតូចនីគីគេងនៅលើគ្រេអ្នកជំងឺ
« អត់ទេ....ហិហិ!!»ថេយ៉ុងយំអោបកាយរបស់រាងតូច គេមិនចង់បានបែបនេះទេ
« បានហើយ!!វីគេបានសុខហើយ!!» យេរីក៏ចូលមកលួងថេ តែត្រូវថេរុញចេញ
« ចេញទៅ!!»ថេងាកមកស្រែកដាក់នាងនិងគ្រប់គ្នានៅក្នុងនោះអោយចេញទៅអោយអស់
« នាំគ្នាចេញសិនទៅ!!» ជុងគុកដែរយល់សាច់កា ក៏នាំគ្រប់គ្នាចេញទៅ ទុកពេលអោយថេយ៉ុងនៅតែពីអ្នកនីគី

ពេលនេះនៅក្នុងបន្ទប់សល់តែថេនិងនីគីប៉ុណ្ណោះ ថេកាន់ដៃនីគីមកដាក់និងផ្ទៃមុខរបស់ខ្លួន គេមិនអស់ចិត្តនោះទេ នីគីមិនអាចមានថ្ងៃនេះទេ គេនៅក្មេងពេកហើយ
« កុំគេងបែបនេះបានទេ? ឃើញឯងថានិងតាមយើងគ្រប់ពេលនោះអី!! នីគី»ថេយ៉ុង សម្រក់ទឹកភ្នែកម៉ាត់ៗលើដៃរបស់រាងតូចដែរគេកំពុងតែកាន់នោះ
« សុំទោស!! »ថេយ៉ុងនិយាយពាក្យនេះរួចក៏បឹតភ្នែកថើបដៃរាងតូច គេសង្ងំថើបដៃរាងតូចរួចក៏នឹកឃើញរឿងពីមុនដែរគេនិយាយជាមួយនិងនីគី

« សិស្សច្បងចាំមើលចុះ!!ខ្ញុំនិងញ៉ែសិស្សច្បងអោយបាន!»នីគី
« និងគ្មានថ្ងៃនោះទេ»ថេយ៉ុង
........................
« ហួយយយ!!សិស្សច្បងឈឺ លាបថ្នមៗមើសចង់សម្លាប់ខ្ញុំមែនទេ?»នីគី
« សិស្សច្បងខ្ញុំចង់រៀនពេទ្យ អោយខ្ញុំរៀនដែរទៅ» នីគី
« ឯងមករៀនពេទ្យឬមកញ៉ែយើងហា? មិនទទួលឯងទេ»ថេយ៉ុង
......................................
« នែ.....ឯងបឹតភ្នែកធ្វើស្អី?» ថេយ៉ុង
« បងនេះ ខ្ញុំបឹតភ្នែកព្រោះចង់អោយបងថើបខ្ញុំ» នីគី

Heartbeat 💗 ( season 1)Where stories live. Discover now