នៅក្នុងផ្ទដ៍សែនតូចមួយដែលវាស្ទើរតែស្មើររូងកណ្តុរទៅហើយព្រោះវាជាផ្ទះដែលគេបានសាងសង់ឡើងពីឈើធម្មតាទុកចោលនៅតាមផ្លូវ សម្រាប់អោយអ្នកណាដែលខ្វះខាតឫកក៏គ្មានប្រាក់អាចស្នាក់អាស្រ័យបាន។
ចនជុងហ្គុកជាកូនប្រុសទោលនៃវណ្ណះគ្រួសារក្រីក្រ ព្រោះម្តាយបានស្លាប់ចោលតាំងពីតូច ត្រូវរស់នៅជាមួយឱពុកតែពីរនាក់ ឱពុករបស់គេមួយថ្ងៃៗគិតតែពូផឹកស្រាលេងល្បែង មិនធ្វើការអ្វីទាំងអស់គឺគិតតែពីមកសុំលុយគេ និងមិនខ្វល់រឿងអង្ករ ព្រោះគំនិតរបស់គាត់គិតថា មានប៉ុណ្ណាសុីប៉ុណ្ណឹង។
រាងតូចដែលកំពុងតែសម្លឹងទៅធុងដាក់អង្គរទាំងទឹកមុខស្រពោនព្រោះនៅក្នុងធុងសល់អង្ករតែប៉ុន្មានគ្រាប់ប៉ុណ្ណោះ ចំណែកឯលុយនៅក្នុងខ្លួនក៏គ្មាន ក៏ព្រោះតែឱពុកដែលជាខ្មោចល្បែងបានប្រមូលលុយដែលខំរកមកពីគេអស់។«ជុង... ឯងមានលុយទេ? អោយយើងម្ភៃមុឺនវ៉ុនមកដើម្បីទៅស្រង់ដើមមកវិញ» បុរសចំណាស់ដៃកាន់ដបស្រានិយាយសម្លេងក្ងួរស្ទើរស្តាប់មិនកើតភ្នែកបើកស្ទើរមិនរួច ដំណើដើរមិនត្រង់ផ្លូវព្រោះតែជាតិស្រាបានចូលក្នុងខ្លួន។
«ខ្ញុំគ្មានលុយទេប៉ា... លុយដែលខ្ញុំទើបតែបើកប្រាក់ខែក៏ប៉ាប្រមូលយកទៅអស់ ខ្ញុំមានលុយឯណាទៅប៉ា» រាងតូចនិយាយទាំងញ័រមាត់ដៃខាថឆ្វេងត្រូវលាក់ទៅខាងក្រោយ ព្រោះខ្លាចឱពុករបស់ខ្លួនឃើញចិញ្ចៀនដែលលោកយាយរបស់គេបានអោយមុនពេលដែលគាត់មិនទាន់ចាកពីលោកនេះ។
«ឯង... កុហក បើឯងគ្មានលុយអោយយើងទេ អោយចិញ្ចៀនដែលយាយរបស់ឯងអោយមក យើងយកទៅបញ្ចាំងយកលុយលេងល្បែងស្រង់ដើមសិន.. ពេលបានលុយចាំយើងទៅរំលោះវិញ»ប្រយោគដែលនិយាយថាយកទៅរណលោះវិញជុងហ្គុកស្តាប់ស្ទើរតែស្រគៀត្រចៀកទៅហើយ ប៉ុន្តែគេមិនដែលឃើញឱពុករបស់គេយករបស់ដែលទៅបញ្ចាំមកវិញសោះ ព្រោះល្បែងវាមិនដែលរុងរឿងនោះទេគឺមានតែវិនាសតែទ្រ័ព្យសម្បិត្តប៉ុណ្ណោះ។
«អោយ.. ចិញ្ចៀនមកយើងមក» អ្នកដែលជាឱពុកដើរមករកជុងទាំងញាប់ជើងប្រឹងទប់ស្មារតីកុំអោយដួល រួចក៏ទាញរាងតូចមួយទំហឹង ។