ភាគ២

186 21 0
                                    

ភាគ២

   ជុងហ្គុកត្រូវគេយកដាក់នៅខាងក្នុងឡានអង្គុយជាមួយនិងរាងក្រាស់ដោយដៃទាំងគូរត្រូវគេចាប់ចងមិនអាចអោយរើកម្រើកបាន រីឯមាត់វិញត្រូវស្កុតខ្មៅបិតជិត ចំណែកឯភ្នែកទាំងគូររបស់គេមានសំណើមទឹកភ្នែកហូរកាត់កំផែងថ្ពាល់ ព្រោះតែក្នុងចិត្តកំពុងតែបារម្ភពីឱពុកដែលដេកនៅលើថ្លុកឈាមដោយសារតែស្នាដៃមនុស្សកំណាចដែលអង្គុយនៅជិតគេនេះឯង។

«ហឹម...» ជុងហ្គុកបានត្រឹមតែហឹមនៅក្នុងបំពង់ក គេពិតជាចង់និយាយនិងសួរទៅកាន់មនុស្សដែលនៅជិតគេនេះខ្លាំងណាស់ ថាហេតុអីបានជាប្រុសម្នាក់នេះចាប់គេមកជាមួយដែរ?

«នៅអោយស្ងៀម...» អ្នកដែលអង្គុយជិតនិយាយដោយសម្លេងរឹងកំប្រឹសដកកន្សែងចេញពីហោប៉ៅអាវមកជូតនៅដងកាំភ្លើងខ្លីតម្លៃថ្លៃ ធ្វើអោយជុងហ្គុកលែងរើបន្តទៀត។

   មិនយូរប៉ុន្មានឡានខ្មៅរលើបរលោងស៊េរីចុងក្រោយបតចូលក្នុងវីឡាដ៍ធំស្កឹមស្កៃអាចនិយាយបានថាជាវិមានក៏បានដែរព្រោះសសរវីឡាមួយៗធំទាល់តែមនុស្សបួននាក់បានអោបជុំ រួមជាមួយសួនផ្កាជម្រុះពណ៍ទៀតផង។

   ឆ្វាច់!!

   រាងក្រាស់បកស្កុតចេញពីមាត់របស់ជុងហ្គុកមិនថ្នមដៃ ព្រមទាំងយកដៃទៅច្របាច់ចង្ការរាងតូចមួយទំហឹង រហូតធ្វើអោយជុងហ្គុកឈឺទ្រាំលែងបាន  បានតហរឹមតែសម្រក់ទឹកភ្នែក។

«ឆឹស....» ជីមីនក្រវាសដៃទៅម្ខាងធ្វើអោយមុខរបស់ជុងហ្គុកជុងហ្គុកក៏រេទៅតាមកម្លាំងដៃរបស់រាងក្រាស់។

«យកគេម្នាក់នេះទៅបន្ទប់ក្រោមដីទៅ...» ជីមីនចប់សម្តីក៏ដើរចូលទៅខាងក្នុងវីឡាដោយអោយខេនាំជុងហ្គុកទៅបន្ទប់ក្រោមដី។

«អេ៎.... ពួកលោកនាំខ្ញុំទៅណាទៀតហើយ» ជុងហ្គុកត្រូវខេចាប់យកចូលទៅខាងក្នុងវីឡាដ៍សែនធំដើម្បីនាំគេទៅបន្ទប់ក្រោមដីដែលជាបន្ទប់សម្ងាត់របស់ជីមីន។

   ក្នុងបន្ទប់ក្រោមដីទ្វាបិតជិតវាមានតែជីមីននិងជុងហ្គុកប៉ុណ្ណោះ ដោយជីមីនកំពុងតែឈរមើលរាងតូចដែលត្រូវអង្គុយមានច្រវាក់ចាក់ដៃជាប់មិនអាចរើទៅណាបាន។

ទាសករស្នេហ៍ម៉ាហ្វៀWhere stories live. Discover now