ភាគ៨

283 21 2
                                    

ជុងហ្គុកត្រូវបានជីមីននាំយកមកដាក់ក្នុងប្រអប់កញ្ចក់ថ្លាឆ្វង់រាងជាការ៉េបួនជ្រុងយ៉ាងធំ ដែលបានឆ្នៃឡើងដោយកញ្ចក់តម្លៃថ្លៃនិងមានសន្ទះការពារមិនអោយបែក ទោះជាមានរបស់មុតស្រួចឫក៏គ្រាប់ផ្ទុះប៉ះវាក៏ដោយ ។ ដៃរបស់រាងតូចត្រូវបានគេចាប់ព្យួរឡើងទៅលើ ដោយមាត់ត្រូវស្កុតពណ៍ខ្មៅបិតជិតមិនអាចនិយាយអ្វីកើតបានត្រឹម តែក្រហឹមនៅក្នុងបំពង់កតែប៉ុណ្ណោះ។

«ជិតដល់ពេលសប្បាយហើយណា៎... » ជីមីននៅក្នុងកញ្ចក់ប្រអប់និយាយខ្សឹបក្បែត្រចៀកជុងហ្គុក រួចក៏ដើរចេញទៅទាំងស្នាមញញឹមលាក់គុំនួច ។

«អ..អ.. អឹម» រាងតូចនិយាយអ្វីមិនកើត គេព្យារាមរើពីចំណងដៃ ច្រវាក់ដៃនោះកាន់តែរឹតដៃគេខ្លាំងឡើងៗរហូតដល់ក្រហមងាំង។
ក្លីក!!
សម្លេងដៃមេនិងដៃកណ្តាល់បានប៉ះគ្នាបង្កជាសំឡេង ធ្វើអោយសម្លេងទឹកចាប់ផ្តើមធ្លាក់ចុះមកក្នុងប្រអប់កញ្ចក់យ៉ាងខ្ចោលៗធ្វើអោយរាងតូចដកដង្ហើមសឹងតែមិនទាន់ក៏ព្រោះតែកម្លាំងទឹកធ្លាក់មកលើគេមិនសន្សំចៃ។

«ការដែលប្រហើនជាមួយយើងគឺតែងតែជួបរឿងបែបនេះ» ជីមីនថាហើយក៏ទម្លាក់ខ្លួនអង្គុយនៅលើកៅអី យកកែវស្រាក្រហមតម្លៃថ្លៃមកក្រវីចុះឡើង សម្លឹងមើលទៅរាងតូចដែលត្រូវទឹកធ្លាក់ចុះមកលើខ្លួនស្ទើរតែទន់ជង្គង់ដួលទៅហើយ។

«ទៅបកស្កុតចេញពីមាត់របស់គេទៅ»រាងក្រាស់យកស្រាក្រហមមកក្រេបបន្តិចរួចបញ្ជាទៅមនុស្សជំនិតរបស់ខ្លួម អោយទៅធ្វើតាមអ្វីដែលខ្លួនបានប្រាប់។

«បាទ ចៅហ្វាយ» ខេងគ្រាន់តែទទួលបានបញ្ជាក៏ភ្លាមក៏ដើរចូលទៅក្នុងប្រអប់កញ្ចក់ដែលមានទឹកឡើងត្រឹមចង្កេះ រួចក៏ដើរទៅបកមាត់ស្កុតចេញពីរាងតូច។

«យ៉ាងម៉េចដែរ ត្រជាក់ទេ? ទាសករ» រាងក្រាស់និយាយដោយសម្លេងធ្ងន់សង្កត់ពាក្យខ្លាំងត្រង់ពាក្យទាសករ ព្រមទាំងប្រើកែវភ្នែកកំណាចសម្លឹងមើលទៅជុងហ្គុកដែលកំពុងតែព្យាយាមនិយាយ ព្រោះពេលនេះគេគ្មានកម្លាំងនៅក្នុងរាងកាយសូម្បីតែបន្តិច ក៏ដោយសារតែកម្លាំងទឹកដែលមកប៉ះនិងខ្លួនរបស់គេ។

«លោក..អ... អាក្រក់...» រាងតូចមិនទាន់ចប់សម្តីស្មារតីទាំងមូលក៏រលត់បាត់ ចំណែកឯជីមីនគ្រាន់តែឃើញជុងហ្គុកសន្លប់បែបនេះ ក៏ប្រញាប់ប្រាប់អោយខេយករាងតូចចេញមកខាងក្រៅ។

   នៅក្នុងបន្ទប់ដ៍ធំរាងតូចកំពុងតែដេកសន្លប់ស្តូកស្តឹងសភាពរបស់គេពេលនេះគឺមិនខុសពីខ្មោចដែលស្លាប់នោះទេ ក៏ព្រលពតែស្បែកឡើងស្រគាំ និងបបូរមាត់ធ្លាប់តែជាពណ៍សុីជម្ពូប្រែទៅស្វាយស្រគាំ នោះក៏ដោយសារតែជាតិថ្នាំដែលមាននៅក្នុងទឹក។

«ខ្ញុំថាគេប្រហែលជាអស់កម្លាំងខ្លាំង និងខ្លួនរបស់គេឡើងកម្តៅ ទើបធ្វើអោយសន្លប់បែបនេះ នៅពេលដែលគេភ្ញាក់លោកគ្រាន់តែយកថ្នាំដែលខ្ញុំបានអោយគេលេបទៅ... និងយកកន្សែងត្រជាក់មកជូតខ្លួនអោយគេទៅ គឺកម្តៅនិងអន់ចុះហើយ» ថាហើយគ្រូពេទ្យក៏ឈរទៅម្ខាងដោយមានអ្នកខ្លះអតើតមកឈរមើលរាងតូចដែលកំពុងតែសន្លប់។
«បើសិនជាអស់ការអ្វីហើយ... ខ្ញុំសុំលាសិនហើយ»គ្រូពេទ្យអោនក្បាលបន្តិចរួចក៏ដើរចេញទៅចំណែកឯជីមីនវិញក៏ដើរមកអង្គុយជិតគ្រែជុងហ្គុករួចក៏យកដៃទៅវែកសក់ដែលធ្លាក់មកប៉ះនិងភ្នែក ដោយកាយវិការទន់ភ្លន់បំផុតខុសពីលើមុនដាច់។
«ឯងជាអ្នកណា? ហេតុអីពេលដែលឯងស្ថិតនៅក្នុងសភាពបែបនេះយើងមានអារម្មណ៍ថាអាណិតឯង» រាងក្រាស់និយាយតិចៗ រួចក៏យកកន្សែងដែលនៅក្បែរដៃរួចក៏ពូតយកទឹកចេញមកជូតលើផ្ទៃមុខសរលោង តិចៗ ដើម្បីបន្ថយកម្តៅចេញពីរាងកាយរបស់រាងតូចខ្លះ។

អស់រយពេល១៥នាទីជីមីនក៏ជូតខ្លួនរបស់ជុងហ្គុកហើយរួចរាល់ រួចក៏យកភួយមកដណ្តប់ត្រឹមក ឈរសម្លឹងមើលទៅមុខតូចច្រមិចកែវភ្នែកដែលកំពុងតែបិតនោះមួយសន្ទុះ រួចក៏ដើរចេញទៅបាត់។

ខានផុសយូរហ្អៃសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្ត

You've reached the end of published parts.

⏰ Last updated: Nov 30, 2021 ⏰

Add this story to your Library to get notified about new parts!

ទាសករស្នេហ៍ម៉ាហ្វៀWhere stories live. Discover now