យប់នាពេលរាត្រក៏បានចូលមកដល់ រាងតូចជុងហ្គុកស្លៀកនៅឈុតអ្នកបម្រើរបស់BLOOD ក្លឹប ដែលជាឈុតមានតែមួយរចនាឡើងយ៉ាងសាកសមជាមួយនិងឈ្មោះក្លឹប។
ជុងហ្គុកអង្គុយកាន់ថានៅឈររាងឆ្ងាយពីកន្លែងដែលសម្បូរមនុស្សអ៊ូអរឈរសម្រក់ទឹកភ្នែក ទោះបីជាពេលនេះគ្មានប្រុសកំណាចម្នាក់នោះមកធ្វើបាបគេក៏ដោយ ។
«ប៉ា...» អ្នកដែលមាននាមជាប៉ាតែងតែដក់ជាប់នៅក្នុងខួរក្បាលរបស់គេជានិច្ច ទោះជាពេលខ្លះគេធ្លាប់ខឹងនិងប៉ារបស់គេយ៉ាងណាក៏ដោយ ក៏គេនៅតែនឹកគិតបារម្ភពីប៉ារបស់គេជានិច្ច។
«ជុងហ្គុក... ឯងមកឈរត្រង់នេះឫ? បងខំតែដើររកឯង មកភ្ញៀវមកកាន់តែច្រើនហើយ» ហ៊ូសុកដើរមកជិតរាងតូចទាំងញញឹមរួចក៏ប៉ះស្មាររបស់ជុងហ្គុកតិចៗ ដើម្បីលួងលោមគេ ព្រោះគេដឹងថារាងតូចប្រាកដជាឈឺចាប់ណាស់ ហើយព្រោះតែសម្តីចៅហ្វាយរបស់គេ។
«បាទ...» ជុងហ្គុកញញឹមទាំងបង្ខំ ព្រោះអារម្មណ៍គេពេលនេះគឺភ័យខ្លាច គេខ្លាចថាធ្វើការមិនបានល្អប្រាកដជាត្រូវទទួលទោសរបស់ម៉ាហ្វៀកំណាចនោះទៀតហើយ។
រាងតូចមកដល់រួចក៏ដើរដោយមានថាសជាមួយនិងស្រាបីបួនដប ដើរទៅកាន់តុរបស់អ៊ុំៗក្បាលពោះកំប៉ោងដែលកំពុងតែអង្គុយអោបស្រីក្មេងៗដែលស្លៀកនៅឈុតប៊ីគីនីបិតបាំងរបស់សំខាន់តិចតួចបំផុត សឹងតែបង្ហាញអោយឃើញទាំងអស់ទៅហើយ។
កឹក!!
ជុងហ្គុកលើកស្រាដាក់នៅលើតុដោយមិនខ្វល់ពីអ៊ុំៗអស់នោះឡើយ ។ បន្ទាប់ពីគេដាក់ស្រានៅលើតុហើយរួចរាល់ រកបង្វែនខ្លួនដើរចេញស្រាប់តែកដៃរបស់គេត្រូវអ៊ុំម្នាក់នោះចាប់ជាប់។«ល...លែងដៃខ្ញុំ» ជុងហ្គុកនិយាយទាំងសម្លេងញ័រ ព្រោះអ្វីដែលគេគិតថាគង់និងកើតឡើង គឺវាកើតឡើងមែន ព្រោះដៃរបស់គេត្រូវបានចាប់យ៉ាងជាប់ ព្រមទាំត្រូវប្តុសចំណាស់ក្បាលពោះប៉ាងម្នាក់នោះយកដៃដ៍ស្មោកគ្រោកមកអង្អែលសព្វដៃរបស់គេ។
«មិនលែងទេក្មេងតូច» អ៊ុំចំណា់ម្នាក់នោះថាហើយក៏យកដៃទាំងគូរមកចាប់ចង្កេះរាងតូចជាប់ ធ្វើអោយគេកាន់តែភ័យលើសដើម ។
«ខ្ញុំប្រាប់អោយលែង» ជុងហ្គុកព្យាយាមរើបម្រះចេញយ៉ាងណាក៏មិនឈ្នះ គេមានតែប្រើអំពើហិង្សាទៅលើប្រុសចំណាស់ម្នាក់នេះទើបបាន។
«យើងធ្វើអី សប្បាយជាមួយគ្នានៅលើគ្រែសិនទៅ»
ផាំង!!ដបស្រានៅលើតុត្រូវរាងតូចយកមកវាយក្បាលទំពែកដែលមានសរសៃសក់ដុះតិចៗ ធ្វើអោយអំបែងដបខ្ទាតចេញជាចំណែកៗ ចំណែកឯក្បាលរលោងរបស់អ៊ុំម្នាក់នោះក៏ចាប់ផ្តើមានហូរឈាមរឹមៗចេញមក ធ្វើអោយរាងតូច រករត់គេចេញប៉ុន្តែត្រូវប្រុសចំណាសម្នាក់នោះចាប់ជាប់ រួចក៏ទះមុខរាងតូចតូចមួយទំហឹង ធ្វើអោយជុងហ្គុកងាកទៅតាមកម្លាំងដៃរបស់ប្រុសចំណាស់ម្នាក់នោះ។
ផ្ទៃមុខដ៍សរលោងបានបន្សល់នៅស្នាមម្រាមដៃយ៖ាងក្រហមឆ្អៅលើផ្ទៃមុខ ធ្វើអោយរាងតូចស្ទើរតែដួលទៅហើយព្រោះកម្លាំងដៃអម្បាញ់មិញនេះគឺពិតជាធ្ងន់ខ្លាំងណស់។
ព្រូស!!
កាយតូចត្រូវគេច្រានដួលអុកគូទនៅលើឥឋ្ឋការ៉ូយ៉ាងខ្លាំង គេញ័របបញរមាត់ទាំងញ័រទទ្រើក ទឹកភ្នែក៏ចាប់ផ្តើមហូររហាមព្រោះតែភាពឈឺចាប់។
«មានរឿងអ្វី?» សម្លេងរាជសីបន្លឺឡើងធ្វើអោយរាងតូចដែលកំពុងតែយំប្រញាប់ងាកទៅមើលតាមប្រភពសម្លេង គឺគ្មានអ្នកណាក្រៅពី ផាក ជីមីននោះទេ។
«គឺអ្នកបម្រើគ្មានតម្លៃរបស់លោកម្នាក់នេះ យកដកស្រាបមកវាយក្បាលរបស់យើង» ប្រុសចំណាស់និយាយបណ្តើរយកដៃទប់ក្បាលបណ្តើរដើម្បីកុំអោយហូរឈាម។
«ហ៊ូសុក យកគេម្នាក់នោះទៅបន្ទប់របស់យើង... ចំណែកឯខេ បញ្ចាមនុស្សជាចាប់ប្រុសចំណាស់ម្នាក់នេះទៅបន្ទប់ងងឹត ហើយក៏គួរតែដឹងធ្វើយ៉ាងម៉េចហើយត្រូវទេ?» រាងក្រាស់យកដៃជ្រែងហោប៉ៅខោមានតម្លៃទាំងគូរសម្លឹងមើលទៅរាងតូចទាំងក្រសែភ្នែកដូចជារាជសី រួចក៏ដើរចេញទៅបាត់ ដោយខេដើរតាមពីក្រោយ ដោយទុកអោយប្រុសចំណាស់បែកក្បាលម្នាក់នោះ ត្រូវមនុស្សរបស់BLOODក្លឹប ចាប់គៀកដៃទាំងគូររួចក៏នាំទៅកន្លែងដែលរាងក្រាស់បានបញ្ជា។
«នែ៎ៗៗ ពួកឯងចាប់យើងទៅណា៎»