រាងតូចត្រូវគេខេចាប់អោយមកនៅក្នុងបន្ទប់របស់ជីមីន ដែលជាបន្ទប់ផ្ទាល់ខ្លួនរបស់គេ ។
ទឹបៗ
សម្រិបជើងលាន់ឮឡើងពីមុខបន្ទប់ធ្វើអោយជុងហ្កុកប្រញាប់អោនមុខចុះ ព្រោះគេមិនចង់សម្លឹងមើលកែវភ្នែកកំណាចរបស់ជីមីននោះទេ។«យ៉ាងម៉េចទៅអោយដៃគេដល់កន្លែង ហើយមកធ្វើជាតួកំសត់មែនទេ?» សម្តីមួយប្រោគសួរឡើងគ្មានក្បាលគ្មានកន្ទុយប្រៀបដូចជាកាំបិតយកទៅចាក់ទម្លុះបេះដូងរបស់រាងតូចដែលកំពុងតែអង្គុយត្របាមជង្គង់ទាំងទឹកភ្នែកហូរហាម។
«....» រាងតូចមិនដឹងតបតបបែបណា ព្រោះរាល់ពាក្យសម្តីរបស់គេគ្មានអ្វីក្តៅពីមើលងាយមើលថោកគេឡើយ ដូច្នេះគេសុខចិត្តនៅស្ងៀមប្រសើរជាងនិយាយជាមួយនិងមនុស្សដែលចូលចិត្តប្រើអំណាចជាមួយនិងគេ។
«មិននិយាយ? យ៉ាងម៉េច.គ ឫ ? កុំចូលចិត្តដើរធ្វើតួកំសត់ពេកអី យើងមិនមែនជាមនុស្សចិត្តទន់ ចូលអាណិតមនុស្សដូចជាឯងឡើយ។ ត្រូវចាំទុកក្នុងខួរក្បាលរបស់ឯងថា ឯងគ្រាន់តែជាទាសត្រូវយកមករំលោះបំណុល ជាសម្រាមដែលគ្មានតម្លៃប៉ុណ្ណោះ» រាងក្រាស់និយាយទាំងសម្លេងរឹងកំប្រឹស កែវភ្នែកក្រហមច្រាលដូចជាឈាម ដៃក្តាប់ណែនជាប់ ក៏ព្រោះតែទាសករម្នាក់នេះ។ ពីមុនគេមិនធ្លាប់ខឹងអ្នកណាដល់ថ្នាក់នេះឡើយ តែគេម្នាក់នេះកាន់តែធ្វើអោយកំហឹងរបស់គេផ្ទុះឡើង នៅពេលដែលឃើញគេម្នាក់នេះនៅជិតប្រុសៗចំណាស់អស់នោះ ។
«ត្រូវហើយខ្ញុំគ្រាន់តែជាសម្រាមដែលគ្មានតម្លៃ ត្រូវគេជាន់ឈ្លី ប្រមាថមើលងាយគ្រប់សព្វ ក៏ព្រោះតែលោក គឺលោកតែម្នាក់គត់ ហ៊ឹកៗ» សម្តីដែលចេញពីមាត់របស់រាងតូចកាន់តែធ្វើអោយកំហឹងរបស់ជីមីនកាន់ថែមមួយកម្រិតទៀត ។
«បានសម្តីណាស់» និយាយចប់ជីមីនចាប់ទៅងីសដៃរាងតូចចុះពីលើគ្រែ ច្របាច់កដៃណែនមួយទំហឹង រួចក៏ទាញទម្លាក់អោយចុះមកដី ធ្វើអោយជុងហ្គុកចុកឆ្អល់ក៏ព្រោះតែកម្លាំងទាញទម្លាក់អម្បាញ់មិញ។
«យើងចូលចិត្ត ជាមួយមនុស្សសម្តីខ្លាំងដូចជាឯងណាស់ ចាំមើលថាឯងខ្លាំងបានប៉ុណ្ណាទៀត» ចប់សម្តីរាងក្រាស់អូសជុងហ្គុកមួយទំហឹង ចេញពីបន្ទប់រហូតទៅដល់កន្លែងមួយដែលមានកាំជណ្តើរចុះចោតទៅខាងក្រោម ធ្វើអោយរាងតូចបើកភ្នែកភ្នែកធំៗសម្លឹង មើលទៅកាំជណ្តើរនោះ។
«....» រាងតូចមិននិយាយអ្វីឡើយ ព្រោះគេដឹងថាខ្លួនប្រាកដជាត្រូវអូសតាមជណ្តើរទាំងអស់នេះជាមិនខាន ព្រោះគេដឹងថាមនុស្សដូចជាផាក ជីមីនគ្មានចិត្តអាណិតគេនោះទេ ។
«ល្អ! ខ្លាំចឹងយើងកាន់តែចូលចិត្ត» ជីមីននិយាយនៅក្នុងចិត្តរួចក៏ចុះទាញទម្លាក់រាងតូច ធ្វើអោយខ្លួនជុងហ្គុកត្រូវអូសតាមកម្លាំងទាញ ចំណែកឯក្បាលរបស់ជុងហ្គុកហោកទៅនឹងជណ្តើរស្ទើរយែគ្រប់កាំ ធ្វើអោយឈាមចាំផ្តើមចេញឈាមមករឹមៗ។
មកដល់ជាន់ខាងក្រោមនៃក្លឹបវាងងឹតស្ទើរតែមិនឃើញនឹងត្រជាក់ខ្លាំងធ្វើអោយជុងហ្គុកប្រញាប់រួចជើងចូលគ្នាព្រោះដៃទាំងគូរត្រូវរាងក្រាស់ចាប់ជាប់។
ក្រឹក!!
ជុងហ្គុកត្រូវជីមីនយកចូលមកក្នុងប្រអប់កញ្ជក់ធំមួយ ចំណែកឯដៃទាំងគូរត្រូវពាក់ច្រវាក់ចងទៅលើ រីឯមាត់ត្រូវស្កុតបិតជិត ធ្វើអោយរាងតូចនិយាយមិនកើតបានតែ អឹមៗ នៅក្នុងបំពង់ក។