ភាគ៤

143 15 0
                                    

ព្រឹកនៃថ្ងៃថ្មីក៏ឈានចូលមកដល់ រាងស្តើងដេកស្ងៀមនៅលើគ្រែដោយមានដណ្តប់លើរាងកាយដែលគ្មានសម្លៀកបំពាក់បិទបាំង ដាមទឹកភ្នែកនៅជាប់លើថ្ពាល់ ដៃក្តាប់ណែន គេពិតជាចង់រត់ចេញអោយឆ្ងាយពីកន្លែងគួរអោយខ្លាចមួយនេះណាស់ ប៉ុន្តែបែរជាគ្មានកម្លាំងសូម្បីតែក្រោក ក៏ដោយសារតែឥទ្ធិពលថ្នាំដែលសាយភាយនៅក្នុងរាងកាយរបស់គេឆក់យកអស់កម្លាំងកំហែង កាន់តែប្រុសកំណាចម្នាក់នោះធ្វើបាបយ៉ាងព្រៃផ្សៃ គេកាន់តែទន់ខ្សោយខ្សោះគ្មានកម្លាំងកំហែង។

«ខ្ញុំ.. ចង់ចាកចេញពីទីនេះ» រាងតូចខាំមាត់ស្ទើរបែកឈាមព្រោះមិនចង់អោយអ្នកណាម្នាក់នេញះឮសំឡេងយំរបស់គេ ជាពិសេសផាកជីមីន គេពិតជាស្អប់ប្រុសម្នាក់កំណាចនោះខ្លាំងណាស់ ។

«ប៉ា....» រាងតូចនឹកនាមអ្នកដែលជាឱពុកស្រមៃទៅដល់ថ្ងៃម្សិលមិញដែលរាងក្រាស់កំណាចបាញ់ជើងប៉ារបស់គេ ធ្វើអោយគេមានចិត្តខឹងស្អប់ប្រុសម្នាក់នេះកាន់តែខ្លាំងឡើងៗ ក៏ព្រោះតែភាពឃោរឃៅរបស់គេ។

«ក្រោក!!....» សម្លេងកំណាចប្រៀបដូចជាយមរាជត្រៀមយកជីវិត បន្លឺឡើងពីមុខគេ គឺគ្មានអ្នកណាក្តៅពីផាក ជីមីននោះទេ។

«.....» ជុងហ្គុកមិនតបតរួចក៏ចុះពីលើគ្រែដោយយកភួយមកបិតរាងកាយដែលអាក្រាតនោះដើរទៅបន្ទប់ទឹក ទាំងមិនមើលមុខអ្នកខ្លះដែលកំពុងតែសម្លឹងមើលមកគេដូចជាខ្លាកំណាចឃើញសាច់ស្រស់។

ជុងហ្គុកប្រលែងភួយចោលទៅលើឥដ្ឋបើកទឹកផ្កាឈូកអោយមកស្រក់ប៉ះផ្ទៃមុខរបស់គេដែលដាមជាប់នៅទឹកភ្នែកតាមកំផែងថ្ពាល់ និងកាយដែលប្រឡាក់ទៅដោយក្លិនប្រុសកំណាចម្នាក់នោះ។

រាងតូចចេញពីបន្ទប់ទឹកវិញក៏ឃើញខោអាវមួយឈុតនៅលើគ្រែដែលទុកសម្រាប់អោយគេ ជុងហ្គុកក៏យកខោអាវនោះរួចក៏ប្រញាប់ប្រញាល់ស្លៀកពាក់ នៅពេលដែលឃើញកែវភ្នែកកំណាចកំពុងតែមើលគេនោះ។

«ល... លោកបែរមុខទៅខាងណោះមួយភ្លែតសិនទៅ... ខ្ញុំផ្លាស់ខោអាវ» ជុងហ្គុកប្រាប់ទៅជីមីន ដែលនៅតែសម្លឹងមើលមកគេមិនដាក់ភ្នែក ប្រៀបដូចជាគេជាអ្នកទោស ប៉ុន្តែស្ថានភាពគេពេលនេះក៏មិនខុសពីអ្នកទោសនោះទេ។

«ខ្មាស់អី... យើងឃើញយប់មិញអស់ហើយ ប្រញាប់ទៅ. យើងគ្មានពេលនោះទេ» ប្រយោគដំបូងដែលគេនិយាយធ្វើអោយជុងហ្គុកពិតជាចង់សម្លាប់ប្រុសម្នាក់ម្នាក់នេះខ្លាំងណាស់ ប៉ុន្តែក៏ត្រូវប្តូរចិត្តភ្លាមៗនៅពេលដែលរាងក្រាស់និយាយប្រយោគចុងក្រោយទាំងសម្លេងរឹងកំប្រឹស។

«....» រាងតូចក៏មិនដឹងធ្វើយ៉ាងណាក៏រត់ចូលបន្ទប់ទឹក ដើម្បីប្តូរខោអាវ ។

«អាវ៎.....» រាងតូចភ្ញាក់ព្រឺតដូចឆក់ខ្សែភ្លើងនៅពេលដែលគេរៀបនិងបិតទ្វារបន្ទប់ទឹកហើយស្រាប់តែរាងក្រាស់យកដៃមកបាំងមិនអោយបិតទ្វាកើត។

«ស្លៀកខោអាវនៅពីមុខយើងនិងហើយ...» គេនិយាយដោយទឹកមុខកំណាចសាយភាយក្លិនកាចសាហាវ ធ្វើអោយរាងតូចមិនដឹងធ្វើយ៉ាងណាគឺមានតែធ្វើតាមគេនិងហើយ។

បន្ទាប់ពីស្លៀកពាក់រួចរាងតូចត្រូវជីមីនចាប់ដៃច្របាច់អូសដៃមួយទំហឹងចេញពីក្នុងបន្ទប់ដើរសំដៅទៅខាងក្រៅវីឡា ដោយមានខេដើរតាមពីក្រោយ ដើររហូតដល់កន្លែងចតឡាន។

«លោក....ខ្ញុំឈឺ» រាងតូចមិនត្រឹមតែនិយាយនោះ ក៏មានទឹកភ្នែកស្រក់មកជាមួយផងដែរ ក៏ព្រោះតែជីមីនចាប់ច្របាច់ដៃគេសឹងតែបាក់ទៅហើយ។

ព្រូស!!
កាយតូចត្រូវដួលខ្ទាតតាមកម្លាំងច្រានរបដ់ជីមីនមួយទំហឹងធ្វើអោយគូទរបស់គេអុកនិងបេតុងដ៍ក្រាស់ខ្មឹក ដៃទាំងគូរក៏ចាប់ផ្តើមានឈាមរឹមៗដោយសារតែឈូសនិងបេតុងនោះ។

«ត្រូវចាំ... ឯងគ្រាន់តែជាទាសករប៉ុណ្ណោះ» សម្តីមួយប្រយោគនេះធ្វើអោយអ្នកដែលកំពុងតែដួលលើបេតុង ស្រក់ទឹកភ្នែកប្រៀបដូចជាកំពុងតែបាក់ទំនប់ ប៉ុន្តែទឹកភ្នែករបស់គេមិនអាចធ្វើអោយអ្នកម្ខាងទៀតទន់ចិត្តអាណិតនោះទេ។

«....» រាងតូវក្រោកឈរឡើងទាំងទឹកភ្នែកនៅស្រស់បេះដូងកំពុងតែឈឺពឺតស្ពឹកដូចជាមានគេយកម្ចុលពិសមកចាក់ចំបេះដូង ។

«ខេ... យកគេម្នាក់នេះទៅដាក់ឡានទៅហើយនាំទៅBlood ក្លឹប ចាបើពីថ្ងៃនេះទៅយើងនិងនៅblood ក្លឹប» រាងក្រាស់បញ្ជារកូនចៅរួចក៏ដើរទៅខាងក្នុងឡាន ចំណែកឯរាងតូចក៏ត្រូវខេជួយគ្រាទៅអង្គុយនៅក្នុងឡាន ជាមួយនិងរាងក្រាស់ រួចគេក៏ដើរទៅអង្គុយនៅកន្លែងបញ្ជារចង្កូតហើយបើកឡានចេញទៅ។

90likes សម្រាប់ភាគបន្ត💛✨

ទាសករស្នេហ៍ម៉ាហ្វៀWhere stories live. Discover now