នៅក្នុងវិមានដ៏ធំស្គឹមស្កៃមួយកំពុងមានប្រារព្ធពិធីដ៏ធំសម្បើមដែលបានអញ្ចើញភ្ញៀវយ៉ាងកុះករមកចូលរួមក្នុងនោះក៏មានគ្រួសាររបស់ ចនដេមៀល មកចូលរួមផងដែរ ។ ការរៀបចំពិធីយ៉ាងគគ្រឹកគគ្រេងបែបនេះវាជាអ្វីដែល គីមថេហ្យុង ចង់បានភាពទាក់ទាញ និងចំណាប់អារម្មណ៍ សុទ្ធសឹងតែជាអ្វីដែលគេបានកំណត់ទុករួចជាស្រេច ។
« បន្តិចទៀតពួកយើងនឹងបានចួបគ្នា ជុងហ្គុកដេមៀល »អតីតកាលដ៏ឈឺចាប់បានលេចឡើងក្នុងខួរក្បាលរបស់ម្ចាស់ខ្លួនដែលមានរាងកាយស្រឡូនផ្ទៃមុខដ៏ស្រស់ស្អាតដែលបានធ្វើការតុបតែងដោយគ្រឿងសម្អាងក៏ត្រូវទឹកភ្នែកហូរស្រក់កាត់ផែនថ្ពាល់ដ៏សែនរលោងម៉ដ្តខៃហាក់ដូចជាឈឺចាប់ណាស់ ។
•| ភូមិគ្រឹះត្រកូលចនដេមៀល ៚
ទីធ្លាដ៏ធំល្វឹងល្វើយខាងក្នុងសួនដែលមានចតដោយឡានសេរីទំនើបគ្រប់ម៉ូតគ្រប់ម៉ាកក៏បានឆ្លុះបញ្ចាំងឲឃើញនៅរាងសង្ហាដែលកំពុងតែឈរមើលម៉ោងនាឡិការដៃស៊េរីទំនើប។
« ជុងហ្គុកពួកយើងទៅបានហើយអូនរៀបចំខ្លួនរួចរាល់ហើយ »ជីនវ៉ូដើរចូលមករកស្វាមីដោយស្នាមញញឹមស្រស់យប់នេះនាងតែងខ្លួនលេចធ្លោណាស់សុិចស៊ីហើយក៏ទាក់ទាញនាងចង់ឲគ្រប់គ្នាមើលមកនាងនិងពោលពាក្យសរសើរមកកាន់នាងឲបានច្រើនជាងនរណាទាំងអស់នៅក្នុងកម្មវិធី។
« បើអ៊ីចឹងឆាប់ឡើងឡានទៅពិធីគេចាប់ផ្តើមឥឡូវហើយ»
« ចាស! »
•| វិមានអាន់ប្រេរ៍ ៚
ការរៀបចំនៅក្នុងកម្មវិធីរបស់ម្ចាស់វិមានហាក់មានមនុស្សដែលមានមុខមានមាត់អញ្ចើញមកយ៉ាងច្រើនកុះករដោយហេតុថាកម្មវិធីនេះពិតជាធ្វើធំលំដាប់ពួកអ្នកមានជាងគេនៅក្នុងប្រទេសជេក្នុងការស្វាគមន៍ការវិលត្រឡប់មកវិញរបស់ក្មួយចិញ្ចឹមលោកអាន់ប្រេរ៍ ។
« ថេហ្យុងក្មួយរៀបចំខ្លួនរួចរាល់ឬនៅ? »បើទោះនៅខាងក្រៅកំពុងតែមមាញឹកក្តីក៏លោកមិនភ្លេចមកអើតមើលក្មួយសម្លាញ់ម្នាក់នេះដែរ។