ភាគ០៤: ហេតុអ្វីមិនខឹងស្អប់បង?

665 87 1
                                    

នៅក្នុងបន្ទប់ថេហ្យុងភ័យស្លន់ស្លោណាស់គេគិតខុសមួយពេលជ្រុលដៃគ្រវាសទឹកស៊ុបធ្វើឲត្រូវសាច់របស់នាយគេក៏លួចបន្ទោសខ្លួនណាស់ដែរ។

« យ៉ាងម៉េចហើយក៏មិនដឹងអូនគ្មានចេតនាទេ »គេទន្ទេញពាក្យនេះមិនឈប់ភ្នែកក៏កល់ចង់យំដែរ។

ក្រាក..!

សំឡេងបើកទ្វារក៏បើកឡើងបង្ហាញអត្តសញ្ញាណយ៉ាងច្បាស់ថាជានរណាថេហ្យុងសម្លឹងមើលរាងក្រាស់ដែលចូលមកទាំងដៃនៅទប់ត្រង់ពោះនៅឡើយ។

« មកធ្វើស្អី? »មាត់រឹងណាស់មុននេះបារម្ភរហូតញ័របបូរមាត់តែឥឡូវបែរជាតោះតើយសួរនាំដោយការគំរោះគំរើយទៅវិញ។

« បងមកហៅឲអូនចុះទៅញាំបាយ »

« មិនស៊ីទេ »

« ថេយ៍..? »

« កុំមកប៉ះខ្ញុំជាមនុស្សគួរស្អប់ខ្ពើម »

« នរណាថាអូនបែបនេះបងនឹងទៅចាប់ហែកមាត់ពួកវាចោល »

« មិនបាច់មកអាងខ្លួនចេញមុខមកការពារអ្នកដទៃនោះទេខ្ញុំមិនត្រូវការលោកគួរតែការពារខ្លួនឯងវិញទៅវាល្អជាជាង »ឮថេហ្យុងនិយាយបែបនេះនាយក៏ហាក់ស្ងាត់មួយសន្ទុះធំទើបចាប់និយាយបន្ត។

« មែនហើយមើលទៅអូនរឹងមាំមិនដូចពីមុនទេអូនប្រហែលជានិយាយត្រូវហើយបងទេដែលទន់ខ្សោយ »

« យ៉ាងម៉េចចង់ឲខ្ញុំទន់ជ្រាយឲម្តាយលោកវាយធ្វើបាបខ្ញុំម្តងទៀតមែនទេ? »

« បងមិនបានមានន័យថាបែបនឹងឡើយថេហ្យុង »

« ខ្ញុំមិនចង់និយាយជាមួយនឹងលោកទេចេញពីបន្ទប់ខ្ញុំទៅ »

« ប-បាទបងនឹងឲគេលើកយកអាហារមកឲអូនដល់បន្ទប់ »

« ប្រាប់ហើយថាមិនស៊ីលោកថ្លង់ទេហ្ហេស៎ »

« បងគ្រាន់តែបារម្ភខ្លាចថាអូនឈឺប៉ុននោះ »

« ខ្ញុំមិនស្លាប់ដោយសារអត់បាយព្រឹកនឹងទេ »

« ប-បាទ! »គេចចេសណាស់នាយក៏មិនហ៊ានខ្លាំងនឹងគេទៀតដែរទើបព្រមចុះចាញ់ដោយការចង់ដើរចេញពីក្នុងបន្ទប់នេះ។

« ឈប់សិន! »

« អូនមានអីចង់និយាយប្រាប់បងទៀត? »

ប៉ះប៉ូវសងស្នេហ៍ Where stories live. Discover now