ភាគ០៣: យកចាក់ចោលទៅ!

607 78 1
                                    

ម៉ោង ៦ ព្រឹកព្រះអាទិត្យចាំងចូលមកក្នុងបន្ទប់ធំល្មមមួយបង្ហាញឲឃើញរាងក្រាស់ដែលគេងនៅលើគ្រែតែម្នាក់ឯងយ៉ាងស្កប់ស្កល់ ។

« ហ្ហឹម... »នាយចាប់ផ្តើមគ្រហឹមឡើងមុននឹងលើកដៃស្ទាបក្បាលទាំងធីងធោងរួចក៏ចាប់បើកភ្នែកឡើងទទួលយកថ្ងៃថ្មីក្រោមពន្លឺជាំងជះចូលមកក្នុងបន្ទប់តាមចន្លោះស្បៃវាំងនន ។

« ហុឺថ-ថេហ្យុង? »នាយភ្ញាក់ខ្លួនមកក៏ស្រាប់តែនឹកឃើញថាមាន ថេហ្យុង ម្នាក់ដែលនៅជាមួយនាយតែពេលនេះក៏មិនឃើញទើបនាយប្រញាប់ចុះទៅខាងក្រោមផ្ទះរកមើលតែមិនឃើញនោះទេក្នុងផ្ទះនេះហាក់ស្ងប់ស្ងាត់ប្លែក ។

« ទៅណាបាត់ហើយឬយើងយល់សប្តិហ្ហេស៎? »ជុងហ្គុក លើកដៃទះក្បាលខ្លួនឯងតិចៗទើបប្រញាប់ឡើងទៅខាងលើបន្ទប់ ។ នាយដឹងច្បាស់ថាវាមិនមែនជាការយល់សប្តិអ្វីឡើយប្រហែលជា ថេហ្យុង គេបានចាកចេញទៅវិមានវិញបាត់ហើយក៏មិនដឹងទើបនាយមិនមានមន្ទិលសង្ស័យបម្រុងឡើងទៅងូចទឹកសម្អាតខ្លួនតែក៏ឮស្នូរសំឡេងឡានទើបប្រញាប់ចេញទៅមើល។

ងុឺត!! សំឡេងឡានបានឈប់ខាងមុខផ្ទះថេហ្យុងចុះពីលើឡានដោយមានកូនចៅចាំជួយកាន់របស់របរដើរតាមពីក្រោយចូលទៅខាងក្នុងផ្ទះ។

« ថេហ្យុង? »

« យ៉ាងម៉េច? »

« បងស្មានថាវាជាការយល់សប្តិរបស់បង »

« ឆ្កួតយល់សប្តិរហូតបានបែកទឹកកាមពេញបន្ទប់? »

« អូននិយាយអ្វីអាក្រក់ស្តាប់បែបនេះ »

« យ៉ាងម៉េចមិនពេញចិត្តហ្ហ៎ »ថេហ្យុងនិយាយសួរចោលតែក៏ដើរចូលទៅខាងក្នុងផ្ទះបាត់ទើបជុងហ្គុកត្រូវដើរទៅតាម។

« អូនទើបមកពីណា? »

« មិនឃើញទេហ្ហេស៎? »ថេហ្យុង សួរបកវិញដ្បិតអីក៏ឃើញថាបន្លែត្រីសាច់និងគ្រឿងទេសជាច្រើនកំពុងតែនៅលើតុតែនាយបែរជាសួរដូចគ្មានដឹងអ្វី។

« អូនចង់ធ្វើអ្វីចាំបងជួយ »

« មិនចាំបាច់! »

« ថេហ្យុង »ជុងហ្គុកចូលទៅឱបចង្កេះតូចមួយក្តាប់ឱបរឹតណែនសឹងតែដកដង្ហើមមិនរួចតែថេហ្យុងក៏មិនបានហាមទើបនាយបានដៃណាស់ក៏ឆ្មក់ថើបកញ្ចឹង.កគេខ្សឺតៗ។

ប៉ះប៉ូវសងស្នេហ៍ Where stories live. Discover now