ចំណាយពេលជាង ៣០ នាទីឡានក៏បើកជូនថេហ្យុង និងជុងហ្គុកមកផ្ទះវីឡាតូចល្មមមួយដែលមិនដឹងជាផ្លូវនៅត្រង់កន្លែងណាឲពិតប្រាកដនោះទេព្រោះតែវាងងឹតខ្លាំងពេកជុងហ្គុកគេមិនដឹងឡើយថាទីនេះជាកន្លែងណា ។
« ចុះមកពួកយើងមកដល់ហើយ »ថេហ្យុងដើរចុះពីលើឡានមុនទើបជុងហ្គុកសម្លឹងមុខរាងតូចទាំងមិនដឹងខ្យល់អី ។
« លឿនឡើង »
« អូននាំបងមកកន្លែងណា? »
« កន្លែងដែលមានតែពួកយើង »គេញញឹមចុងមាត់យ៉ាងទាក់ទាញទើបទាញដៃនាយឲចុះពីលើឡានក៏បើកចេញទៅណាក៏មិនដឹងទុកឲរាងក្រាស់ឈរសម្លឹងមុខរាងតូចទាំងឆ្ងល់ ។
« តើអូនកំពុងតែចង់លេងអ្វីទៅថេ- »
« ស៊ូច..ចូលខាងក្នុងផ្ទះសិនទៅ »ថេហ្យុងចាប់ទាញដៃនាយចូលទៅខាងក្នុងផ្ទះរួចក៏បើកភ្លើងអំពូលក្រហមស្រាលបញ្ចាំងឃើញត្រឹមស្រមោលទើបនាំរាងក្រាស់ដើរឡើងទៅបន្ទប់នៅជាន់ខាងលើ ។
« ថេហ្យុង.អ្ហឹម... »សំឡេងគ្រហឹមដើម.ករបស់រាងក្រាស់ក៏បើកភ្នែកភ្ញាក់ផ្អើលនៅពេលថេហ្យុងស្រាប់តែទាញនាយយកមកផ្ទប់នឹងជញ្ចាំងរួចក៏ក្រសោបមុខនាយយកមកថើបបឺតជញ្ជក់មាត់គេខ្លាំងៗ ។
« ហុឺអ្ហឹម..ថ-ថេយ៍.. »នាយបញ្ចេញសំឡេងក្តៅគគុកហៅឈ្មោះរាងតូចសំឡេងស្រាលក្បែរត្រចៀកគេទើបថេហ្យុងបញ្ឈប់សកម្មភាពមួយកន្លែងឯជុងហ្គុកក៏ចាប់ទាញចង្កេះគេយកមកឱបផ្អឹបនឹងខ្លួនយ៉ាងណែនទាំងក្តីនឹករលឹកជាពន់ពេក ។
« បងនឹកអូនខ្លាំងណាស់ ថេហ្យុង »
« ហ្ហឹក.បងកុហក!! »
« ថេយ៍.. »នាយបង្ហើបហៅឈ្មោះគេសារជាថ្មីនៅពេលដែលសុខៗក៏ស្រាប់តែឃើញគេយំឡើងដោយមិនដឹងពីមូលហេតុ ។
« បងកុហក.ថ្ងៃដែលម្តាយបងចង់សម្លាប់អូនតើបងនៅឯណា? ថ្ងៃដែលអូនត្រូវឡានបុកធ្លាក់ទម្លាក់ជ្រោះតើបងនៅត្រង់ណាឆាប់និយាយភ្លាមទៅ ហ្ហឹកហ្ហឹក... »
« បង...បងសូមទោស បងសូមទោស »ជុងហ្គុកចាប់ទាញដៃថេហ្យុងយកមកថើបខ្សឺតៗគេពិតជាមិនបានដឹងពីទុក្ខលំបាករបស់ថេហ្យុងនោះឡើយគេរឹតតែបន្ទោសខ្លួនឯងដែលកាលនោះមិនបាននៅមើលថែមនុស្សដែលគេស្រលាញ់ដោយផ្ទាល់ដៃបណ្តោយឲអ្នកដែលស្អប់ថេហ្យុងហ៊ានលើកដៃធ្វើរឿងស្មោគរោគបែបនោះដាក់គេ ។