រៀងថ្ងៃបន្តិចថេហ្យុងក៏បាននាំជុងហ្គុកដើរមើលចម្ការតែនិងដំណាំផ្លែឈើជាច្រើនមានទាំងក្រូច ប៉ោម ស្រ្តបឺរី និងទំពាំងបាយជូ។
« ទីនេះធំណាស់សាកសមហើយដែលគាត់ជាម្ចាស់ជំនួញដ៏ពូកែនិងល្បីល្បាញមួយរូបដែលគ្រប់គ្នាគោរពស្រលាញ់ »លោកប្រេរ៍មិនត្រឹមតែជាម្ចាស់ជំនួញពូកែខាងរកស៊ីប៉ុននោះទេគាត់ក៏ពូកែខាងបង្កើតគំនិតថ្មីៗដាំដុះនេះដាំដុះនោះគ្រប់ដីដែលគាត់មានក៏អាចជួយបានដល់កសិករនៅលើភ្នំនេះឲមានចំណូលចិញ្ចឹមជីវិតផងដែរ។
« ពិតមែនហើយ »
« អ្នកប្រុសថេយ៍ »
« អៅលោកពូទីនមិនទាន់សម្រាកទៀតហ្ហេស៎ថ្ងៃត្រង់ណាស់ហើយ »
« បាទខ្ញុំនៅកម្មករប្រមូលគ្រឿងម៉ាស៊ីនទុកដាក់នៅឃ្លាំងសិនរួចនេះអ្នកប្រុសថេយ៍មកយូរហើយមែនទេខ្ញុំមិនបានដឹងសោះចុះអ្នកកំលោះខាងនេះជាប្តីអ្នកប្រុសមែនទេ? »
« អ៊ំ... »ថេហ្យុងមុខឡើងក្រហមថ្ពាល់នរណាក៏ដឹងថាក្មួយលោកប្រេរ៍មិនបានស្រលាញ់ស្រីគ្រប់គ្នានៅទីនេះចូលចិត្តនិងគោរពស្រលាញ់គេណាស់ដូចម្ចាស់ពួកគេអ៊ីចឹង។
« ជម្រាបសួរអ៊ំប្រុសខ្ញុំឈ្មោះជុងហ្គុកដេមៀលអ៊ំអាចហៅខ្ញុំថាជុងហ្គុកធម្មតាក៏បាន »
« អូហ៍ជាម្ចាស់ក្រុមហ៊ុនទឹកអប់ដ៏ធំនៅទីក្រុងនោះមែនទេ? »
« បាទនេះអ៊ំប្រុសស្គាល់ដែរមែនទេ? »
« ក៏ស្គាល់បានតិចតួចដែរអ៊ំធ្លាប់ឃើញគេផ្សាយតាមទូរទស្សន៍ »
« អរបាទ »
« បើអ៊ីចឹងអ៊ំគិតលាសិនហើយតាមសប្បាយចុះណា »
ថេហ្យុងបាននាំជុងហ្គុកដើរមើលនេះមើលនោះជាមួយគ្នារាងមួយស្របក់ធំដែរទើបសម្រេចចិត្តចង់ត្រឡប់ទៅវិញ។
« តោះមេឃចាប់ផ្តើមក្តៅហើយពួកយើងទៅវិញទៅ »
« អ្ហឹម.. »ដៃស្រឡូនត្រូវដៃមាំស្រាក់នឹងប្រអប់ដៃនាយជាប់ដើរកាន់ដៃគ្នាបណ្តើរទៅផ្ទះវិញទាំងរីករាយក្នុងចិត្តព្រោះពុំធ្លាប់បានមានពេលវេលាបែបនេះម្តងណាទេ។