ក្មេងប្រុសតូចម្នាក់អាយុទើបតែប្រាំពីរឆ្នាំកំពុងតែគេងក្នុងបន្ទប់យ៉ាងលង់លក់ ។ គេស្អាតខ្លាំងណាស់ មុខមាត់តូចច្រមិច ស្បែកសម្បុរតឹងរលោងសដូចសំឡី បបូរមាត់ផ្កាឈូកស្ដើងតូច សក់ខ្មៅក្រឹបរលារលាស់ ទន់ឆ្មារ រោមភ្នែកពីរជាន់ដុះវែងងរឡើងលើ ម្រាមដៃតូចតន់ល្អិតៗកាម៉ាប់ៗ ក្រចកដៃវែងស្រួច ឈ្លោះម្ដងៗខ្ញៅបែកឈាម បើនិយាយពីចរិតវិញ ពូកែរំអួយ ធ្វើអីទើសបន្តិចមិនបានស្រែកជំទាលដូចគេវៃដប់ដំបងយ៉ាងអញ្ចឹង និយាយពីថាជាងមនុស្សស្រីទៅទៀត ។
[ S K I P : នៅសាលារៀន ]
« អ្ហាយ..... អាឡប់ ហិៗៗ » ទើបតែរៀនថ្នាក់ទីពីរទេ ប៉ុន្តែកុំជោរជេរឈ្ងុយដូចដូងដុត គ្រាន់តែគេច្រឡំប៉ះបន្តិចមិនបានឆ្នាស់ម៉ែអាឆ្នាស់ កំពូលប៉ះរលាកៗហើយ មិនថាសូម្បីតែរៀមច្បងថ្នាក់ខ្ពស់ជាងខ្លួនក៏ TaeTae ជេរមិនអោយសុះត្រចៀកដែរ ។
Tae ពេបមាត់បង្ហើរសម្លេងញ៉េកញ៉ក់ លើកដៃចង្អុល កម្លោះតូច Beom Jiseok ក្ដៅក្រហាយនឹងអាម្នាក់នេះណាស់ ប៉ុន្តែ TaeTae បែរជាក្បាលខូច គ្រាន់តែគេប៉ះដៃបន្តិចសោះ ខ្លួនតូចក៏ធ្វើជាដួលច្រត់ដៃនឹងកម្រាលសាបទៅវិញ ។
« បងសូមទោស អូនឯងមិនទេ មែនទេ?? មោះបងជួយលើក » Jiseok
« អ្ហាយ.... កុំមកប៉ះ ប្រយ័ត្នខ្ញុំវៃលោកឯង » ក្មេងទេ ហៅគេសុទ្ធតែលោកៗពេញមាត់ធ្វើមើលតែខ្លួនឯងស្រីក្រមុំទៅកើត ។ Jiseok ក៏ថយជំហានមកវិញ Tae ក៏រហ័សងើបឡើងភ្នែកសម្លក់កម្លោះតូចអោយថ្លែរ មើលតែគុំគ្នាតាំងពីជាតិណាមកអញ្ចឹង ។
« មានលើកក្រោយទៀត ខ្ញុំបោចសក់លោកឯងហើយ ចាំមើល៍ » Tae លើកដៃចង្អុលច្រលចុះច្រលឡើងសឹងតែរុកភ្នែក Jiseok ទៅហើយ ។ បន្ទាប់ពីស្ដីអោយកម្លោះតូចចប់ហើយ Tae ក៏ដើរយ៉ាងខ្មឺតទៅថ្នាក់វិញដោយទុកអោយនាយកម្លោះអាយុដប់មួយឆ្នាំតាមសម្លឹងរហូតដល់ Tae ចូលទៅបាត់ស្រមោល ។
ចរិតម៉្ញេកម៉្ញក់ពូកែរំអួយខ្មឺតៗដូចខ្ទួយទិចរបស់ Tae បែរជាក្លាយជា Attention របស់កម្លោះៗនៅសាលាអោយងាកមករញ៉េរញ៉ៃនឹងគេទៅវិញ ។
តុរៀនដែលអង្គុយបានតែម្នាក់ៗរបស់ Tae ដោយការពីមុនធ្លាប់តែនៅក្នុងជួរប្រុសៗ ពេលនេះក៏ប្រែមកជាជួរស្រីមិនត្រឹមតែប៉ុណ្នោះគឺនៅទីមួយទៀត ។ នោះក៏ដោយសារ កម្លោះតូចៗទាំងអស់នោះរៀនមិនរៀនទេអង្គុយមើលតែមុខគេនេះឯង ។
YOU ARE READING
✰ ខ្ញុំស្រឡាញ់អ្នក ✰
Random# គេជាក្មេងគួរអោយស្រឡាញ់ គួរអោយខ្នាញ់បំផុតហើយ # ក្ដីស្រឡាញ់មិនដែលប្រួសប្រែ # អូនស្រឡាញ់បង # ដោយសារតែជម្ងឺចម្លែករបស់ Taehyung ទើបតម្រូវអោយពួកគេទាំងពីរនាក់រៀបការជាមួយគ្នា « ពេលនេះបងស្រឡាញ់អូនហើយ តើអូនចង់យ៉ាងមិចទៀត Tae?? » 8 / 09 / 2021 Jen jasmine