✰ EP.03 នៅក្មេងណាស់ កុំគំនិតស្មោគគ្រោធពេក៎ ✰

235 23 1
                                    

បន្ទាប់ពីក្រវែងទូរស័ព្ទអ្នកស្រី Jeon ឈរអោបដៃសម្លក់សម្លឹងក្តាប់មាត់អស់ចិត្តអស់ចង់ហើយ ជំហានជើងក៏បោះញាប់ៗ.នាំមាឌតូចល្អិតចុះទៅខាងក្រោមតម្រង់ទៅរកបន្ទប់ញុំាអាហារឡើងទៅអង្គុយទាំងទឹកមុខក្រម៉ូវធ្វើអោយ Jungkook និងអ្នកស្រី Jeon ឆ្ងល់ជាខ្លាំង កំពុងតែកាចឆ្នាស់ស្រាប់ផង គ្មានអ្នកណា៎ម្នាក់ក្នុងផ្ទះនេះដែលធ្វើអោយគេខឹងនោះទេ ។

« Tae កើតអីហ្នឹងកូន?? »

« បង Jung ហក៎ ម៉ាក់ » ដៃល្អិតៗ.ក៏លើកទៅចង្អុល Jungkook ដោយសារតែគេក៏មានចំណែក ហ្វេនៗ.គេក៏មានចំណែកដែរ និយាយរួមមកពីមូលហេតុពីរនេះ ។

« Jung ធ្វើអីប្អូន?? » អ្នកស្រី Jeon បែរមកសួរកូនប្រុស ដឹងហើយថាខាចឆ្នាស់ប៉ុណ្ណា៎ ហេតុអីក៏ទៅធ្វើអោយប្អូនខឹងបែបនេះ??

« មានឯណា៎ ខ្ញុំមិនបានធ្វើអីផង » Jungkook ពិតជារកនឹកមិនឃើញថាបានទៅធ្វើអីអោយតូចតន់ខឹងនោះទេ ។

« ហៃ នៅថាមិនដឹងទៀត៎ ! »

« ចុះបើបងមិនដឹងមែន៎ »

« ចូលបន្ទប់គេដោយគ្មានការអនុញញាត អោយហ្វេនៗ.គេឃើញហើយនៅថាអត់ទៀត៎ »

« ហើយចុះអ្នកណា៎អោយ Tae ចាក់សម្លេងឮៗ.ធ្វើអី?? គោះជិតបាក់ដៃហើយនៅមិនបើកអោយទៀត៎ អញ្ចឹងមានតែបើកចូលខ្លួនឯង៎ »

« ម៉ាក់ៗ.ហក៎ មើល៎បង Jung ខុសហើយអត់ទទួលថាខ្លួនឯងខុស៎ទេ » Tae សកដៃអង្រួនដៃអ្នកស្រី Jeon រំអុកប្រាប់គាត់ ហើយបែរមកក្ដាប់មាត់ដាក់ Jungkook ចង់ថាជាកុហករបស់គេហ្ហេស៎ ទាល់យូរហ៎ ។

« អ្ហា៎ៗ...! បានហើយៗ. Jung សូមទោសប្អូនទៅកូន៎ »

« តែខ្ញុំមានខុសឯណា៎ម៉ាក់ »

« មិនខុសក៏ត្រូវតែសូមទោសដែរលឿនឡើង »

« បាទម៉ាក់ បងសូមទោស៎ Tae » គ្រាន់តែឮការសូមទោសរបស់ Jungkook ភ្លាម Tae ក៏ប្រែជាញញឹមមានប្រៀប លើកដៃផាត់សក់ខ្លួនឯងឡើងខ្មឺតតែម្ដង តែគេថាខុសហើយ ដាច់ខាតម្នាក់នោះពិតជាខុសពិតមែន៎ ។

« បងសូមទោសហើយ Tae ឈប់ខឹងនឹងបងទៅ »

« បាទ៎ម៉ាក់ »

✰ ខ្ញុំស្រឡាញ់អ្នក ✰Where stories live. Discover now