✰ EP.02 ថ្ងៃនេះជាថ្ងៃអាទិត្យខ្ញុំមិនរៀនទេ ✰

243 26 2
                                    

Tae ស្ពាយកាតាបដើរចូលទៅក្នុងរបងសាលាយ៉ាងភាពជឿជាក់លើកដៃផាត់សក់ពេបមាត់ទៅរក Jiseok បន្តិចសឹមងាកមកវិញ សន្សឹមលូកដៃទៅកាន់ដៃរបស់ Jungkook ។

« ខ្មឺតម្លឹងៗ តិចគ្រេចក. » Tae ក៏ងើយទៅសម្លក់ ខាំបបូរមាត់ដាក់ Jungkook មួលដាច់អាក្រោមឡូវ និយាយច្រើនណាស់!!! គ្រាន់តែចង់ឌឺគេបន្តិចសោះ វាមិនគ្រេចក.ទេ ។

« អូយ៎ !!! » Jungkook លើកដៃមកទប់ឈ្លីចង្កេះខ្លួនតិចៗទាំងទឹកមុខស្អុយប៉ែរ មកក្តិចបែបនេះឈឺណាស់ សង្ស័យតែស្នាមផងក៏មិនដឹង ។

« អូយ ឈឺបេះដូង » Jiseok ដកដៃចេញពីទ្វាររបងសាលាលើកមកខ្ទប់ទ្រូងខាងឆ្វេងខណៈដែរភ្នែកទាំងគូសម្លឹងទៅរក TaeKook ដែលដើរកាន់ដៃគ្នាទាំងទឹកមុខកំសត់ឈឺចិត្តឈឺពេញឱរ៉ាធ្លាយដល់បេះដូង ។

« មិនអីទេពួកម៉ាក » Hiwoonទះស្មាមិត្តកម្លោះរបស់ខ្លួនងក់ក្បាលតិចៗ មើលគេផង គេទេពយូរ៉ា យើងរាស្រ្តសាមញ្ញា ខុសឆ្ងាយណាស់ កាត់ចិត្តទៅពួកម៉ាក មិត្តម្នាក់នេះសុំ ព្រោះខ្ចិលលួងពួកម៉ាកណាស់ ។

« អូនចូលថ្នាក់ហើយ »

« បាទ » ក្រោយឮចម្លើយរបស់ Jungkook Tae ក៏លើកដៃរាដាក់នាយបន្តិចរួចក៏ដើរចូលទៅក្នុងថ្នាក់ទាំងចិត្តមិនចង់បែកពីបង ។

[ S K I P : កន្លែងញុំាអាហារ ]

ដល់ម៉ោងចេញលេងហើយ Tae ក៏កាន់ប្រអប់អាហារដែលអ្នកស្រី Jeon ម៉ាក់របស់ Jungkook ធ្វើអោយនោះទៅកន្លែងញុំាអាហារដែលជាបន្ទប់ដ៏ធំទូលាយមួយ មានតុវែងតម្រៀបគ្នាជាច្រើនជួរទៅតាមសិស្សដែលតូចៗរបស់ដល់សិស្សច្បងថ្នាក់ទី 6 ។

Tae មិនដែលអង្គុយនៅជួររបស់សិស្សវ័យប៉ុនគេនោះទេ ច្រើនតែអង្គុយញុំាអាហារជាមួយ Jungkook ។

« Tae » កំពុងតែដើរទៅរកកន្លែងអង្គុយរបស់ Jungkook សុខៗ កម្លោះ Beom Jiseok ក៏មកស្ទាក់ផ្លូវ ។

« លោកចៀសចេញពីផ្លូវរបស់ខ្ញុំអោយឆាប់ » Tae លើកដៃម្ខាងច្រត់ចង្កេះក្តាប់មាត់ដាក់អ្នកកម្លោះកាច់ក.សម្លក់គេអោយថ្លែរ ប៉ុន្តែ កម្លោះ Beom Jiseok បែរជាមិនខ្លាច ។

« Tae... » Jiseok ពេបមាត់ដាក់ Tae ហាក់ចង់អោយគេអាណិត ប៉ុន្តែ Taeមានទៅអាណិតឯណា៎ រឹតតែក្រឺតខ្នាញ់នឹងគេលើសដើម ។

✰ ខ្ញុំស្រឡាញ់អ្នក ✰Where stories live. Discover now