« ផាច់ » ប្រអប់ដៃសរលោងយារមកទះថ្ពាល់ក្រពុំរបស់ Tae លាន់សូរ ស្រកៀរក្បែរត្រចៀកខណៈដែលទឹកមុខអ្នកទះនោះសឹងតែចង់សុីសាច់ហុតឈាម Tae ទៅហើយ គេគ្រាន់តែជាក្មេងតូចម្នាក់ដែលគួរអោយស្រឡាញ់ ប៉ុន្តែបែរជាទទួលបែបនេះទៅវិញ ។ ពួកនាងមានគ្នាច្រើនណាស់ គ្រាន់តែគេដើរម្នាក់ឯងសោះ ពួកនាងក៏យកគេមកទះតប់ទៅហើយ ។
« ថ្ងៃក្រោយមករៀនហាមស្អាតជាងយើង » Song Hena កូនស្រីសំណព្វចិត្តតែម្នាក់ ចង់បានអ្វីត្រូវបានហ្នឹង លើកដៃចង្អុលគម្រាម Tae នាងខឹងគេម្ដងៗ. សឹងតែទះអោយផ្កាប់ចានបង្គន់ទេ ក្មេងស្អីចូលចិត្តទាក់ទាញចំណាប់អារម្មណ៍គេយ៉ាងនេះ ហើយចុះនាងវិញនោះ?? ។
« នាងឆ្កួត ! ចាំមើលយើងប្រាប់ Kookie ហើយ » Taehyung សម្លក់ពួកនាងទាំងគម្រាមតបតវិញ ភ្នែកទាំងគូស្ទើរតែរលីងរលោងទៅហើយ ព្រោះកម្លាំងដៃនាងធ្ងន់ពេក ។
« Kookie ?? ជាអ្នកណា៎យើងមិនខ្វល់ សំខាន់អោយតែឯងស្ដាប់តាមសម្ដីយើងទៅបានហើយ » នាងខ្ញាំសក់របស់ Tae កន្រ្ទាក់រូបគេអោយមកជិតខ្លួន នាងមិនខ្វល់ថា Taehyung ប្រាប់អ្នកណា៎នោះទេ សំខាន់ស្ដាប់ការគម្រាមរបស់គេទៅញឺល្អហើយ វាមិនដែល ប្រុសៗ. មួយសាលាចាប់អារម្មណ៍តែគេមួយ វាមិនសម ។
« យើងមិនស្ដាប់ ! »
« ចាត់ការវាទៅ » Hena ងាកមកសញ្ញ៉ូដាក់គ្នីគ្នាជាមិត្តហើយពួកនាងក៏ចូលទៅចាត់ការ Tae ម្នាក់ 3 4 ដៃ រហូតដល់ Tae ដួលជំហរទៅលើឥដ្ឋព្រោះតែគេក្មេងជាងពួកនាងទៅទៀត ។
បន្ទាប់ពីចាត់ការ Tae យ៉ាងសមចិត្តរួចរាល់ហើយ ពួកនាងក៏នាំគ្នាដើរចេញពីបន្ទប់ទឹកយ៉ាងរំភើយ ។
« ហុីៗៗ. » នាយល្អិតលើកដៃមកស្ទាបថ្ពាល់បោះជំហានចេញពីបន្ទប់ទឹកទាំងទឹកភ្នែករលីងរលោងអមជាមួយនឹងសម្លេងយំ គេខ្លាំងបានតែមាត់ទេ ហើយមកមើលណេលនេះចុះអង្គុយនៅលើទោងយំសសឹកទៅវិញ ។
« ថ្ពាល់កូនត្រូវនឹងអី Tae ?? » អុំថែសួនក៏ជូនពួកគេមកដល់ផ្ទះ Jungkook ក៏ទៅខាងលើចំណែកឯនាយតូចក៏ដើរមកតិចៗ. ទាំងឈ្ងោកមុខ ។ អ្នកស្រី Jeon ក្រលាសមកប៉ះនឹងថ្ពាល់របស់ Tae សួរនាំគេទាំងបារម្ភ លូកដៃទៅស្ទាបថ្ពាល់គេស្រាលៗ. ហើយ Tae ក៏ងើយមុខឡើងមក បង្ហាញស្នាមក្រហមរងៀលស្រាលៗ. អោយគាត់ឃើញ បើពិនិត្យទៅដូចជាស្នាមម្រាមយ៉ាងអញ្ចឹង ។
YOU ARE READING
✰ ខ្ញុំស្រឡាញ់អ្នក ✰
Random# គេជាក្មេងគួរអោយស្រឡាញ់ គួរអោយខ្នាញ់បំផុតហើយ # ក្ដីស្រឡាញ់មិនដែលប្រួសប្រែ # អូនស្រឡាញ់បង # ដោយសារតែជម្ងឺចម្លែករបស់ Taehyung ទើបតម្រូវអោយពួកគេទាំងពីរនាក់រៀបការជាមួយគ្នា « ពេលនេះបងស្រឡាញ់អូនហើយ តើអូនចង់យ៉ាងមិចទៀត Tae?? » 8 / 09 / 2021 Jen jasmine